en     km
en     km

អ្នកប្រវត្តិសាស្ត្រ៖​ កត្តា​អ្វីខ្លះ​នាំ​ឱ្យ​មាន​កំហុស​ ប្រវត្តិសាស្ត្រ​ ហើយ​មេដឹកនាំ​កម្រិត​ណា​ជា​អ្នក​ធ្វើ​ឱ្យ​មាន​កំហុស​ប្រវត្តិសាស្ត្រ​?

Share

ភ្នំពេញ៖ អ្នកប្រវត្តិសាស្ត្រ​ សំបូរ​ ម៉ា​ណា​រ៉ា​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃនេះ​ បាន​ ពន្យល់​និង​បកស្រាយ​ជា​ច្រើន​ នូវ​ការ​ចោទសួរ​ អំពី​កត្តា​អ្វីខ្លះ​នាំ​ឱ្យ​មាន​កំហុស​ប្រវត្តិសាស្ត្រ​ហើយ​មេដឹកនាំ​កម្រិត​ណា​ជា​អ្នក​ធ្វើ​ឱ្យ​មាន​កំហុស​ប្រវត្តិសាស្ត្រ​។​

historyលោក​សាស្ត្រាចារ្យ​ ពន្យល់​ថា​ កំហុស​ប្រវត្តិសាស្ត្រ​ ពិតជា​គេ​ត្រូវ​ស្ដីបន្ទោស​ លើ​មេដឹកនាំ​ កំពូល​របស់​ប្រទេស​ ហើយ​ក្រោយមក​គឺ​ គេ​ត្រូវ​ស្ដីបន្ទោស​ទៀត​ទៅ​លើ​ អ្នកគាំទ្រ​ ឬ​គេ​ហៅ​ថា​ ជា​រចនាសម្ព័ន្ធ​ ថ្នាក់​ក្រោម​។

​លោក​បន្ត​ថា​ មេដឹកនាំ​កំពូល​ ត្រូវ​មាន​សតិ​ប្រាជ្ញាញាណ​ខ្ពស់​ ក្នុង​ការ​ដឹកនាំ​ប្រទេស​ ដោយ​ធ្វើ​សេចក្ដីសម្រេច​ត្រូវ​មានការ​ចូលរួម​ ជាមួយ​ថ្នាក់​ក្រោម​ គឺ​មេដឹកនាំ​នោះ​ជៀស​ផុត​ពី​ការ​ស្ដីបន្ទោស​កំហុស​ប្រវត្តិសាស្ត្រ​។​

​យ៉ាងណា​ក៏​ដោយ​ លោក​ទទូច​ឱ្យ​អ្នក​ជំនាន់​នេះ​ ត្រូវ​ចេះ​វិភាគ​ អំពី​រឿងរ៉ាវ​អតីតកាល​ ឱ្យ​បាន​ម៉ត់ចត់​ ថា​តើ​កំហុស​អ្វីខ្លះ​ដែល​មិន​ត្រូវ​អនុវត្ត​តាម​ហើយ​ អ្វីខ្លះ​ត្រូវ​ ចាត់​ទុក​ថា​ ជា​មេរៀន​ល្អ​សម្រាប់​ការ​ដឹកនាំ​ប្រទេស​។​

​ដើម្បី​ជ្រាប​ ថែម​ទៀត​ សូម​លោក​ អ្នក​នាង​ មក​តាមដាន​ស្ដាប់​បទ​សម្ភាសន៍​ រវាង​ លោក​ លៀ​ ស៊ី​ណា​ និង​អ្នកប្រវត្តិសាស្ត្រ​ សំបូរ​ ម៉ា​ណា​រ៉ា​ ដូច​តទៅ​នេះ​៖

 

 

Share

ព័ត៌មានទាក់ទង

Image