en     km
en     km

អា​មេ​រិ​ក​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ ជំរុញ​ឱ្យ​ U.N​ ដាក់​ទណ្ឌកម្ម​លើ​ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​

Share

​ក្រុង​សេ​អ៊ូ​ល​/​ក្រុង​ប៉េ​កាំ​ង​៖​ ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ទី​១៤​ កញ្ញា​នេះ​ថា​ រដ្ឋមន្ត្រី​ក្រសួងការបរទេស ​សហរដ្ឋអាមេ រិក​លោក​ ច​ន​ ឃ៊ែ​រី​(John​ Kerry)​ នឹង​ជួប​ជាមួយ​សម​ភាគី​របស់​ខ្លួន​ គឺ​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​នៅ​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ​ ដើម្បី​ពិភាក្សា​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើតេស្ត​នុយក្លេអ៊ែ​ចុង​ក្រោយ​របស់​កូរ៉េ​ខាងជើង​។​

គ្រាប់នុយក្លេអ៊ែរទី៥របស់កូរ៉េខាងជើង។
គ្រាប់នុយក្លេអ៊ែរទី៥របស់កូរ៉េខាងជើង។


​ប្រទេស​ទាំង​បី​ កំពុង​តែ​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​យ៉ាង​តឹង​រឹង​ លើ​កូរ៉េ​ខាងជើង​ បន្ទាប់​ពី​ប្រទេស​ឯកោ​មួយ​នេះ​ បាន​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំ​កាលពី​ថ្ងៃ​សុក្រ​ ដែល​គេ​ដឹង​ថា​ គ្រាប់​នុយក្លេអ៊ែរ​នោះ​មាន​ឥទ្ធិពល​យ៉ាង​សម្បើម​អស្ចារ្យ​។​

​ប្រទេស​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក​ Yun​ Byung-se​ និង​សម​ភាគី​របស់​លោក​គឺ​លោក​ Kerry​ និង​រដ្ឋមន្ត្រី​ការ​បរ ទេស​ជប៉ុន​ លោក​ Fumio​ Kishida​ នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​អំឡុង​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្ក​ការ​សហប្រជាជាតិ​ ដើម្បី​ពិភាក្សា​ពី​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ប្រទេស​កូរ៉េ​ខាងជើង​។​

​សហរដ្ឋអាមេរិក​ចង់ឱ្យ​ចិន​ធ្វើ​ការងារ​បន្ថែម​ទៀត​ ជាមួយនឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អា​មេ​រិ​ លោក​ Ash​ Carter​ ដែល​ជា​តួនាទី​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​មួយ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ ដោយ​លោក​ Carter​ និយាយ​ថា​ ចិន​គួរតែ​ប្រដៅ​ និង​ទប់ស្កាត់​ប្រទេស​ជិតខាង​របស់​ខ្លួន​ផង​៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image