en     km
en     km

អាជ្ញាធរ​អប្ប​រា​ នឹង​រៀបចំ​តាំង​ពិ​ពណ៌​រូបថត​ស្នាដៃ​ថតរូប​អ្នកទេសចរ​

Share

​អាជ្ញាធរ​ជាតិ​អប្ប​រា​ នឹង​រៀបចំ​តាំង​ពិ​ពណ៌​រូបថត​ ដែល​ថត​ដោយ​ភ្ញៀវ​ទេសចរ​ ក្រោម​ប្រធានបទ​«​អង្គរ​ក្នុង​កែវភ្នែក​ភ្ញៀវ​ទេសចរណ៍​»​ ចាប់ពី​ថ្ងៃ​ទី​ ២៤​ ខែ​ កញ្ញា​ ដល់​ ថ្ងៃ​ទី​ ០៣​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ នៅ​មុខ​ប្រាសាទ​អង្គ​វត្ត​។​

apsara
អាជ្ញាធរ​ជាតិ​អប្ប​រា​ប្រកាស​ថា​ការ​តាំំ​ង​ពី​ព័ណ៌​នេះ​ ក្នុង​គោលបំណង​អបអរ​ព្រឹត្តិការណ៍​សម​រាត្រី​ ឬ​ Equinox​ ដែល​ព្រ​អាទិត្យ​នឹង​រះ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​ នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​ ២៣​ កញ្ញា​ ឆ្នាំ​ ២០១៦​នេះ​។​

​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្ប​រា​ បាន​ឲ្យ​ដឹង​ថា​ ភ្ញៀវ​ទេ​ចរណ៍​ជាតិ​ និង​អន្តរជាតិ​ មាន​បំណង​ដាក់​រូបថត​ចូលរួម​ព្រឹត្តិការណ៍​នេះ​ សូម​ផ្ញើរ​ទៅ​កាន់​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្ប​រា​តាម​អ៊ី​ម៉ែ​ល​ [email protected]​ ឬ​ បង្ហោះ​ក្នុង​ទំព័រ​(Facebook​ Page)​ Angkor​ Equinox​ ដោយ​បញ្ជាក់​អំពី​ឈ្មោះ​ម្ចាស់​រូបថត​ ឈ្មោះ​ប្រទេស​ និង​អត្ត​ន័យ​សង្ខេបនៃ​រូបថត​ ។​

​សេចក្តីជូនដំណឹង​ដដែល​នេះ​ក៏​បាន​អំពាវនាវ​ ដល់​ភ្ញៀវ​ទេ​ចរណ៍​ជាតិ​ និង​អន្តរជាតិ​ ត្រូវ​គោរព​តាម​ការ​ណែនាំ​ របស់​ភ្នាក់ងារទេសចរណ៍​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បី​ធានា​សុវត្ថិភាព​ និង​រក្សា​សណ្ដាប់ធ្នាប់​ក្នុង​ការ​ទស្សនា​។​ ពិសេស​អាជ្ញាធរ​ជាតិ​អប្ប​រា​មិន​អនុញ្ញាត​ឲ្យ​មាន​បង្ហោះ​យន្តហោះ​ Drone​ នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image