en     km
en     km

UN ទទូចឱ្យកម្ពុជា ជារដ្ឋ គ្មានការបំភិតបំភ័យ មុនការបោះឆ្នោត តែ CPP ថាគ្មានទេការគំរាមកំហែង

Share

ជា​ថ្មី​ម្ដងទៀត​ ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ បាន​ហៅ​ការ​ចល័ត​ទ័ព​និង​ការ​ បង្ក្រាប​សេរីភាព​ស៊ី​វិល​ថ្មីៗ​នេះ​ថា​ជា​សកម្មភាព​ ដ៏​ព្រួយបារម្ភ​ ចំពោះ​បរិយាកាស​ នយោបាយ​ មុន​ការ​បោះ​ឆ្នោត​។​

លោកស្រី​ Ravina Shamdasani អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ​
លោកស្រី​ Ravina Shamdasani អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ​

សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ស្នងការ​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ​ទី​ ០៦​កញ្ញា​ នៅ​ទីក្រុង​ ហ្សឺណែវ​។​ នេះ​បើ​យោង​តាម​ គេហទំព័រ​ បរទេស​មួយ​គឺ​ The​ World​ Bulletin​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​។​

​ទោះជា​យ៉ាងណា​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ ចោទ​អង្គការ​ ពិភពលោក​ មួយ​នេះ​ថា​លំអៀង​ទៅ​រក​បក្ស​ប្រឆាំង​។​ កញ្ញា​ ឆេ​ង​ ណា​តា​ ជូន​សេចក្ដីរាយការណ៍​បន្ថែម​៖

 

​លោកស្រី​ Ravina​ Shamdasani​ អ្នកនាំពាក្យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​ថា​៖«​ ស្ថាប័ន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​បរិយាកាស​ បំភិតបំភ័យ​ ទៅ​លើ​ ក្រុមប្រឆាំង​ សង្គម​ស៊ី​វិល​ និង​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ ហើយ​បទ​ចោទ​ទាំងឡាយ​ ប្រឆាំង​ក្រុមប្រឆាំង​ គឺជា​ការ​ផ្ដើម​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​លើ​ ភាព​ត្រឹមត្រូវ​និង​ដំណើរការ​បោះ​ឆ្នោត​»​។​

​ការ​ព្រួយបារម្ភ​របស់​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​ បាន​ ដាក់​របាំង​រាំងផ្លូវ​ខាង​មុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ រារាំង​ការ​ហែ​ក្បួន​ដាក់​ញត្តិ​ របស់​អ្នកតំណាង​រាស្ត្រ​ទៅ​ស្ថានទូត​ បរទេស​ អំពី​ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​ និង​បន្ទាប់​ពី​ការ​ចល័ត​ទ័ព​និង​ការ​ហោះហើរ​ ឧទ្ធម្ភាគចក្រ​ លើ​ស្នាក់​ការ​ គណបក្សប្រឆាំង​នេះ​។​

​លោកស្រី​ Ravina​ Shamdasani​ បន្ត​ថា​ ៖«​ការ​ដាក់​របាំង​ និង​ការ​ចល័ត​ទ័ព​ក្បែរ​ស្នាក់​ការ​ គណបក្សប្រឆាំង​ និង​ការ​ព្រមាន​របស់​មេទ័ព​ គឺជា​ការ​ព្រួយបារម្ភ​ យ៉ាង​ខ្លាំង​ ចំពោះ​សុវត្ថិភាព​ របស់​ ក្រុមប្រឆាំង​»​

អាជ្ញាធរកម្ពុជា បាន ដាក់របាំងរាំងផ្លូវខាងមុខស្នាក់ការគណបក្សសង្រ្គោះជាតិ រារាំងការហែក្បួនដាក់ញត្តិរបស់អ្នកតំណាងរាស្ត្រទៅស្ថានទូត បរទេស
អាជ្ញាធរកម្ពុជា បាន ដាក់របាំងរាំងផ្លូវខាងមុខស្នាក់ការគណបក្សសង្រ្គោះជាតិ រារាំងការហែក្បួនដាក់ញត្តិរបស់អ្នកតំណាងរាស្ត្រទៅស្ថានទូត បរទេស

ឆ្លើយ​តប​នឹង​អ្នកនាំពាក្យ​ឧត្តមស្នងការ​សហប្រជាជាតិ​ ផ្នែក​សិទ្ធ​មនុស្ស​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​វិទ្យុ​ស្រី្ត​នៅ​ថ្ងៃ​ទី​ ០៧​ ខែកញ្ញា​ នេះ​ថា​ ការ​លើក​ឡើង​របស់​ ឧត្តមស្នងការ​សហប្រជាជាតិ​ ផ្នែក​សិទ្ធ​មនុស្ស​ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​នោះ​ទេ​។​ លោក​ថា​ ការ​លើក​ឡើង​បែប​នេះ​ មាន​ភាព​លំអៀង​ទៅ​គណបក្សប្រឆាំង​។​

​លោក​មាន​ប្រសាសន៍​បន្ត​ថា​ រដ្ឋាភិបាល​មិន​បាន​ធ្វើ​សកម្មភាព​ បំភិតបំភ័យ​ ឬ​ធ្វើទុក្ខបុកម្នេញ​ ទៅ​លើ​គណបក្សប្រឆាំង​នោះ​ទេ​។​ លោក​ប្រាប់​ថា​ ការ​ដែល​អា​ជា្ញ​ធ​រដាក់​របាំង​ រាំងផ្លូវ​ អំឡុង​គណបក្សប្រឆាំង​ហែ​ ញត្តិ​ គឺ​ដើម្បី​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​ការពារ​មិន​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​។​

​លោក​ សុខ​ ឥ​សាន​ ៖«​គេ​ដាក់​បា​រ៉ា​ស់​ដើម្បី​ទប់​កុំឱ្យ​ប្រជាជន​ មក​ពី​បណ្តា​ខេត្ត​ មក​ពី​ភ្នំពេញ​អី​ ហើយ​ម្យ៉ាងទៀត​គេ​មិ​ឱ្យ​ហែ​ តែ​ហែ​ដឹង​តែ​ស្ទះចរាចរណ៍​ អ​ញ្ចឹ​ង​អាហ្នឹង​រឿង​ហ្នឹង​។​ មូលហេតុ​អី​បាន​គម្រាមកំហែង​ ហើយ​បើ​និយាយ​ពី​គម្រាមកំហែង​ អ្នក​ដែល​ប្រមូលផ្តុំ​ប្រជាជន​ប្រុង​ធ្វើ​ឱ្យ​ស្អះ​ចរាចរណ៍​ ធ្វើ​ឱ្យ​បាត់​សណ្តាប់ធ្នាប់​ទេ​ ជា​អ្នក​គម្រាមកំហែង​»​។​

​តែ​យ៉ាងណា​ ក៏​ដោយ​ លោកស្រី​ Ravina​ Shamdasani​ អ្នកនាំពាក្យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ បាន​ទទូច​៖«​យើង​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ជួយ​ធានា​ថា​បរិយាកាស​ នៃ​សេរីភាព​សម្ដែង​មតិ​ ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ គឺ​ល្អ​ប្រសើរ​ណាស់​ មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​ ២០១៨»​។​

​ចំណែក​អ្នកវិភាគ​ក៏​ព្រួយបារម្ភ​ផង​ដែរ​ ចំពោះ​ ស្ថានការណ៍​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ មុន​ការ​បោះ​ឆ្នោត​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​សិក្សា​គោលនយោបាយ​ការ​បរ​ទស​ និង​ច្បាប់​អន្តរជាតិ​ យល់​ថា​ ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​ ព្យាយាម​ បដិសេធ​ការ​ព្រួយបារម្ភ​របស់​អន្តរជាតិ​ នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ ជាមួយ​ប្រទេស​លោក​ខាងលិច​ កាន់តែ​ធ្លាក់​ ព្រោះថា​ អ្វី​ដែល​អន្តរជាតិ​ចង់បាន​គឺ​គេ​ចង់ឱ្យ​កម្ពុជា​ គោរព​សិទ្ធិ​មនុស្ស​ និង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​។​

​លោក​បន្ត​ថា​ កម្ពុជា​ មិន​រស់នៅ​តែ​ម្នាក់ឯង​បាន​ទេ​ គឺ​ កម្ពុជា​ត្រូវ​សម្រប​ខ្លួន​ ដោយ​គោរព​ទៅ​តាម​ប្រព័ន្ធ​នយោបាយ​អន្តរជាតិ​ ទើប​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ច្រើន​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន៖​ «​ជា​ជាង​យើង​ព្យាយាម​ ដើរ​ផ្ទុយ​អំពី​ចរន្ត​អន្តរជាតិ​ អាហ្នឹង​គឺ​វា​មិន​ចំណេញ​អ្វី​សម្រាប់​កម្ពុជា​ទេ​ ប៉ុន្តែ​ក្រៅពី​ការ​ធ្វើ​ឱ្យ​កម្ពុជា​ខូច​មុខមាត់​ ប៉ុន្តែ​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​ ខាត​ផលប្រយោជន៍​ទាំង​ក្នុង​ ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​នយោបាយ​ទៅ​ទៀត​ »​។​

​នេះ​ជា​លើក​ទី​៣​ហើយ​ ដែល​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ អង្គការ​សហ​ប្រជា​តិ​ មួយ​នេះ​ ដាក់​ការ​ព្រួយបារម្ភ​អំពី​សេរីភាព​នៅ​កម្ពុជា​។​

​កាលពី​២​ខែ​មុន​  ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ក៏​បាន​ចេញ​សេចក្ដីសម្រេច​មួយ​ផង​ដែរ​ ដោយ​ដាក់​ប្រទេស​ក​ម្ព​ជា​ ជា​រដ្ឋ​កត់សម្គាល់​អំពី​ហានិភ័យ​ខ្ពស់​ នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​ ហើយ​ នៅ​ចុងខែ​កញ្ញា​នេះ​ អង្គការ​ នេះ​ នឹង​ដាក់​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ជា​របៀបវារៈ​ថ្មី​មួយទៀត​ដោយ​មាន​គម្រោង​ចេញ​ដំណោះស្រាយ​ សកល​ ទៀត​ផង​៕​

Share

ព័ត៌មានទាក់ទង

Image