en     km
en     km

ចិន​ សន្យា​ជួយ​រក​សន្ដិភាព​ ជូនប្រទេស​ភូមា

Share

ចិន៖ រដ្ឋាភិបាល​ចិន​ បាន​សន្យា​ថា​ នឹង​ជួយ​ស្វែងរក​សន្ដិភាព​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ រវាង​កងទ័ព​ រដ្ឋាភិបាល​ និង​ពួក​ឧទ្ទាម​ជនជាតិ​ដើម​ភាគតិច​នៃ​ប្រទេស​ភូមា​ ដែល​ជា​ផ្នែក​មួយ​បើកផ្លូវ​ឱ្យ​មានការ​ឈប់​បាញ់​គ្នា​។​

លោកស្រី អង់ សានស៊ូជី បានទៅធ្វើទស្សនាកិច្ច នៅទីក្រុងប៉េកាំង កាលពី២សប្ដាហ៍មុន។
លោកស្រី អង់ សានស៊ូជី បានទៅធ្វើទស្សនាកិច្ច នៅទីក្រុងប៉េកាំង កាលពី២សប្ដាហ៍មុន។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ គឺ​ លោកស្រី​ Hua​ Chunying​ បាន​និយាយ​ដូចនេះ​ នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​សន្ដិភាព​ ដែល​ធ្វើ​ឡើង​រយៈពេល​៥​ថ្ងៃ​ ដោយ​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​ស្ដ្រី​អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា​ ក្រុង​ប៉េ​កាំ​ង​គាំទ្រ​ការ​ជួប​ចរចា​ នៃ​ជម្លោះ​ប្រដាប់​អាវុធ​ រវាង​ជនជាតិ​ដើម​ភាគតិច​ និង​កងទ័ព​រដ្ឋាភិបាល​ ដោយ​សន្យា​ថា​ ក្រុង​ប៉េ​កាំ​ង​ ដើរតួ​នាទី​យ៉ាង​ សំខាន់​ ដើម្បី​ដោះស្រាយ​ជម្លោះ​ដែល​កើតជា​ច្រើន​ទស្ស​វត្ស​មកនេះ​។​

​សន្និសីទ​ស្ដី​ពី​សន្ដិភាព​នេះ​ ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ភូមា​ មី​ហ្ស៊ី​ម៉ា​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ថា​ យន្ដការ​នៃ​ការ​ដោះស្រាយ​នេះ​ ផ្ដួចផ្ដើម​ឡើង​ដោយ​ លោកស្រី​ អង់​ សាន​សូ​ជី​ ឧត្ដម​ទីប្រឹក្សា​រដ្ឋ​នៃ​រដ្ឋាភិបាល​ភូមា​។​

​ប៉ុន្ដែ​អ្វី​ដែល​ទីក្រុង​ប៉េ​កាំ​ង​បាន​ប្ដេជ្ញា​ដូចនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោកស្រី​ អង់​ សាន​ស៊ូ​ជី​ បាន​ទៅ​ធ្វើ​ទស្សនា​កិច្ច​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ កាលពី​២​ស​ប្ដា​ហ៍​មុន​។​

​នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​សន្ដិភាព​ប្រទេស​ភូមា​នេះ​ដែរ​ មាន​គណប្រតិភូ​ចូលរួម​ ១​ពាន់​៨​រយ​នាក់​ ក្នុង​នោះ​ មាន​ភាគី​រដ្ឋាភិបាល​ ភាគី​កងទ័ព​របស់​រដ្ឋាភិបាល​ ក្រុម​ឧទ្ទាម​ និង​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្ដរជាតិ​។​
​ប្រទេស​ភូមា​ មាន​ក្រុម​ប្រដាប់​អាវុធ​នៃ​ជនជាតិ​ដើម​ភាគតិច​ មាន​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​ ជា​ច្រើន​ទស្ស​វត្ស​មកនេះ​ មាន​១៨​ក្រុម​ ៕​ ប្រភព​Mizzima​ .com

Share

ព័ត៌មានទាក់ទង

Image