en     km
en     km

អង្គការ​ធ្វើ​ការងារ​ពាក់ព័ន្ធ​និង​កុមារ​ គ្រោង​ពិភាក្សា​បញ្ហា​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​

Share

អង្គការ​សកម្មភាព​ដើម្បី​កុមារ​ (APLE​ Cambodia)​ មន្ត្រី​ជំនាញ​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ រួម​ទាំង​ក្រុម​មន្ត្រី​អនុវត្ត​ច្បាប់​ និង​វិស័យ​ឯកជន​នឹង​ជួប​ពិភាក្សា​គ្នា​ ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ក្នុង​ការ​បង្ការ​ និង​ប្រឆាំង​ការ​កេង​ប្រ​វ័​ញ​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែត​។​

សកម្មភាពអង្គការ APLE Cambodia។រូបភាពពីGoogle
សកម្មភាពអង្គការ APLE Cambodia។រូបភាពពីGoogle

​កិច្ច​ពិភាក្សា​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ កញ្ញា​ នៅ​សណ្ឋាគារ​អ៊ី​ន​ធើ​ខន​ ក្រោម​ប្រធានបទ​ «​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​កេង​ប្រ​វ័​ញ​ និង​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​ ដើម្បី​ធ្វើ​ឲ្យ​អ៊ិ​ន​ធើ​ណែ​ត​ជា​កន្លែង​កាន់តែ​មាន​សុវត្ថិភាព​»​។​

ការ​ជួបជុំ​ពិភាក្សា​គ្នា​នេះ​ ក្នុង​គោលបំណង​កំណត់​យុទ្ធសាស្ត្រ​ប្រតិបត្តិការ​គន្លឹះ​ និង​បង្កើត​យន្តការ​ទប់ស្កាត់​ ប្រឆាំង​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​ ស្រប​ពេល​ដែល​ការ​ប្រើប្រាស់​បណ្តាញ​អ៊ិ​ន​ធើ​ណែ​ត​ និង​ទំនាក់ទំនង​សង្គម​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ នៅ​ក្នុង​ចំណោម​មនុស្ស​វ័យក្មេង​ និង​មនុស្ស​ពេញវ័យ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ក៏​បាន​បញ្ចា​ក់ថា​ ទោះបីជា​បច្ចេកវិទ្យា​ផ្តល់​ប្រយោជន៍​ក៏​ដោយ​ តែ​បច្ចេកវិទ្យា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ត្រូវ​គេ​យក​មក​ប្រើប្រាស់​ក្នុង​សកម្មភាព​ខុសច្បាប់​ និង​ចែកចាយ​សម្ភារៈ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​បណ្តាញ​អ៊ិ​ន​ធើ​ណែ​ត​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image