en     km
en     km

ក្រុម​មេធាវី​លោក​ កឹ​ម​ សុខា​៖​ ការ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​មាន​ ២​សំណុំរឿង

Share

ភ្នំពេញ៖ ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ អះអាង​ថា​កំពុង​រៀបចំ​ឯកសារ​ចំនួន​២​ ដើម្បី​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ ប្ដឹង​ជំទាស់​សាលក្រម​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ឲ្យ​មេ​បក្ស​ប្រឆាំង​ជាប់​ពន្ធនាគារ​ ៥​ ខែ​ និង​មួយទៀត​ប្តឹង​សុំ​មោឃភាព​នីតិវិធី​របស់​តុលាការ​។​

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ

​កាលពី​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ តុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​មានទោស​៥​ខែ​ និង​ពិន័យ​ជា​ប្រាក់​៨​សែន​រៀល​ តាម​ក្រមព្រហ្មទណ្ឌ​ មាត្រា​ ៥៣៨​ ពី​បទ​បដិសេធ​ ករណី​មិន​ចូលខ្លួន​ ក្នុង​សំណុំរឿង​ នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​។​

​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោក​ សំ​ សុ​គង់​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​FM102​ នៅ​ថ្ងៃ​ទី​ ១៥​ កញ្ញា​នេះ​ថា​ ក្រុម​មេធាវី​កំពុង​រៀបចំ​ឯកសារ​ចំនួន​ ២​ គឺ​ទី​១​ ប្រឆាំង​សាលក្រម​ និង​ទី​២​ ប្ដឹង​នីតិវិធី​ឱ្យ​ទុក្ខ​ជា​មោឃភាព​។​

​លោក​ សំ​ សុ​គង់​៖«​យើង​មិន​ឱ្យ​លើស​ពី​១​ខែ​ ប៉ុន្តែ​មិន​ទាន់​ថ្ងៃ​ច្បាស់​ថា​ យើង​ដាក់​ថ្ងៃ​ណា​ ទី​១​ប្តឹង​មោឃភាព​នីតិ​វិធិ​ ហើយ​ទី​២​ ប្តឹង​ឧទ្ធរណ៍​ ចំពោះ​សាលក្រម​ទាក់ទង​ការ​កាត់ទោស​គាត់​ ៥​ ខែ​ ពិន័យ​ជា​ប្រាក់​ ៨​ សែន​រៀល​»​។​

​កាល​ថ្ងៃ​ទី​ ០៩​ ខែ​ កញ្ញា​ លោក​ កឹ​ម​ សុខា​ បាន​ថ្លែង​ជា​សាធារណៈ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ថា​ គណបក្សកាន់អំណាច​ព្យាយាម​ធ្វើទុក្ខបុកម្នេញ​លោក​ ក្នុង​បំណង​បញ្ចប់ជីវិត​នយោបាយ​របស់​លោក​ និង​មិន​ឱ្យ​លោក​មាន​សិទ្ធិ​បោះ​ឆ្នោត​ពេល​ខាង​មុខ​។​

​បន្ទាប់​ពី​សេចក្តីសម្រេច​របស់​តុលាការ​ផ្តន្ទាទោស​មេ​បក្ស​ប្រឆាំង​រូប​នេះ​  ភ្លាមៗ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​ជំហរ​ថា​នឹង​ធ្វើ​មហា​បាតុកម្ម​ បើសិនជា​មានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​។​ ចំណែក​គណបក្សកាន់អំណាច​ប្រកាស​បង្ក្រាប​ ការ​ធ្វើ​បាតុកម្ម​ប្រសិនបើ​បក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​មែន​នោះ​៕

Share

ព័ត៌មានទាក់ទង

Image