en     km
en     km

នាយក​រដ្ឋមន្ដ្រី​ថៃ​ ការពារ​កំណត់ហេតុ​សិទ្ធិ​មនុស្ស​ មុន​ថ្លែងការណ៍​នៅ​ UN

Share

​ភ្នំពេញ៖ នាយក​រដ្ឋមន្ដ្រី​ថៃ​ Prayuth​ Chan-ocha​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​ ១៥​ កញ្ញា​ នេះ​ បាន​ថ្លែង​ការពារ​ កំណត់ហេតុ​សិទ្ធិ​មនុស្ស​នៃ​រាជាណាចក្រ​មួយ​នេះ​ ដែល​បាន​ឡើង​កាន់​អំណាច​តាម​រយៈ​រដ្ឋ​ ប្រហារ​ឆ្នាំ​ ២០១៤​ គឺ​មុន​លោក​ថ្លែង​សុន្ទរកថា​ នៅ​ឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ខាង​មុខ​នេះ​។​

នាយករដ្ឋមន្រ្ដីថៃ Prayuth Chan-ocha
នាយករដ្ឋមន្រ្ដីថៃ Prayuth Chan-ocha

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ប្រទេស​ថៃ​ត្រូវ​បាន​សហគមន៍​អន្ដរជាតិ​ និង​អង្គការសិទ្ធិមនុស្ស​រិះគន់​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ប្រើប្រាស់​ច្បាប់​យោធា​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​។​

​លោក​ Prayuth​ បាន​និយាយ​ថា​ សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​រាជាណាចក្រ​ថៃ​ គឺ​ នៅ​គ្រានេះ​ ខុស​ពី​អតីត​កាលដែល​ សន្ដិភាព​ សន្ដិសុខ​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។​ លោក​បញ្ជាក់​ទៀត​ថា​ តាម​រយៈ​នៃ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លោក​ គឺ​ មិន​បាន​ធ្វើ​អោយ​មាន​អំពើ​ហិង្សា​ខាង​នយោបាយ​កើតឡើង​ទេ​។​

​រដ្ឋាភិបាល​ថៃ​ សន្យា​ថា​ នឹង​មាន​រដ្ឋាភិបាល​ ជាប់​ឆ្នោត​ ឡើង​វិញ​ តាម​រយៈ​ការ​បោះ​ឆ្នោត​ នៅ​ចុងឆ្នាំ​២០១៧​ ៕​ ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image