en     km
en     km

​?សម្ដេច​ ហ៊ុន​ សែន​៖​ បើ​រៀន​ក្រោម​សាលា​សម្ដេច​ បោះ​ឆ្នោត​ឱ្យ​អ្នក​ណា​?

Share

យុទ្ធនាការ​ ដើម្បី​សួរសុខទុក្ខ​ពលរដ្ឋ​និង​ចុះ​ត្រួតពិនិត្យ​សមិទ្ធិ​ផល​ ពាក់កណ្ដាល​អាណត្តិ​ដែល​ធ្វើ​ដោយ​ ប្រមុខ​រដ្ឋាភិបាល​ សម្ដេច​ ហ៊ុន​ សែន​ បាន​ចាប់ផ្ដើម​ទៀត​ហើយ​នៅ​ថ្ងៃនេះ​ ដោយ​សម្ដេច​បាន​ចុះ​ ទៅ​ជួប​ សិស្សានុសិស្ស​ នៅ​វិទ្យាល័យ​ ជា​ស៊ី​ម​តាកែវ​ និង​ វិទ្យាល័យ​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ បាទី​នៅ​ ក្នុង​ទឹកដី​នៃ​ ខេត្តតាកែវ​។​

Hun-Sen-1​ក្នុង​ឱកាស​នេះ​ សម្ដេច​បាន​ថតរូប​អនុស្សាវរីយ៍​ជា​ច្រើន​ ជាមួយ​យុវជន​ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ សម្ដេច​បាន​ សន្យា​ផ្ដល់​អាគារ​សិក្សា​ ដល់​វិទ្យាល័យ​ ទាំងនេះ​ទៀត​ គឺ​ដូច​សម្ដេច​បាន​សន្យា​នេះ​ដែរ​ នៅ​ពេល​ចុះ​ទៅ​ជួប​សិស្សានុសិស្ស​នៅ​ វិទ្យាល័យ​ ក្រុង​កំពង់​ឆ្នាំ​ង។​

​ស្ថិត​ក្នុង​សភាព​ញញឹម​ ស្រស់ស្រាយ​ ខណៈ​សិស្ស​ សប្បាយ​រីករាយ​ទទួល​បាន​ ការ​ជួយ​សា្ថ​ប​នា​ សាលារៀន​ ឱ្យ​សិស្ស​ទៀត​នោះ​ សម្ដេច​ប្រមុខ​រដ្ឋាភិបាល​ ក៏​មាន​ប្រសាសន៍​ប្រាប់​យុវជន​សិស្សសាលា​នេះ​ថា​ រៀន​សាលារៀន​របស់​សម្ដេច​គួរ​បោះ​ឆ្នោត​ឱ្យ​អ្នក​សាងសង់​ឬទេ​។​

​នៅ​ក្នុង​ជំនួប​នៅ​ក្នុង​ខេត្តតាកែវ​ក្នុង​វិទ្យាល័យ​ ជា​ ស៊ី​ម​ តាកែវ​ សម្តេច​ ហ៊ុន​ សែន​ក៏​បាន​សន្យា​សង់សាលា​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​ហើយ​ក្រោយមក​សិស្សា​នុសិស្ស​ក៏​ជូនពរ​សម្តេច​ផង​ដែរ​។​

​ទាក់ទិន​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ ថា​ រៀន​សាលា​សម្ដេច​បោះ​ឆ្នោត​ឱ្យ​នរណា​ នោះ​លោក​ សំ​ គុ​ន្ធា​មី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​ថា​ និ​ហ្វិ​ច​ មាន​ប្រសាសន៍​ថា​ ជា​ការ​ឃោសនា​មួយ​ ដ៍​ចំលែក​។​

​រយៈពេល​២​ខែ​កន្លង​មកនេះ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ធ្វើ​ដំណើរ​ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង​ប្រទេស​។​ សម្ដេច​បាន​ចេញ​យុទ្ធនាការ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ និង​ ត្រួតពិនិត្យ​មើល​ស​មិ​ទ្ឋិ​ផល​ជាតិ​ពាក់កណ្តាល​អាណត្តិ​ទី​៥​នេះ​។​ មិន​ខុស​ នឹង​ខេត្តតាកែវ​ គឺ​នៅ​ខេត្ត​ ដទៃ​ទៀត​ ក៏​សម្ដេច​សន្យា​ធ្វើ​នេះ​ ធ្វើ​នោះ​ឱ្យ​ពលរដ្ឋ​ដែរ​ ។

​ការ​ចុះ​ជួប​ពលរដ្ឋ​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​តាម​ជនបទ​ នៅ​ពេល​នេះ​ក៍​ចំ​ពេល​ មេ​បក្ស​ប្រឆាំង​ លោក​សម​ រ​ង្ស៊ី​ និរទេស​ខ្លួន​ នៅ​ក្រៅប្រទេស​ ខណៈ​លោក​កឹ​ម​សុខា​ អនុប្រធាន​របស់​លោក​សមរ​ង្ស៊ី​ មិន​អាច​ចេញ​ទៅ​តាម​ខេត្ត​វ​បាន​ដូច​មុន​ ព្រោះ​លោក​កំពុង​ជួប​បញ្ហា​ផ្លូវច្បាប់​ ៕

Share

ព័ត៌មានទាក់ទង

Image