en     km
en     km

អង្គការ​មួយ​ព្រួយបារម្ភ​ពី​គម្រោង​សាងសង់​ផ្លូវ​តំបន់​អា​រ៉ែ​ង​ ថា​អាច​នាំ​ឱ្យ​កើនឡើង​បទល្មើស​ព្រៃឈើ​

Share

ភ្នំពេញ៖ ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ បាន​សម្តែង​ការ​គាំទ្រ​គម្រោង​របស់​រាជរដ្ឋាភិបាល​ ដែល​គ្រោង​សាងសង់​ផ្លូវ​ ស្ពាន​ នៅ​តំបន់​អា​រ៉ែ​ង​ តែ​អង្គការ​មួយ​នេះ​ ក៏​អំពាវនាវ​ឲ្យ​រាជ​ដ្ឋា​ភិ​បាល​បង្ហាញ​គម្រោង​នេះ​ ដើម្បី​ការ​ធានា​អំពី​ផល​ប៉ះពាល់​ដល់​តំបន់​អេកូ​ទេសចរ​ និង​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើនឡើង​នៅ​ក្នុង​តំបន់​អា​រ៉ែ​ង​។​ តែ​យ៉ាងណា​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ពន្យល់​ថា​ គម្រោង​សាងសង់​ផ្លូវ​នេះ​ គឺ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទៅ​វិញ​នោះ​ទេ​។​

លោក អាឡិច ប្រធានចលនាមាតាធម្មជាតិ ដែលត្រូវកម្ពុជាបណ្តេញចេញពីកម្ពុជា។
លោក អាឡិច ប្រធានចលនាមាតាធម្មជាតិ ដែលត្រូវកម្ពុជាបណ្តេញចេញពីកម្ពុជា។

​ការ​ព្រួយបារម្ភ​របស់​អង្គកា​ចលនា​មាតា​ធម្មជាតិ​ និង​សហគមន៍​តំបន់​អា​រ៉ែ​ង​ធ្វើ​ឡើង​ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​ កំពុង​រៀបចំ​គម្រោង​សាងសង់​ផ្លូវ​ ស្ពាន​ នៅ​តំបន់​អា​រ៉ែ​ង​ ដោយ​មាន​ប្រវែង​ប្រមាណ​ ១៨​ គីឡូម៉ែត្រ​ តាម​សំណើរ​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ កាលពី​ថ្ងៃ​ទី​ ២២​ ខែសីហា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​វេទិកា​ស្តី​ពី​ការ​ការពារ​ និង​ អភិរក្ស​ធនធានធម្មជាតិ​ ជាមួយ​អ្នក​ការពារ​បរិស្ថាន​ផ្សេង​ទៀត​។​
​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​ថ្លែង​ថា​ គម្រោង​សាងសង់​នេះ​ ដើម្បី​ជា​ប្រយោជន៍​ក្នុង​វិស័យ​ទេសចរណ៍​ និង​ប្រជាពលរដ្ឋ​ ដោយ​មិនមែន​បម្រើ​ដល់​ការ​កាប់​ឈើ​នោះ​ឡើយ​។​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​៖«​ទទួលយក​នូវ​ការ​សាងសង់​ផ្លូវ​ ១៨​ គីឡូម៉ែត្រ​នេះ​ ប្រសិនជា​មាន​ទេសចរណ៍​ទៅ​ច្រើន​អ្នក​កាប់​ឈើ​ក៏​វា​ខ្លាច​ដែរ​ ហើយ​ផ្លូវ​នេះ​ មិនមែន​ធ្វើ​ឲ្យ​អ្នកឯង​កាប់​ឈើ​នោះ​ទេ​ សម្រាប់​ដឹក​ទេសចរណ៍​ សម្រាប់​សម្រួល​ដល់​ប្រជាពលរដ្ឋ​ ការ​ព្យាបាល​របស់​ប្រជាពលរដ្ឋ​ មិនមែន​ធ្វើ​ឲ្យ​អ្នកឯង​ដឹកឈើ​នោះ​ទេ​…»​។​

សម្តេច ហ៊ុន សែន។
សម្តេច ហ៊ុន សែន។

​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ ដែល​សកម្ម​ក្នុង​កិច្ចការ​ការពារ​ធនធានធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង​ លោក​ សាន់​ ម៉ា​ឡា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​អាទិត្យ​ទី​ ១១​ ក​ញ្ញ​នេះ​ថា​ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង​ អបអរសាទរ​គម្រោង​សាងសង់​ផ្លូវ​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។​ ក៏​ប៉ុន្តែ​ពួក​គាត់​បង្ហាញ​ក្តី​បារម្ភ​ អំពី​គម្រោង​សាងសង​ផ្លូវ​នៅ​តំបន់​អា​រ៉ែ​ង​នេះ​ថា​ អាច​នឹង​បង្ក​ឲ្យ​ភាព​ងាយ​ស្រួ​ស​ដល់​ដំណើរការ​ដឹក​ជញ្ជូន​ឈើប្រណិតៗ​ និង​អាច​ផល​ប៉ះពាល់​ដល់​តំបន់​អេកូ​ទេស​ ចរណ៍​ក្នុង​តំបន់​អា​រ៉ែ​ង​ស្ថិត​នៅ​ស្រុក​ថ្ម​បាំង​ ខេត្តកោះកុង​ទៅ​វិញ​នោះ​ទេ​។​

​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​រូប​នេះ​ បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​បង្ហាញ​អំពី​គម្រោង​សាងសង់​ផ្លូវ​ក្នុង​តំបន់​អា​រ៉ែ​ង​ ដោយ​ធានា​មិន​ឲ្យ​កើនឡើង​នៃ​បទល្មើស​ព្រៃឈើ​ និង​ការ​បំផ្លិចបំផ្លាញ​តំបន់​អេកូ​ទេ​ចរណ៍​ធម្មជាតិ​។​ លោក​ សាន់​ ម៉ា​ឡា​៖«​យើង​បារម្ភ​ថា​ នៅ​ពេល​មាន​ផ្លូវ​ស្រួល​ ស្ពាន​ស្រួល​ វា​អាច​សម្រួល​ដល់​ការ​កាប់​បំផ្លាញ់​ សម្រួល​ដល់​បទល្មើស​ទាំង​ហ្នឹង​ អ​ញ្ចឹ​ង​ក៏​យើង​ស្នើ​ទៅ​ខាង​រដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួងបរិស្ថាន​ ពន្យល់​ថា​ មាន​យន្តការ​អ្វី​ច្បាស់លាស់​អត់​ ដើម្បី​គ្រប់គ្រង​ ឬ​ក៏​ទប់ស្កាត់​បទល្មើស​នៃ​កាប់​បំផ្លាញ​ព្រៃឈើ​។​ ទី​២​ យើង​ខ្លាច​រដ្ឋាភិបាល​គាត់​ផ្តល់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​វិនិយោគ​ទៅ​លើ​វិស័យ​អេកូ​ទេសចរណ៍​ អ​ញ្ចឹ​ង​ទៅ​យើង​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​គាំទ្រ​ និង​ផ្តល់​ជំនាញ​សហ គមន៍​មូលដ្ឋាន​ក្នុង​ការ​គ្រប់គ្រង​ទេសចរណ៍​ដោយ​ខ្លួនឯង​ យើង​មិន​ចង់​ឲ្យ​ប្រជាជន​មូលដ្ឋាន​គាត់​ក្លាយជា​កម្មករ​ ឬ​អ្នកស៊ីឈ្នួល​ក្រុម​នាយទន់​ គឺ​ចង់​ឲ្យ​គាត់​គ្រប់​គ្រង់​តំបន់​នោះ​ដោយ​ខ្លួនឯង​»​។​

ការ​ព្រួយបារម្ភ​របស់​អង្គកា​ចលនា​មាតា​ធម្មជាតិ​ និង​សហគមន៍​តំបន់​អា​រ៉ែ​ង​ នឹង​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​ «​ហានិភ័យ​ថ្មី​សម្រាប់​តំបន់​អា​រ៉ែ​ង​»​ នៅ​មជ្ឈមណ្ឌល​កីឡា​ និង​កំសាន្ត​លី​ឡា​ នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ១២​ កញ្ញា​ស្អែក​នេះ​។​

​ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក​ សៅ​ សុភាព​ មាន​ប្រសាសន៍​ថា​ គម្រោង​សង់​ផ្លូវ​របស់​រាជរដ្ឋាភិបាល​ គឺ​ក្នុង​គោលបំណង់​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អា​រ៉ែ​ង​ ដោយ​លោក​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ​អំពី​គម្រោង​នេះ​។​ លោក​ សៅ​ សុភាព​៖«​រឿង​ធ្វើ​ផ្លូវ​ឆ្លើយ​តប​ទៅ​និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​សហ​មគ​ន៍​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ច​រា​ណ៍​របស់​គាត់​ជា​រឿង​មួយ​។​ ក៏​ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​និង​ការ​ព្រួយបារម្ភ​អំពី​បទល្មើស​ និង​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នេះ​គឺ​ ផែនការ​គោលការណ៍​ និង​វិធានការ​ទប់ស្កាត់​លុប​បំបាត់​បទល្មើស​និង​ រួបរួម​គ្នា​ពី​គ្រប់​មជ្ឈដ្ឋាន​អ្នក​ពាក់ព័ន្ធ​ គឺ​ត្រូវ​ធ្វើការ​ដោះស្រាយ​ទប់​ស្កា​ប់​លុប​បំបាត់​បញ្ហា​បទល្មើស​ធនធានធម្មជាតិ​»​។​

​តំបន់​អា​រ៉ែ​ង​ស្ថិត​នៅ​ក្នុង​ខេត្តកោះកុង​ត្រូវ​បាន​គេ​ជឿ​ថា​ ជា​តំបន់​មាន​សក្តានុពល​ធនធានធម្មជាតិ​ចម្រុះ​ ព្រៃឈើ​ប្រណិតៗ​ ហើយ​កន្លង​មក​ក៏​មាន​ក្រុមហ៊ុន​មួយ​ចង់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​អា​រ៉ែ​ង​នេះ​ដែរ​ តែ​ក្រោយមក​រាជរដ្ឋាភិបាល​ប្រកាស​លុប​វិញ​ ដោយសារ​មានការ​ជំនា​ស់​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ពី​ប្រជា​ពល​ជនជាតិ​ដើម​ភាគតិច​៕

Share

ព័ត៌មានទាក់ទង

Image