en     km
en     km

អ្នក​ចារ​សិលាចារឹក​ ប្រាប់​ពី​វិធី​ជួសជុល​រូបសំណាក​និង​ថែ​សិលាចារឹក​ (មានសំឡេង)

Share

ភ្នំពេញ៖ ការ​រក្សា​ទុកដាក់​ឯកសារ​ របស់​ដូនតា​ខ្មែរ​មាន​ច្រើន​របៀប​ និង​ចែក​ជា​សម័យកាល​បុរាណ​។​ យោង​តាម​សៀវភៅ​ ទិដ្ឋភាព​ទូទៅ​ នៃ​អក្សរ​ខ្មែរ​ របស់​លោក​ ឃី​ង​ ហុ​ក​ឌី​ ក្នុង​សម័យកាល​បុព្វបុរស​ខ្មែរ​យើង​ បាន​សរសេរ​ឬ​ចារ​នៅ​លើ​ផ្ទាំង​ថ្ម​ ដែល​គេ​ហៅ​ថា​សិលាចារឹក​។

លោក សុខ សូដា ជាប្រធានការិយាល័យអភិរក្ស នៅនាយកដ្ឋាននៃសារមន្ទីជា
លោក សុខ សូដា ជាប្រធានការិយាល័យអភិរក្ស នៅនាយកដ្ឋាននៃសារមន្ទីជា

សម័យ​កណ្តាល​ដូនតា​ខ្មែរ​ចាប់ផ្ដើម​សរសេរ​ លើ​សាស្ត្រា​ស្លឹករឹត​មាន​ក្រាំង​គម្ពីរ​សរសេរ​ លើ​ស្បែក​សត្វ​ ចងក្រង​ជា​ក្បួនច្បាប់​ផ្សេងៗ​ ក្នុង​អំឡុង​សតវត្ស​ទី​១៩​ជាដើម​។​

​តាម​អ្នក​សិក្សា​ស្រាវជ្រាវ​កន្លង​មក​ឯ​សារ​កំណត់ហេតុ​ ព្រឹត្តិការណ៍​ គឺ​ សិលាចារឹក​អាច​រក្សា​បាន​រយៈពេល​យូរ​រហូត​រាប់​ពាន់​ឆ្នាំ​។​  

​លោក​ សុខ​ សូ​ដា​ ជា​ប្រធាន​ការិយាល័យ​អភិរក្ស​ នៅ​នាយកដ្ឋាន​នៃ​សារមន្ទី​ជាតិ​ និង​ ជា​អ្នក​ចារ​សិលាចារឹក​នា​ជំនាន់​ក្រោយ​ មាន​ប្រសាសន៍​ថា​ស្នាដៃ​ដូនតា​ខ្មែរ​ពិតជា​មាន​ភាពល្អ​ប្រសើរ​ខ្លាំង​ណាស់​។​

​លោក​ថា​ ដោយសារ​តែ​ពេល​បច្ចុប្បន្ន​មាន​ឧបករណ៍​ទំនើបៗ​ ជា​ច្រើន​ដើម្បី​ជា​ជំនួយ​ ក្នុង​ការ​ឆ្លាក់​ឬ​ចារ​លើ​ផ្ទាំង​ថ្ម​ តែ​នៅ​មិន​អាច​ប្រៀប​បាន​ស្នាដៃ​របស់​ដូនតា​។​

​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ថា​តើ​ លោក​ សុខ​ សូ​ដា​ បាន​ចម្លង​សិលាចារឹក​ពី​បុរាណ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ ហើយ​ការ​ជួសជុល​រូបសំណាក​ និង​ការ​ថែ​សិលាចារឹក​មាន​ភាព​លំបាក​អ្វីខ្លះ​ តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​លោក​ សុខ​ សូ​ដា​ ដូច​តទៅ​៖

selachareuk1 selachareuk2 selachareuk3

selachareuk4

 

Share

ព័ត៌មានទាក់ទង

Image