en     km
en     km

សមត្ថកិច្ច​ពុំ​ទាន់​អាច​កំណត់​មូលហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់បែក​កាលពី​យប់មិញ​

Share

​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ៣​ នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​មួយ​គ្រាប់​ នៅ​តាម​បណ្តោយ​ផ្លូវ​ ១៦៣​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣​ ខ័​ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៧​ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​០៦​ កញ្ញា​។​

ប៉ូលីសកំពុងស៊ើបអង្កេតករណីបំផ្តុះគ្រាប់បែកកាលពីយប់មិញ នៅតាមបណ្តោយផ្លូវ ១៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។រូបភាពពីCNA
ប៉ូលីសកំពុងស៊ើបអង្កេតករណីបំផ្តុះគ្រាប់បែកកាលពីយប់មិញ នៅតាមបណ្តោយផ្លូវ ១៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។រូបភាពពីCNA

តាម​មន្ត្រី​ប៉ូ​លី​សបាន​បញ្ជាក់​ថា​ សមត្ថកិច្ច​នៅ​ពុំ​ទាន់​អាច​កំណត់​ពី​មូលហេតុ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​នៅឡើយ​នោះ​ទេ​។​ តែបើ​យោង​តាម​សាក្សី​ នៅ​ទី​កើតហេតុ​បានឱ្យ​ដឹង​មុន​ពេល​ករណី​បំផ្ទុះ​គ្រាប់បែក​ថា​ គេ​ឃើញ​មាន​យុវជន​ ២​ នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ពីក្រោយ​រថយន្ត​ឡិចស៊ឹស AX330​ ពណ៌​ស​មួយ​គ្រឿង​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ ជន​បង្ក​ក៏​បាន​បោះ​គ្រាប់បែក​ចូល​ក្រោម​រថយន្ត​តែ​ម្តង​ តែ​មិន​បាន​បង្ក​ឱ្យ​អ្នក​នៅ​លើ​រថយន្ត​រង​របួល​នោះ​ទេ​។​

​យ៉ាងណា​មន្ត្រី​សមត្ថកិច្ច​បង្ហាញ​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​បង្ក​ឱ្យ​មនុស្ស​ ៣​រង​របួល​ និង​បាន​បង្ក​ឱ្យ​រថយន្ត​ និង​ម៉ូតូ​មួយ​ចំនួន​រង​ការ​ខូចខាត​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ អ្នក​រង​របួស​ទាំង​ ៣​ នាក់​នោះ​មាន​ស្រី្ត​ ២​នាក់​ ម្នាក់​ជា​ជនជាតិ​ឥណ្ឌា​ ឈ្មោះ​ Dhamendra​ Singh​ Kshetrimayum​ អាយុ​៣៥​ឆ្នាំ​ ជា​គ្រូបង្រៀន​ស្នាក់​នៅ​ភ្នំពេញ​ រង​របួល​ត្រង់​ចង្កេះ​ ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​ប​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត​។​ រីឯ​ស្ត្រី​ម្នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ​ឈ្មោះ​ ចាន់​ វ​ន្នី​ អាយុ​៣៧​ឆ្នាំ​ មុខ​របប​ជា​គ្រូបង្រៀន​ ស្នាក់​នៅ​ភ្នំពេញ​ដូច​គ្នា​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ និង​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ទៀត​ឈ្មោះ​ ម៉ឹង​ ហូ​វ​ អាយុ​ ៣៨​ ជា​អ្នកលក់​ខោអាវ​បោះ​ដុំ​នៅ​ផ្សារ​អូរ​ឫស្សី​ ស្នាក់​នៅ​ភ្នំពេញ​ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដូច​គ្នា​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សមត្ថកិច្ច​ ដែល​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​៕

Share

ព័ត៌មានទាក់ទង

Image