en     km
en     km

មនុស្ស​ ១៥​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​រោងចក្រ​នៅ​បង់​ក្លា​ដេ​ស​

Share

ភ្នំពេញ៖ យ៉ាងតិច​ណាស់​មនុស្ស​ ១៥​ នាក់​បាន​ស្លាប់​ និង​ជាង​ ៧០​ នាក់​រង​របួស​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ដ៏​ធំ​មួយ​ ដែល​ផ្ទុះ​ឆេះ​រោងចក្រ​វេច​ខ្ចប់​មួយ​កន្លែង​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​។​

រូបភាពរោងចក្រដែលអគ្គិភ័យកំពុងឆាបឆេះ។រូបភាពពីReuters
រូបភាពរោងចក្រដែលអគ្គិភ័យកំពុងឆាបឆេះ។រូបភាពពីReuters

​មន្ត្រី​ប៉ូលិស​និយាយ​ថា​ កម្មករ​សរុប​ប្រមាណ​ ១០០​ នាក់​ កំពុងធ្វើការ​នៅ​ក្នុង​រោងចក្រ​នេះ​។​ រោងចក្រ​នេះ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Tongi​ គឺ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភាគ​ខាងជើង​នៃ​រដ្ឋធានី​ដា​កា​។​

​មន្ត្រី​ប៉ូ​លី​ស​រាយការណ៍​ថា​ ការ​ផ្ទុះ​នេះ​បង្ក​ឡើង​ដោយ​ការ​ឆេះ​ឆ្នាំង​ដាំទឹក​អគ្គិសនី​មួយ​គ្រឿង​ ហើយ​អណ្តាតភ្លើង​បាន​ឆេះ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ក្នុង​អគារ​នោះ​។

ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​រាយការណ៍​មក​ថា​ ក្រុមការងារ​ពន្លាត់​មិន​ទាន់​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​មួយ​រយ​ភាគរយ​នៅឡើយ​នោះ​ទេ​។​

​លោក​ Parvez​ Mia​ គ្រូពេទ្យ​មួយ​រូប​បាន​ប្រាប់​ទីភ្នាក់ងារ​ AFP​ ពី​មន្ទីរពេទ្យ​ក្រុង​ដា​កាម​កថា​ ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​ ១៥​ នាក់​ហើយ​ ហើយ​មនុស្ស​ ៧០​ផ្សេង​ទៀត​កំពុង​រង​របួស​។​

​ជា​ទូទៅ​ការ​ឆេះ​រោងចក្រ​នៅ​បង់​ក្លា​ដេ​ស​ បាន​កើត​ឡើងជា​ញឹកញាប់​នៅ​សហគមន៍​ក្រីក្រ​ មិនសូវ​មាន​សុវត្ថិភាព​។​

​កាលពី​ឆ្នាំ​មុន​ យ៉ាងតិច​ណាស់​មនុស្ស​ ១៣​ នាក់​បាន​ស្លាប់​ក្នុង​អគ្គិភ័យ​ឆេះ​រោងចក្រ​បា្ល​ស្ទិ​ច​មួយ​នៅ​ទីក្រុង​ដា​កា​នេះ​។​ កាលពី​ឆ្នាំ​ ២០១២​ មាន​កម្មករ​ ១១២​ នាក់​បាន​ស្លាប់​ ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​រោងចក្រ​មួយ​នៅ​ក្រៅ​រដ្ឋធានី​៕ប្រភព៖BBC

Share

ព័ត៌មានទាក់ទង

Image
Image
Image