en     km
en     km

ឥណ្ឌា​ ផ្តល់​ឥណទាន​ ៥០០​ លាន​ដុល្លារ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​វៀតណាម

Share

​​ហាណូយ​៖​ នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​លោក​ នរិន្ទ​ត្រា​ ម៉ូ​ឌី​(Narendra​ Modi)​ បានឱ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​ទី​០៣​សីហា​នេះ​ថា​ ប្រទេស​ឥណ្ឌា​ចង់​ផ្តល់​ឥណទាន​ប្រមាណ​ ៥០០​លាន​ដុល្លារ​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​វៀតណាម​។​ ការ​ផ្តល់​ឥណទាន​នេះ​ គឺជា​សញ្ញា​ចុង​ក្រោយ​បំផុត​ នៃ​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​ ខណៈ​វៀតណាម​កំពុង​មាន​ភាព​តានតឹង​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ជាមួយ​ប្រទេស​ចិន​។​

នាយករដ្ឋមន្រ្តីឥណ្ឌាមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។រូបភាពពី Reuters
នាយករដ្ឋមន្រ្តីឥណ្ឌាមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។រូបភាពពី Reuters

​ឥណទាន​ដែល​ផ្តល់​ដោយ​លោក​ ម៉ូ​ឌី​ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ដំបូង​ ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ទឹកដី​វៀតណាម​ក្នុង​រយៈពេល​ ១៥​ ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ផ្តល់​ឥណទាន​នេះ​ដែល​ ឥណ្ឌា​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្សេងៗ​ទៀត​ និង​បាន​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀតណាម​ផង​ដេរ​នៅ​ទីក្រុង​ហាណូយ​។​  ការ​ចុះហត្ថលេខា​នេះ​ធ្វើ​ឡើង​រួម​ជាមួយ​សម​ភាគី​វៀតណាម​លោក​ ងៀង​ ស៊ុ​ង​ ផុង​(Nguyen​ Xuan​ Phuc)​ ។​

​វៀតណាម​កំពុង​តែ​បង្កើន​យ៉ាង​ខ្លាំងក្លា​លើ​វិស័យ​យោធា​សំខាន់ៗ​មួយ​ចំនួន​ ដែល​ក្រុម​អ្នកវិភាគ​យល់​ឃើញ​ថា​ ការ​ធ្វើ​បែប​នេះ​ជា​ការ​ព្រមាន​មួយ​ទៅ​កាន់​ប្រទេស​ជិតខាង​ ពិសេស​គឺ​ចិន​ដែល​ចេះ​តែ​ធ្វើការ​ឈ្លានពាន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​៕​ ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image