en     km
en     km

ព្យុះ​ដ៏​កំណាច​ វាយលុក​ចូល​ភាគ​ខាងត្បូង​ ប្រទេស​ចិន​

Share

ចិន៖ ​ព្យុះ​ Meranti​ បាន​ចាប់ផ្ដើម​វាយបក់​ដោយ​ល្បឿនខ្លាំង​បំផុត​ ២២៧​ គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ សំដៅ​ទៅ​កាន់​ ខេត្ត​ Xiamen​ នៃ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ បន្ទាប់​ពី​បាន​ឆ្លងកាត់​កោះ​តៃវ៉ាន់​ ដោយ​សម្លាប់​មនុស្ស​ម្នាក់​ នឹង​ធ្វើ​អោយ​ផ្ទះ​កន្លះ​លាន​ខ្នង​មិន​មាន​អគ្គិសនី​ប្រើប្រាស់​។​

china16
តាម​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ជើងហោះហើរ​ និង​សេវាកម្ម​ រថភ្លើង​ជា​ច្រើន​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ ត្រូវ​បាន​លុប​ចោល​ ខណៈ​អ្នកដំណើរ​រាប់​ពាន់​នាក់​ បាន​ស្ទះ​កកកុញ​។​  

​អ្នក​ឧតុនិយម​ម្នាក់​ឈ្មោះ​ Hsieh​ Pei-yun​ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ថា​ ព្យុះ​ដ៏​កំណាច​នេះ​ បាន​វាយបក់​ចូល​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ម្សិលមិញ​នោះ​ គឺ​ ព្យុះ​នេះ​មាន​កម្លាំង​ខ្លាំង​បំផុត​ដោយ​ធ្វើ​អោយ​ លំនៅ​ឋាន​អ្នកស្រុក​ជា​ច្រើន​ខូចខាត​ មនុស្ស​ម្នាក់​ស្លាប់​ និង​របួស​ ៣៨​នាក់​៕​ ប្រភព​:AFPchina16-1

Share

ព័ត៌មានទាក់ទង

Image