en     km
en     km

លោកស្រី​ គ្លី​ន​តុ​ន​ សោកស្តាយ​ដែល​ហៅ​អ្នកគាំទ្រ​លោក​ត្រាំ​ថា​ ជា​មនុស្ស​ចង្រៃ​

Share

បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក​ លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​(​ Hillary​ Clinton)​នៅ​ថ្ងៃ​ទី​១១​កញ្ញា​នេះ​ បាន​សុំ​អភ័យទោស​ ដែល​លោកស្រី​បាន​ហៅ​អ្នកគាំទ្រ​លោក​ ដូ​ណា​ល់​ ត្រាំ​(Donald​ Trump)​ថា​ សុទ្ធជា​មនុស្ស​ "​ចង្រៃ​"​ ។​

លោកស្រី​ គ្លីនតុន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យខាងឆ្វេង ,លោក ដូណាល់ ត្រាំ បេក្ខជនមកពីគណបក្សសាធារណរដ្ឋខាងស្តាំ។សហរដ្ឋអាមេរិកនឹងមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ។រូបភាពពីBBC

​លោក​ Trump​ មិន​សំងំ​នៅ​ស្ងៀម​ឡើយ​ ពោល​គឺ​បាន​ឆ្លើយ​តប​វិញ​ភ្លាមៗ​ ដោយ​បាន​រិះគន់​លើ​ការ​អត្ថាធិប្បាយ​របស់​លោកស្រី​ គ្លី​ន​តុ​ន​ ថា​ ជាស​ម្តី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ ដែល​ប្រជាជន​ទាំងនោះ​ សុទ្ធ​សឹង​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ​ ។​

​ការ​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ថា​ លោក​ Trump​ បាន​ទទួល​ការ​គ្រាំ​ទ្រ​លើ​លោកស្រី​ គ្លី​ន​តុ​ន​ ហើយ​។​

​គូប្រជែង​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទាំង​ពីរ​នេះ​ មាន​សំឡេង​គ្រាំ​ទ្រ​ប្រកៀក​ប្រកិត​គ្នា​មែន​តែ​ន​ នៅ​ក្នុង​រដ្ឋ​អូ​ហៃ​យ៉ូ​ និង​រដ្ឋ​ផ្លូ​រី​ដា​៕​ប្រភព​៖​ BBC

Share

ព័ត៌មានទាក់ទង

Image