en     km
en     km

អា​មេ​រិ​ក​ផ្ដល់​ជំនួយ​យោធា​ឱ្យ​អ៊ី​ស្រា​អែ​ល​មាន​ទឹកប្រាក់​ ៣៨​ ពាន់​លាន​ដុល្លារ​

Share

US៖ ​សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​ប្រទេស​ អ៊ី​ស្រា​អែ​ល​ ដែល​ជា​មហាមិត្ត​របស់​ខ្លួន​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ នូវ​កញ្ចប់​ថវិកា​ ៣៨​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ជា​ផ្នែក​មួយ​នៃ​ជំនួយ​ផ្គត់ផ្គង់​វិស័យ​ យោធា​សម្រាប់​រយៈពេល​ ១០​ឆ្នាំ​។​

កងរថក្រោះ អ៊ីស្រាលអែល
កងរថក្រោះ អ៊ីស្រាលអែល

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ការ​ផ្ដល់​ជំនួយ​របស់​សហរដ្ឋអាមេរិក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ អូ​បា​ម៉ា​ បាន​បញ្ចុះបញ្ចូល​សភា​សហព័ន្ធ​ ដែល​ប្រើ​ពេល​រហូត​ទៅ​១០​ខែ​។​

​កាលពី​ឆ្នាំទៅ​ អ៊ី​ស្រា​អែ​ល​ បាន​ទទួលយក​កម្មវិធី​ជំនួយ​ការពារ​ជាតិ​ពី​អា​មេ​រិ​ក​ ទាក់ទិន​នឹង​ប្រព័ន្ធ​ការពារ​កាំជ្រួច​ ដែល​មាន​ទឹកប្រាក់​ ៥​ រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។​

​ពួក​មន្ដ្រី​សហរដ្ឋអាមេរិក​និយាយ​ថា​ លោក​ អូ​ បា​ម៉ា​ បាន​ដាក់​បង្ហាញ​សារ​ណា​របស់​លោក​ ទៅ​កាន់​សភា​ដើម្បី​ផ្ដល់​ជំនួយ​ទៅ​កាន់​ អ៊ី​ស្រា​អែ​ល​ គឺ​ម្យ៉ាង​គត់​ដើម្បី​ជួយ​ប្រទេស​មួយ​នេះ​ ការពារ​ដែនអាកាស​របស់​ខ្លួន​ ហើយ​ការ​ផ្ដល់​ជំនួយ​នេះ​ ក៏​ធ្វើ​ឡើង​ស្រប​ពេល​ដែល​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ កំពុង​ផ្ទុះ​សង្គ្រាម​ប្រឆាំង​នឹង​ពួក​សកម្មប្រយុទ្ធ​ IS​ យ៉ាង​ខ្លាំង​ដែរ​។​

​នាយក​រដ្ឋមន្ដ្រី​ អ៊ី​ស្រា​អែ​ល​ លោក​ បេន​យ៉ា​មេន​ ណេ​តាន​យ៉ា​ហ៊ូ​(Benjamin​ Netanyahu)​ បាន​សាទរ​សហរដ្ឋអាមេរិក​ ដោយ​សង្ឃឹមថា​ មេដឹកនាំ​ថ្មី​របស់​អា​មេ​រិ​ក​ជំនួស​លោក​ អូ​បា​ម៉ា​ នឹង​មិន​សើរើ​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ​ទេ​៕​ ប្រភព​:​ BBC

Share

ព័ត៌មានទាក់ទង

Image