en     km
en     km

ព្រឹទ្ធសភា​ចាប់ផ្ដើម​សើរើ​កំហុស​របស់​ប្រធានាធិបតី​ Duterte​ ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​

Share

ហ្វី​លី​ពី​ន៖ ព្រឹទ្ធសភា​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ ដ៏​មាន​ឥទ្ធិពល​ចាប់ផ្ដើម​សើរើ​ កំហុស​របស់​ប្រធានាធិបតី​ Rodrigo​ Duterte​ ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ ដែល​ចាត់​ទុក​ថា​ ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​មួយ​។​

លោក Edgar Matobato អាយុ៥៧ឆ្នាំ ជាអតីតកងជីវពល ហើយក៏ជាខ្មាន់កាំភ្លើងបាញ់សម្លាប់តាមការបញ្ជារបស់ប្រធានាធិបតីរូបនេះ កាលលោក Duterte កាន់តំណែងជាអភិបាលក្រុង Davao
លោក Edgar Matobato អាយុ៥៧ឆ្នាំ ជាអតីតកងជីវពល ហើយក៏ជាខ្មាន់កាំភ្លើងបាញ់សម្លាប់តាមការបញ្ជារបស់ប្រធានាធិបតីរូបនេះ កាលលោក Duterte កាន់តំណែងជាអភិបាលក្រុង Davao

តាម​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ គណៈ​ក​ម្មា​ការ​មួយ​នៃ​ព្រឹទ្ធសភា​ហ្វី​លី​ពី​ន​ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​ ១៥​ ខែកញ្ញា​នេះ​ បាន​ស្ដាប់​សាក្សី​ ម្នាក់​ដែល​ជា​អតីត​កងជីវពល​ ហើយ​ក៏​ជា​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​តាម​ការ​បញ្ជា​របស់​ប្រធានាធិបតី​រូប​នេះ​ កាល​លោក​ Duterte​ កាន់​តំណែង​ជា​អភិបាលក្រុង​ Davao​ ។​

​លោក​ Edgar​ Matobato​ អាយុ​៥៧​ឆ្នាំ​ បាន​ប្រាប់​គណៈកម្មការ​នៃ​ព្រឹទ្ធិ​សភា​ ដោយ​ការ​ចាក់​ផ្សាយ​បន្ដ​ផ្ទាល់​តាម​ កញ្ចក់​ទូរទស្សន៍​បាន​និយាយ​ថា​ លោក​ Duterte​ បាន​បញ្ជា​ផ្ទាល់​អោយ​សម្លាប់​ជន​ឧក្រឹដ្ឋ​ ដែល​យ៉ាង​ហោច​ណាស់​មនុស្ស​ ៥០​នាក់​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​។​

​អតីត​កងជីវពល​រូប​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ ជន​ឧក្រឹដ្ឋ​ខ្លះ​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាប់ពិរុទ្ធ​ក៏​ត្រូវ​បាន​លោក​ Duterte​ បញ្ជា​ឱ្យ​យក​ទៅ​ឱ្យ​ក្រពើ​ស៊ី​ កាលពី​ឆ្នាំ​២០០៧​។​

​តាម​សាក្សី​រូប​នេះ​ មនុស្ស​យ៉ាងតិច​១​ពាន់​នាក់​ ត្រូវ​បាន​សម្លាប់​ក្រោម​ការ​បញ្ជា​របស់​លោក​ Duterte​ ខណៈ​លោក​ជា​អភិបាលក្រុង​ Davao​ ។​

​លោក​ Duterte​ ដែល​បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ភី​លី​ពី​ន​ រយៈពេល​ជាង​២​ខែ​មកនេះ​ ត្រូវ​បាន​រាយការណ៍​មក​ថា​ លោក​បាន​បញ្ជា​អោយ​កងទ័ព​សម្លាប់​ជន​រត់ពន្ធ​គ្រឿងញៀន​ និង​ពួក​ឧក្រឹដ្ឋ​ជន​ផ្សេងៗ​ទៀត​ជាង​៣​ពាន់​នាក់​។​

​លោក​ Duterte​ បាន​ដាក់​បញ្ជា​ដូចនេះ​ ដោយ​អះអាង​ថា​ លោក​ជា​ប្រធានាធិបតី​ ត្រូវ​ប្រឆាំង​ជន​ទាំងឡាយ​ណា​ដែល​ធ្វើ​ឱ្យ​សង្គម​ជាតិ​គ្រោះថ្នាក់​។​

​ប៉ុន្ដែ​អ្វី​ដែល​នាំ​អោយ​សមាជិក​ព្រឹទ្ធសភា​បើក​ការ​ស៊ើបអង្កេត​រឿង​នេះ​ បន្ទាប់​ពី​ក្រុម​សិទ្ធិ​មនុស្សជាតិ​ និង​អន្ដរជាតិ​ បាន​ថ្កោលទោស​លោក​ Duterte​ យ៉ាង​ខ្លាំង​ថា​ បាន​ប្រើប្រាស់​អំណាច​ហួស​ព្រំដែន​៕​ ប្រភព​:​ AFP

Share

ព័ត៌មានទាក់ទង

Image