en     km
en     km

អា​មេ​រិ​ក​ លុប​ចោល​ទាំងស្រុង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ លើ​ប្រទេស​ភូមា​

Share

ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​សម្រេច​ លុប​ចោលការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ លើ​ប្រទេស​ភូមា​ទាំងស្រុង​ ដែល​ការ​ដាក់​ទណ្ឌកម្ម​នេះ​បាន​ធ្វើ​ឡើងជា​ច្រើន​ទស​វត្ស​ ទៅ​ហើយ​ ខណៈ​ដែល​ប្រទេស​ភូមា​ ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​យោធា​។​

(ពីឆ្វេង)លោកស្រី អង់ សានស៊ូជី និង ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា
(ពីឆ្វេង)លោកស្រី អង់ សានស៊ូជី និង ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោក​ អូ​បា​ម៉ា​ បាន​សម្រេច​ដូចនេះ​នៅ​ពេល​លោកស្រី​ អង់​  សាន​ស៊ូ​ជី​ រដ្ឋមន្ដ្រី​ការ​បរទេស​ភូមា​ និង​ជា​ប្រធាន​ទីប្រឹក្សា​រដ្ឋ​ បាន​ជួប​លោក​ អូ​បា​ម៉ា​ នៅ​សេត​វិមាន​ កាលពី​ថ្ងៃ​ពុធ​ ទី​១៤​ កញ្ញា​។​

​លោក​ អូ​បា​ម៉ា​ បាន​ប្រាប់​លោកស្រី​ អង់​ សាន​ស៊ូ​ជី​ ថា​ លោក​បា​នប​ញ្ចូ​ន​លិខិត​លុប​ចោល​ ការ​ដាក់​ទណ្ឌកម្ម​នេះ​ ទៅ​កាន់​រដ្ឋសភា​រួចរាល់​ហើយ​។​

​លោកស្រី​ អង់​ សាន​ស៊ូ​ជី​ ដែល​បាន​ទៅ​ដល់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ លោកស្រី​ មុន​នឹង​ឈាន​ចូល​ សេត​វិមាន​ ជួប​លោក​ អូ​បា​ម៉ា​ លោកស្រី​ ក៏​បាន​អំពាវនាវ​អោយ​សភា​អា​មេ​រិ​ក​ លុប​ចោលការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ លើ​ប្រទេស​របស់​លោកស្រី​ គឺ​ ប្រយោជន៍​ ដើម្បី​អោយ​ប្រជាជន​ភូមា​ បាន​រួច​ផុត​ពី​ភាព​ក្រីក្រ​។​

​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រទេស​ភូមា​ នៅ​ឆ្នាំ​ ១៩៨៩​ ដែល​នៅ​គ្រានោះ​ លោកស្រី​ អង់​ សាន​ស៊ូ​ជី​ ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​ ហើយ​ការ​ដឹកនាំ​ប្រទេស​ស្ថិត​នៅ​លើ​ពួក​យោធា​ទាំងស្រុង​៕ ប្រភព BBC

Share

ព័ត៌មានទាក់ទង

Image