en     km
en     km

បទយកការណ៍៖ សិស្ស​ប្រឡង​ជាប់​ថា្ន​ក់​ទី​១២​ មិន​ទាន់​គិត​ ថា​រៀន​មុខ​វិជ្ជា​អ្វី​នៅ​មហាវិទ្យាល័យ?​

Share

ភ្នំពេញ៖ ​នៅ​ថ្ងៃ​ទី​ ១០​ កញ្ញា​នេះ​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ប្រកាស​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​ ឬ​បាក់​ឌុ​ប​នៅ​តាម​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ​ និង​ ខេត្តកណ្តាល​។​ សិស្សានុសិស្ស​ប្រឡង​ជាប់​ភាគច្រើន​សម្តែង​ការ​សប្បាយ​រីករាយ​ ខណៈ​សិស្សានុសិស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ក្រៀមក្រំ​ ព្រោះតែ​មិន​បានលឺ​ឈ្មោះ​របស់​ពួក​គេ​។​ តែ​យ៉ាងណា​ ក៏​សិស្ស​ដែល​ប្រឡង​ជាប់​មិន​ទាន់​គិត​ថា​ រៀន​មុខ​វិទ្យា​អ្វី​នៅ​មហាវិទ្យាល័យ​។​

 

សិស្សប្រឡងបាក់ឌុបកំពុងពិនិត្យលទ្ធផលប្រឡងរបស់ខ្លួននៅវិទ្យាល៏យបាក់ទូក។រូបភាពWMC
សិស្សប្រឡងបាក់ឌុបកំពុងពិនិត្យលទ្ធផលប្រឡងរបស់ខ្លួននៅវិទ្យាល៏យបាក់ទូក។រូបភាពWMC

bac2-thum-01

គណមេប្រយោគកំពុងប្រកាសលទ្ធផលប្រឡង។
គណមេប្រយោគកំពុងប្រកាសលទ្ធផលប្រឡង។
សិស្សានុសិស្សកំពុងឈរស្តាប់លទ្ធដែលគណកម្មការប្រកាស។
សិស្សានុសិស្សកំពុងឈរស្តាប់លទ្ធដែលគណកម្មការប្រកាស។

bac2-thum-07

សិស្សានុសិស្សសប្បាយចិត្តពេលដឹងលទ្ធប្រឡងជាប់។

​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​ A​ មាន​ចំនួន​ ៤០៥​នាក់​ និទ្ទេស​ B​ ចំនួន​ ២​ ៨០១​នាក់​ និទ្ទេស​ C​ ចំនួន​ ៥​ ៥៩៥​ នាក់​ និទ្ទេស​ D​ ចំនួន​ ៨​ ៨៣៥​ នាក់​និង​ និទ្ទេស​ E​ មាន​ចំនួន​ ៣៨​ ១១៧​ នាក់​ ស្មើ​និង​ ៦២.១៨​ ភាគរយ​នៃ​ចំនួន​សិស្ស​ប្រឡង​ជាប់​នៅ​ឆ្នាំ​ ២០១៦​នេះ​។​

​សេចក្តី​ប្រកាស់​ព័ត៌មាន​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​ ១០​ កញ្ញា​នេះ​ថា​ សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​ ឬ​បាក់​ឌុ​ប​ នៅ​ឆ្នាំ​សិក្សា​ ២០១៦​នេះ​ សិស្ស​ដែល​បាន​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​ មាន​ចំនួន​ ៣៨​ ៤១៥​នាក់​ ស្មើ​និង​ប្រមាណ​ ៥៧,២៨%​។​

​ចំណែក​ បេក្ខជន​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ មាន​ចំនួន​ ១៧​ ៣៣៨​នាក់​ ស្មើ​និង​ប្រមាណ​ ៧៦,៧៥%​ នៃ​បេក្ខជន​សរុប​ចំនួន​ ៥៥​ ៧៥៣​នាក់​ ស្មើ​និង​ ៦២,១៨%​ នៃ​បេក្ខជន​ដែល​មាន​វត្តមាន​ចំនួន​ ៨៩​ ៦៦១​នាក់​ ៕

Share

ព័ត៌មានទាក់ទង

Image