en     km
en     km

ហ្វី​លី​ពី​ន​៖​ មនុស្ស​ ១២​ នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ផ្សារ​ក្រុង​ Davao​

Share

ហ្វីលីពីន៖ ​យ៉ាងតិច​ណាស់​មនុស្ស​ ១២​ នាក់​ត្រូវ​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ នៅ​ទីក្រុង​ដា​វៅ​ (Davao)​ ដែល​លោក​ប្រធានា ធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ ធ្លាប់​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​។​

រូបភាពទីកើតហេតុនៅក្រុងដាវៅ ។រូបភាពពីBBC
រូបភាពទីកើតហេតុនៅក្រុងដាវៅ ។រូបភាពពីBBC

​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ក្នុង​ការ​បំផ្ទុះ​នេះ​ នៅ​ឯ​ផ្សារ​ដែល​សំបូរ​ទៅ​ដោយ​មនុស្ស​ម្នា​នៅ​ទី​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ដា​វៅ​។អ្នកនាំពាក្យ​ប្រធានាធិបតី​បាន​និយាយ​ថា​ ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញ​បំណែក​តូចៗ​ធ្វើ​អំពី​គ្រាប់​ បែក​ច្នៃ​នៅ​កន្លែង​កើតហេតុ​។​
​ប៉ូ​លី​ស​ទីក្រុង​ម៉ានីល​ បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ បន្ទាប់​ពី​មានការ​ផ្ទុះ​សម្លាប់​មនុស្ស​នេះ​។​

តាម​បណ្តាញសារព័ត៌មាន​ BBC​ បាន​រាយការណ៍​ថា​ យ៉ាងតិច​ណាស់​មនុស្ស​ ៦០​ នាក់​រង​របួស​ និង​ ៣០​ នាក់​ផ្សេង​ទៀត​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​
​ហេតុការណ៍​បំផ្ទុះ​នេះ​ កើតឡើង​នៅ​ខាងក្រៅ​សណ្ឋាគារ​ដែល​មានឈ្មោះ​ថា​ Marco​ Polo​ ជា​តំបន់​មួយ​ដែល​លោក​ Duterte​ ឧស្សាហ៍​មក​ទស្សនា​ជា​ញឹកញាប់​ ហើយ​ក្រុង​ដា​វៅ​នេះ​ មិន​ធ្លាប់​មានការ​វាយប្រហារ​ណាមួយ​នោះ​ទេពី​មុន​មក​។​

​រូបភាព​ដែល​បាន​ចេញផ្សាយ​ បាន​បង្ហាញ​ពី​បំណែក​កញ្ចក់​ និង​កៅអី​ជ័រ​បែកខ្ញែក​គ្នា​នៅ​កន្លែង​កើតហេតុ​ ហើយ​ទី​កើតហេតុ​នោះ​ ត្រូវ​បាន​ព័ទ្ធ​ជុំវិញ​ដោយ​ខ្សែ​ពណ៌​លឿង​ ដែល​ទីនោះ​គឺ​មាន​អ្នកជំនាញ​ និង​អ្នកស៊ើប​អង្កេត​ ប៉ូ​លី​ស​កំពុង​ស្រាវជ្រាវ​បំផ្ទុះ​គ្រាប់បែក​នោះ​។​

​អភិបាលរង​ក្រុង​ដា​វៅ​លោក​ Paolo​ Duterte​ ជា​កូនប្រុស​ច្បង​របស់​លោក​ប្រធានាធិបតី​ Rodrigo​ Duterte​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ ដោយ​និយាយ​ថា​ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​កំណត់​បាន​ថា​ អ្នក​ដែល​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ​នៅឡើយ​នោះ​ទេ​ ប៉ុន្តែ​លោក​បញ្ជាក់​ថា​៖​ «​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​អ្នក​នៅ​ពីក្រោយ​ការ​បង្ក​ឧបទ្ទវ​ហេតុនេះ​ »​។​

​តំបន់​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ប្រុង​ជើងការ​សន្តិសុខ​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ទៅ​មុខ​ទៀត​ ព្រោះថា​ កំឡុង​ពេល​នេះ​ ទ័ព​ហ្វី​លី​ពី​ន​កំពុង​វាយប្រហារ​ប្រឆាំង​នឹង​ក្រុម​ Abu​ Sayyaf​ ដែល​ជា​ក្រុម​ជី​ហា​ដ​។​

​កាលពី​ថ្ងៃ​ចន្ទ​ ទាហាន​ហ្វី​លី​ពី​ន​យ៉ាងតិច​ណាស់​ ១២​នាក់​ បាន​ស្លាប់​ក្នុងអំឡុងពេល​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ជាមួយនឹង​ពួក​សកម្មប្រយុទ្ធ​IS​។​ ចាប់ តាំងពី​លោក​ Duterte​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ ការ​សម្លាប់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​បាន​កើនឡើង​យ៉ាង​គំហុក​ ដែល​មក​ទល់​ពេល​នេះ​មាន​មនុស្ស​ជាង​ ២​ពាក់​នាក់​ហើយ​ ដែល​បាន​ស្លាប់​ចាប់តាំងពី​លោក​ Duterte​ បាន​ឡើង​កាន់​តំណែង​កាលពី​ថ្ងៃ​ទី​ ៣០​ ខែមិថុនា​ ក្នុង​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​៕ ​ប្រភព​៖BBC

Share

ព័ត៌មានទាក់ទង

Image