en     km
en     km

បង្ហោះ​ខ្លែង​ទាក់​ក​ មនុស្ស​ស្លាប់​៣​នាក់​នៅ​ប្រទេស​ឥណ្ឌា​

Share

​ឥណ្ឌា​៖ មនុស្ស​៣​នាក់​បាន​ស្លាប់​ក្នុង​នោះ​មាន​ក្មេង​២​នាក់​ ដោយសារ​ទាក់​ក​ និង​ខ្សែ​ខ្លែង​ធ្វើ​អំពី​ខ្សែ​រឹង​ម្យ៉ាង​ ដែល​គេ​បង្ហោះ​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​ ១៥​សីហា​។​

បង្ហោះខ្លែងនៅថ្ងៃបុណ្យឯករាជ្យជាតិឥណ្ឌាកាលពីថ្ងៃទី ១៥សីហា។
បង្ហោះខ្លែងនៅថ្ងៃបុណ្យឯករាជ្យជាតិឥណ្ឌាកាលពីថ្ងៃទី ១៥សីហា។

​បើ​តាម​ BBC​ ក្មេង​២​នាក់​នេះ​ឈ្មោះ​ Saanchi​ Goyal​ អាយុ​ ៣​ឆ្នាំ​ និង​ឈ្មោះ​ Harry​ អាយុ​ ៤​ ឆ្នាំ​។​ ពួក​គេ​ត្រូវ​បាន​ទាក់​ក​ និង​ខ្សែ​ខ្លែង​ហើយ​ស្លាប់​ពេល​ដែល​ពួក​គេ​ឈរ​អើត​កតាម​ដំបូល​ឡាន​ផ្នែក​ខាងលើ​ ដើម្បី​មើល​គេ​បង្ហោះ​ខ្លែង​នៅ​តំបន់​ផ្សេង​គ្នា​នៃ​ទីក្រុង​ Delhi​។​

​បុរស​ម្នាក់​ទៀត​ឈ្មោះ​ Zafar​ Khan​ អាយុ​ ២២​ឆ្នាំ​ បាន​ស្លាប់​ដោយ​ទាក់​ក​ខ្សែ​ខ្លែង​ដូច​គ្នា​ នៅ​ពេល​គាត់​កំពុង​ជិះ​ម៉ូតូ​។​

​ខ្សែ​ខ្លែង​ធ្វើ​អំពី​សារធាតុ​រឹង​ម្យ៉ាង​ត្រូវ​ ប្រើ​សម្រាប់​ចង​ខ្លែង​បង្ហោះ​ក្នុង​ការ​ប្រកួត​ ប៉ុន្តែ​វា​បណ្តាល​ឲ្យ​រង​របួស​ និង​វា​បាន​សម្លាប់​មនុស្ស​មួយ​ចំនួន​។​

​ប្រជាជន​ឥណ្ឌា​ជា​ច្រើន​បាន​ប្រារ​ព្វ​ពិធី​បង្ហោះ​ខ្លែង​ដែល​ជា​ឱកាសល្អ​ នៃ​ការ​អបអរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌា​ ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​ ១៥​សីហា​ ឆ្នាំ​ ២០១៦​នេះ​។​

​ករណី​ដូច​គ្នា​នេះ​ បាន​សម្លាប់​ក្មេង​ប្រុស​អាយុ​ ៥​ឆ្នាំ​ម្នាក់​ កាលពី​ឆ្នាំ​២០១៥​ នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ Moradabad​ និង​ក្មេង​ស្រី​ អាយុ​ ៥​ឆ្នាំ​ បាន​ស្លាប់​នៅ​ខេត្ត​ Jaipur​ ហើយ​សត្វ​ស្លាប​៥០០​ក្បាល​ក៏​បាន​សម្លាប់​ដែរ​។​

​កាលពី​ថ្ងៃ​ចន្ទ​ នគរបាល​ម្នាក់​នៅ​ទីក្រុង​ដេ​លី​ ក៏​បាន​រង​របួស​ដោយ​មុត​ខ្សែ​ខ្លែង​នោះ​ដែរ​។​

​អាជ្ញាធរ​ទីក្រុង​ដេ​លី​បាន​ហាមប្រាម​មិន​ឲ្យ​ប្រើ​ខ្សែ​បង្ហោះ​ខ្លែង​ដ៏​គ្រោះថ្នាក់​នេះ​ តែ​ប្រជាជន​មិន​ស្ដាប់​ឡើយ​។​

​បច្ចុប្បន្ន​អាជ្ញាធរ​ ឥណ្ឌា​ បាន​និយាយ​ថា​ អ្នកលក់​ផលិតផល​ប្រភេទ​ nylon​ ផ្លា​ស្ទិ​ក​ ឬ​ក៏​ផលិតផល​កញ្ចក់​ និង​ដែក​ដែល​ហៅ​ថា​ manja​ ត្រូវ​បាន​ហាមឃាត់​លក់​នៅ​ក្នុង​ទីក្រុង​ ហើយ​បើ​អ្នក​ណា​ល្មើស​និង​បំរាម​នេះ​ នឹង​ត្រូវ​ផាក់ពិន័យ​ប្រាក់​ចំនួន​ ១​សែន​រ៉ូ​ប​ពី​ ឬ​ប្រមាណ​ជា​១៤៩៥​ ដុល្លា​អា​មេ​រិ​ក​ ហើយ​អាច​ជាប់គុក​ពី​ ៥​ឆ្នាំ​ ឡើង​ទៅ​៕​ ប្រភព​  BBC

Share

ព័ត៌មានទាក់ទង

Image