en     km
en     km

មេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​ទៅ​កូរ៉េ​ខាងត្បូង​នៅ​ស​ប្តា​ហ៍​នេះ​ ខណៈ​ភាព​មាន​ភាព​តានតឹង​លើ​បញ្ហា​ THAAD​

Share

​សេ​អ៊ូ​ល​៖​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​១៦​ សីហា​នេះ​ថា​ មេបញ្ជាការ​កងទ័ព​សហរដ្ឋអាមេរិក​គ្រោង​បំពេញ​ទស្សនា​ជា​ផ្លូវការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ស​ប្តា​ហ៍​នេះ​ ។​

ប្រព័ន្ធTHAAD
ប្រព័ន្ធTHAAD

​មន្ត្រី​កងទ័ព​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​បញ្ជាក់​ក្នុង​សន្និសីទកាសែត​ថា​ ឧត្តមសេនីយ៍​ Mark​ Milley​ មេ​បញ្ជា​ ការ​កងទ័ព​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​ទៅ​កូរ៉េ​ខាងត្បូង​ ពី​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​ ដោយ​ចូល​ជួប​សម​ភាគី​កូរ៉េ​ខាងត្បូង​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​។​

​មេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​និយាយ​ថា​ សហរដ្ឋអាមេរិក​នឹង​ទៅ​អភិវឌ្ឍ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​មី​ស៊ី​ល​ (THAAD)​ នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាងត្បូង​។​

​ដំណើរ​ទស្សនកិច្ច​មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​មក​កូរ៉េ​ខាងត្បូង​នេះ​ គឺ​ចំ​ពេល​មាន​ភាព​តានតឹង​ពី​សំណាក់​ពលរដ្ឋ​ក្រុង​សេ​អ៊ូ​ល​ ជុំវិញ​ការ​សម្រេចចិត្ត​ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន​កាលពី​ខែ​មុន​ ដើម្បី​ដាក់​ពង្រាយ​ប្រព័ន្ធ​ THAAD​ នៅ​ភាគ​អាគ្នេយ៍​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ក្រោយ​នេះ​។​

​មានការ​ជំទាស់​ពី​សកម្មជន​សង្គម​ស៊ី​វិល​ និង​សមាជិក​សភា​ ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ខែល​មី​ស៊ី​ល​របស់​យោធា​អា​មេ​រិ​ក​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង​ ខណៈ​ដែល​ប្រទេស​ចិន​ និង​រុ​ស្ស៊ី​បាន​ប្រឆាំង​នឹង​ការ​  ដាក់​ពង្រាយ​ប្រព័ន្ធ​ THAAD​។​ ចិន​ និង​រុ​ស្ស៊ី​ ក៏​បាន​បន្លែ​ម​ថា​ ប្រព័ន្ធ​រ៉ា​ដា​ X-band​ របស់​កូរ៉េ​ខាងត្បូង​អាច​ជ្រៀតជ្រែក​ទឹកដី​របស់​ចិន​ និង​រុ​ស្ស៊ី​៕

​ប្រភព​៖​ស៊ី​ន​ហួរ​

Share

ព័ត៌មានទាក់ទង

Image