en     km
en     km

🎥សកម្មជន​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ អ្នកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៊ូ​វ​ សោភា​ នៅ​មិន​ទាន់​ដោះ​លែង​

Share

​ភ្នំពេញ៖ ស្ត្រី​បឹង​កក់​២​រូប​ដែល​អាជ្ញាធរ​ចាប់ខ្លួន​មិន​ទាន់​បាន​ដោះ​លែង​ ខណៈ​ពួក​គេ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​។​

សកម្មជន​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ អ្នកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៊ូ​វ​ សោភាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមិនទាន់បានដោះលែង ខណៈពួកគេកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដូនពេញ
សកម្មជន​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ អ្នកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៊ូ​វ​ សោភាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមិនទាន់បានដោះលែង ខណៈពួកគេកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដូនពេញ

កញ្ញា​ សុង​ ស្រី​លាភ​ ដែល​ជា​សកម្មជន​សហគមន៍​បឹង​កក់​បានឱ្យ​វិទ្យុ​ស្ត្រី​ដឹង​ថា​ អ្នកស្រី​ទេព​ វ​ន្នី​ និង​កញ្ញា​ ប៊ូ​វ​ សោភា​ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ទ្បើ​យ​ ក្រោម​ការ​សាកសួរ​ជុំវិញ​ការ​ធ្វើ​រូប​ទីងមោង​កំ​បត់​ក្បាល​ ដែល​បាន​គេ​តំណាង​ឱ្យ​មន្ត្រី​ ពុក​រលួយ​ មន្ត្រី​តុលាការ​។​

​សូម​ជំរាប​ថា​ អ្នកស្រី​ ទេព​ វ​ន្នី​ និង​កញ្ញា​ ប៊ូ​វ​ សោភា​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាំងពី​ម៉ោង​ ៦​ ល្ងាចម្សិលមិញ​ ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នៅ​ក្នុង​បរិវេណ​សហគមន៍​បឹង​កក់​។​

​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​របស់​សហគមន៍​បឹង​កក់​ ធ្វើ​ទ្បើ​ង​លើក​ទី​១៥​ ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ មន្ត្រី​ គ​.​ជ​.​ប​ និង​ទាមទារ​រក​យុទ្ធ​ធម៌​ជូន​លោក​ បណ្ឌិត​កែម​ ទ្បី​ ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​ ១០​ខែកក្កដា​ កន្លង​មកនេះ​។​

​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ដែល​សកម្មជន​សិទ្ធិ​មនុស្ស​ហៅ​ថា​ថ្ងៃ​ ចន្ទ​ពណ៌​ខ្មៅ​ នោះ​ គេ​សង្កេត​ឃើញ​ថា​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​នាំ​គ្នា​ស្លៀក​សំលៀក​បំពាក់​អាវ​ខ្មៅ​ក្នុង​នោះ​មាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image