en     km
en     km

លោក​ ប៉ា​ ងួ​ន​ទៀង​ ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​

Share

ភ្នំពេញ៖ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ លោក​ ប៉ា​ ងួ​ន​ទៀង​ នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១៨​ខែសីហា​នេះ​ បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​នាម​ជា​សាក្សី​ សំណុំរឿង​សូកប៉ាន់​សាក្សី​ករណី​ នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​ មុំ​។​

លោក​ ប៉ា​ ងួ​ន​ទៀង​ ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។
លោក​ ប៉ា​ ងួ​ន​ទៀង​ ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ការ​ចូលខ្លួន​នេះ​ធ្វើ​ឡើង​តាម​ដីកា​កោះហៅ​ របស់​សាលាដំបូង​រាជធានី​ ពាក់ព័ន្ធ​ នឹង​ សំណុំរឿង​ មន្ត្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​៤​រូប​ និង​មន្ត្រី​ គ​.​ជ​.​ប​ ១​រូប​ ដែល​តុលាការ​បាន​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ ករណី​រឿង​ស្នេហា​ផ្លូវភេទ​របស់​នាង​ ខុ​ម​ ចាន់​តារា​ទី​ និង​លោក​ កឹ​ម​ សុខា​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ការ​សាកសួរ​នេះ​ ធ្វើ​ឡើង​ដោយ​លោក​ ធា​ម​ ច័ន្ទ​ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​បើ​តាម​អ្នករាយការណ៍​ព័ត៌មាន​ របស់​វិទ្យុ​ស្ត្រី​ ដែល​កំពុង​តាមដាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ប៉ា​ ងួ​ន​ទៀង​ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ទីនោះ​ថា​ លោក​មិន​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​កោះហៅ​នេះ​ទេ​។​  

​លោក​បាន​ចាត់​ទុក​ការ​កោះហៅ​របស់​តុលាការ​នេះ​ គឺ​តុលាការ​ខ្លួន​គេ​ផ្ទាល់​បាន​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​តុលាការ​ខ្លួនឯង​ទៅ​ហើយ​។​

​សូម​បញ្ជាក់​ថា​ មន្ត្រី​អា​ដ​ហុ​ក​៤​រូប​ និង​មន្ត្រី​គ​.​ជ​.​ប​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ អ្នក​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ បន្ទាប់​ពី​នាង​ ខុ​ម​ ចាន់​តារា​ទី​ បាន​សរសេរ​លិខិត​ចំហ​ដោយ​ចោទ​ថា​នាង​ត្រូវ​បាន​ បង្ខំ​មិន​ឱ្យ​និយាយ​ការ​ពិត​ប្រាប់​សមត្ថកិច្ច​ ចំពោះ​រឿងអាស្រូវ​ផ្លូវភេទ​ ដែល​គេ​សង្ស័យ​ ថា​មាន​ទំនាក់ទំនង​ជាមួយ​លោក​ កឹ​ម​ សុខា​។​

​ក្នុង​សំណុំរឿង​នេះ​ដែរ​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​កមួយ​ចំនួន​ ក៏​ត្រូវ​បាន​កោះហៅ​ជា​បន្តបន្ទាប់​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image