en     km
en     km

ចិន​ និង​ហ្វី​លី​ពី​ន​ កំពុង​រក​ច្រក​ចរចា​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​

Share

ក្រុង​ប៉េ​កាំ​ង​៖​ ទំនាក់ទំនង​រវាង​ចិន​ និង​ហ្វី​លី​ពី​ន​កំពុង​ដើរមក​ដល់​ចំណុច​របត់​ថ្មី​មួយ​ ដែល​ក្រុង​ប៉េ​កាំ​ង​សង្ឃឹមថា​ ទីក្រុង​ម៉ានីល​អាច​បើក​កិច្ចប្រជុំ​ ដើម្បី​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សមរម្យ​ជាមួយ​ចិន​។​ នេះ​បើ​យោង​អ្នកការទូត​ជាន់ខ្ពស់​ចិន​ ដែល​បាន​ប្រាប់​គណៈប្រតិភូ​ហ្វី​លី​ពី​ន​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​។​

អនុរដ្ឋមន្ត្រីការបរទេសចិនលោក ឡឺ ស៊ីងមីង(Liu Zhenmin) ។រូបភាព៖Reuters
អនុរដ្ឋមន្ត្រីការបរទេសចិនលោក ឡឺ ស៊ីងមីង(Liu Zhenmin) ។រូបភាព៖Reuters

​ប្រទេស​ទាំង​ពីរ​ធ្លាប់​មានការ​ជុំរុញ​លើ​វិស័យ​ការទូត​ឡើង​វិញ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ លើ​បញ្ហា​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដោយ​លោក​ លី​ កឺ​ជាំ​ង​(Li​ Keqiang)​ នាយក​រដ្ឋមន្ត្រី​ចិន​ បាន​ប្រាប់​ទៅ​លោក​ប្រធានាធិបតី​ប្រទេស​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ ដោយ​ចិន​សង្ឃឹមថា​ ប្រ ទេស​ទាំង​ពីរ​អាច​នាំ​យក​ចំណងទាក់ទង​ទ្វេភាគី​ត្រឡប់​ទៅ​បរិបទ​ធម្មតា​វិញ​។​

​អនុរដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​ ឡឺ​ ស៊ី​ង​មីង​(Liu​ Zhenmin)​ បាន​ប្រាប់​គណៈប្រតិភូ​ហ្វី​លី​ពី​ន​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កិច្ចការបរទេស​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ថា​ ទំនាក់ទំនង​រវាង​ចិន​ និង​ ហ្វី​លី​ពី​ន​ បាន​មក​ដល់​ចំណុច​របត់​ថ្មី​មួយ​ហើយ​។​ ​លោក​ ស៊ី​ង​មីង​ បន្ត​ថា​ ប្រទេស​ចិន​សង្ឃឹមថា​៖«​ភាគី​ហ្វី​លី​ពី​ន​អាច​ជួប​ប្រជុំ​នឹង​ចិន​ ដើម្បី​ដោះស្រាយ​ជម្លោះ​ និង​ជំរុញ​ទំនាក់ទំនង​ចិន​ ហ្វី​លី​ពី​ន​ ត្រឡប់​មក​ល្អ​ប្រសើរ​វិញ​ ហើយ​ប្រទេស​យើង​ទាំង​ពីរ​និង​ធ្វើការ​សន្ទនា​ពិគ្រោះ​យោបល់​ និង​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​»​។​

​ប្រេសិត​ពិសេស​ហ្វី​លី​ពី​ន​ និង​ជា​អតីត​ប្រធានាធិបតី​ លោក​ ហ្វី​ឌែ​ល​ រ៉ា​ម៉ូ​ស​ (Fidel​ Ramos)​ បាន​និយាយ​អំឡុង​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​ទីក្រុង​ហុងកុង​កាលពី​ខែ​មុន​ថា​ រដ្ឋាភិបាល​ក្រុង​ម៉ានីល​ ចង់​ចរចា​ជា​ផ្លូវការ​ជាមួយ​ប្រទេស​ចិន​ ដើម្បី​ស្វែង​ច្រក​ទៅ​កាន់​សន្តិភាព​ និង​កិច្ច​សហ ប្រតិបត្តិការ​៕ប្រភព៖CNA

Share

ព័ត៌មានទាក់ទង

Image