en     km
en     km

សាលាក្រុង​គ្រោង​សាងសង់​ស្ពាន​អាកាស​នៅ​ជាយ​រាជធានី​ ដើម្បី​បញ្ចៀស​ការ​កក់ស្ទះ​ចរាចរ​

Share

​ភ្នំពេញ​៖​ សាលា​រាជធានី​ភ្នំពេញ​ គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត​ នៅ​រង្វង់​មូល​ចោម​ចៅ​នៅ​ជាយ​រាជធានី​ភ្នំពេញ​ ដើម្បី​ស​ម្រួ​ស​កុំ​ឲ្យ​មាន​កកស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​។​ នេះ​បើ​តាម​ AKP​។​

រង្វង់មូលចោមចៅ។រូបភាពពីGoogle
រង្វង់មូលចោមចៅ។រូបភាពពីGoogle

​បើ​តាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ មាន​ ចាន់​យ៉ា​ដា​ បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​ជំនាញ​របស់​សាលា​រាជធានី​បាន​សិក្សា​បច្ចេកទេស​ ពី​គំរូ​ប្លង់​នៃ​ការ​សាងសង់​ស្ពាន​អាកាស​ចោម​ចៅ​នេះ​ហើយ​។​ លោក​ថា​ គម្រោង​ស្ពាន​អាកាស​ថ្មី​នេះ​ គឺ​ស្ថិត​ក្នុង​ផែនការ​អភិវឌ្ឍ​នៅ​ក្នុង​ឆ្នាំ​ ២០១៧​។​

​លោក​បន្ថែម​ថា​ ត្រង់​ចំណុច​រង្វង់​មូល​ចោម​ចៅ​នេះ​ គឺជា​តំបន់​មានការ​កក់ស្ទះ​ចរាចរណ៍​ជា​ប្រចាំ​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ​។​

សូម​ជម្រាប​ថា​ នៅ​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​ ៤​ ទីតាំង​រួច​មក​ហើយ​  ក្នុង​នោះ​ស្ពាន​អាកាស​៥​មក​រា​ ឬ​ស្ពាន​អាកាស​តិច​ណូ​ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ស្ពាន​អាកាស​ ៧​មក​រា​ និង​ អាកាស​ក្បាលថ្នល់​៕​

Share

ព័ត៌មានទាក់ទង

Image
Image
Image