en     km
en     km

តុលាការ​បដិសេធ​សំណើ​លោក​ សម​ រ​ង្ស៊ី​ បំភ្លឺ​តាម​ប្រព័ន្ធ​ អិន​ធឺ​ណិ​ត​🔊

Share

ភ្នំពេញ៖ ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បដិសេធ​ការ​បំភ្លឺ​តាម​ប្រព័ន្ធ​ អិន​ធើ​ណិ​ត​ របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៉ី​ ករណី​សំណុំរឿង​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ចោទ​រដ្ឋាភិបាល​ថា​ ជា​អ្នក​រៀបចំ​ឃាតកម្ម​ លើ​លោក​បណ្ឌិត​ កែម​ ឡី​។​tulaka-samransyការ​បដិសេធ​ដូចនេះ​បន្ទាប់​ពី​លោក​ សម​ រ​ង្ស៊ី​ ចង់​ផ្តល់​ការ​បំភ្លឺ​តាម​ប្រព័ន្ធ​អិន​ធឺ​ណិ​ត​ចំពោះ​បណ្តឹង​របស់​សម្តេច​ ហ៊ុន​ សែន​ ប្ដឹង​មេ​បក្ស​ប្រឆាំង​នេះ​ ដែល​ចោទ​ថា​រដ្ឋាភិបាល​រៀបចំ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្ងៃ​ទី​ ១៤​ខែសីហា​ម្សិលមិញ​ថា​ លោក​ព្រម​ផ្តល់​ការ​បំភ្លឺ​ឲ្យ​តុលាការ​ នូវ​ហេតុផល​ទាំងឡាយ​ ជុំវិញ​បណ្តឹង​របស់​សម្តេច​ ហ៊ុន​ សែន​ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ ថា​រដ្ឋាភិបាល​រៀបចំ​ការ​បាញ់​សម្លាប់​លោក​ បណ្ឌិត​ កែម​ ទ្បី​។​

​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោក​ សម​ រ​ង្ស៊ី​ ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ចំពោះ​បណ្តឹង​សម្តេច​ហ៊ុន​ សែន​ប្ដឹង​លោក​ ពី​បទ​បរិហារកេរ្តិ៍​ គឺ​លោក​នៅ​តែ​មាន​ជំនឿ​ថា​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពីក្រោយ​ ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ កាលពី​ថ្ងៃ​ ១០​កក្កដា​ ២០១៦​ គឺ​ ដូចដែល​រដ្ឋាភិបាល​ដដែល​នេះ​ ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​ ក្នុង​ឆ្នាំ​ ១៩៩៧​ ការ​បាញ់​សម្លាប់​លោក​ ជា​ វិជ្ជា​ ក្នុង​ឆ្នាំ​ ២០០៤​ និង​ការ​បាញ់​សម្លាប់​លោក​ ឈុត​ វុ​ទ្ធី​ ក្នុង​ឆ្នាំ​ ២០១២​ អ​ញ្ចឹ​ង​ដែរ​។​

«​តុលាការ​ហៅ​ខ្ញុំ​ឲ្យ​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ ១៩​សីហា​ ២០១៦​ ខាង​មុខ​នេះ​។​ ខ្ញុំ​យល់ព្រម​ផ្តល់​ឲ្យ​តុលាការ​ នូវ​ហេតុផល​ទាំងឡាយ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជឿជាក់​ថា រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម​នយោបាយ​ទាំងអស់​ខាងលើ​នេះ​។​ ខ្ញុំ​យល់ព្រម​ទាក់ទង​ជាមួយ​តុលាការ​ តាម​រយៈ​ប្រព័ន្ធ​ អិន​ធើ​ណេ​ត​ (Internet)​ គឺ​តាម​ Teleconference​ ដូច​អ្វី​ដែល​តុលាការ​ខ្មែរក្រហម​បាន​ទាក់ទង​ ថ្មីៗ​នេះ​ ជាមួយ​សាក្សី​មួយ​ចំនួន​ដែល​មិន​ស្ថិត​នៅ​រាជធានី​ភ្នំពេញ​»​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដែរ​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​ Telegram​ កាលពី​ថ្ងៃ​ទី​ ១៤​សីហា​ ម្សិលមិញ​ថា​៖​ «​យើង​មិន​អនុញ្ញាត​លើ​សំណើរ​សុំ​របស់​ជនជាប់សង្ស័យ​ឈ្មោះ​ សម​ រ​ង្ស៊ី​ សម្រាប់​ការ​ស្តាប់​ចម្លើយ​នៅ​ថ្ងៃ​ទី​ ១៩​សីហា​ ២០១៦​ តាម​កម្មវិធី​ Teleconference​ ដោយ​ប្រើប្រាស់​ប្រ​ព​ន្ធ័​ Internet​ ដោយ​មូលហេតុ​ ៖​ ឈ្មោះ​ សម​ រ​ង្ស៊ី​ ជា​ជនជាប់សង្ស័យ​មិនមែន​ជា​សាក្សី​។​ ជនជាប់សង្ស័យ​ត្រូវ​ស្តាប់​ចម្លើយ​ចំពោះ​មុខ​ព្រះរាជអាជ្ញា​នៅ​កាលបរិច្ឆេទ​កោះហៅ​ ដោយ​អនុលោម​តាម​នីតិវិធី​ដែល​បញ្ញត្តិ​នៅ​ក្នុង​ក្រម​នីតិ​វី​ធី​ព្រហ្មទណ្ឌ​»​។​

​លោក​ លី​ សុ​ផា​ណា​ បន្ត​ថា​សាលាក្តី​ខ្មែរក្រហម​បាន​ប្រើប្រាស់​នូវ​តាម​កម្មវិធី​ Teleconference​ ដោយ​ប្រើប្រាស់​ប្រ​ព​ន្ធ័​ Internet​ សម្រាប់​សាក្សី​តែ​ប៉ុណ្ណោះ​ដែល​ជា​វិធានការ​ដោយឡែក​ហើយ​មិន​ត្រូវ​បាន​ប្រើ​សម្រាប់​ជនជាប់សង្ស័យ​ ឬ​ជន​ត្រូវ​ចោទ​ ឬ​ជនជាប់ចោទ​នោះ​ឡើយ​។​ តាម​ផ្លូវច្បាប់​ គេ​និយាយ​អំពី​ភស្តុ​តាង​មិនមែន​និយាយ​អំពី​ ជំនឿ​របស់​បុគ្គល​នោះ​ទេ​ ហើយ​ជនជាប់សង្ស័យ​អាច​ដាក់​ភស្តុ​តាង​ សម្រាប់​ការពារ​ខ្លួន​និង​ជូន​តុលាការ​ពិនិត្យ​ដោយ​ផ្ទាល់ខ្លួន​ ឬ​តាម​រយះ​មេធាវី​ការពារ​ក្តី​របស់​ខ្លួន​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ អ្នក​ច្បាប់​ម្នាក់​ គឺ​លោក​ សួន​ វិសាល​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ សណើរ​លោក​ សម​ រ​ង្ស៊ី​ ដែល​ចង់​បំភ្លឺ​តាម​ប្រព័ន្ធ​អិន​ធឺ​ណិ​ត​គឺ​មានការ​លំបាក​។​ លោក​ថា​ការ​លំបាក​នោះ​ដោយ​លោក​ថា​នីតិវិធី​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ទាក់ទង​នឹង​ការ​បំភ្លឺ​តាម​ប្រព័ន្ធ​អិន​ធឺ​ណិ​ត​គឺ​មិន​ទាន់​មាន​មធ្យោបាយ​ទំនើប​ អាច​បំភ្លឺ​បាន​នៅ​ទ្បើ​យ​។​

​លោក​ សួន​ វិសាល​ បន្ថែម​ទៀត​ថាបើ​តាម​ផ្លូវច្បាប់​ជន​ជាប់​ជា​ធម្មតា​ ត្រូវ​ចូល​មក​បំភ្លឺ​តាម​ដីការ​កោះហៅ​របស់​តុលាការ​ ព្រោះ​បើ​ជនជាប់ចោទ​មិន​មក​បំភ្លឺ​តាម​ដីការ​កោះហៅ​នោះ​ទេ​ផលប្រយោជន៍​របស់​ជនជាប់ចោទ​អាច​នឹង​បាត់បង់​ ប៉ុន្តែ​បើ​ជនជាប់ចោទ​មក​បំភ្លឺ​វិញ​គឺ​អាច​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​បាន​ច្រើន​។​

​សំនួរ​បាន​ចោទសួរ​ថា​ តើ​ លោក​ សម​ រ​ង្ស៊ី​ ស្នើ​សុំ​បំភ្លឺ​តាម​ប្រព័ន្ធ​អិន​ធឺ​ណិ​តវា​អាច​ខុស​នីតិវិធី​របស់​តុលាការ​ដែរ​ឬទេ​?​ មេធាវី​រូប​នេះ​ឆ្លើយ​តប​យ៉ាង​ដូច្នេះ​ថា​៖​ «​ច្បាប់​យើង​អត់​មាន​កំណត់​ឱ្យធ្វើ​ចឹ​ង​អាហ្នឹង​ផ្លូវច្បាប់​ ប៉ុន្តែ​ការ​ដែល​គេ​សម្រេច​លើ​សេចក្តី​ផ្អែក​លើ​វា​អត់​ចាំបាច់​ជនសង្ស័យ​បំភ្លឺ​ ក៏​គេ​អាច​កាត់​បាន​ដែរ​ផ្លូវច្បាប់​យើង​ ព្រោះ​សម្តី​ជនជាប់ចោទ​គេ​ចាត់​ទុក​មិន​មាន​តម្លៃ​អី​នោះ​ទេ​អ​ញ្ចឹ​ង​ទេ​ គេ​ដំណើរការ​បាន​ធម្មតា​ ទោះបីជា​គាត់​មិន​មក​ក៏​គេ​អាច​ដំណើរកា​បាន​ដែរ​ព្រោះ​គេ​ផ្អែក​លើ​ភស្តុ​តាង​។​ មេធាវី​របស់​គាត់​អាច​ដាក់​ភស្តុ​តាង​សម្រាប់​ការពារ​គាត់​ចឹ​ង​រឿង​មួយ​ចំនួន​ជន​ជាប់​អវត្តមាន​ គេ​អាច​កាត់​បាន​តាស​ប៉ុន្តែ​ស្មារតី​របស់​ចៅក្រម​គឺថា​ធ្វើ​អី​មួយ​មិន​ត្រូវ​មាន​ភាព​លំអៀង​នោះ​ទេតើ​នៅ​ពេល​ជន​ជាប់​អត់​មក​ត្រូវ​ សន្មត់​ថា​មានទោស​ឬអី​ទេ​សំខាន់​ផ្អែក​លើ​ភស្តុ​តាង​ថា​តើ​មាន​ភស្តុ​តាង​ គ្រប់គ្រាន់​សម្រាប់​កាត់ក្តី​រឿង​នេះ​ឬ​អត់​អានេះ​ជា​រឿង​ផ្លូវច្បាប់​»​។​

​សូម​ជំរាប​ជូន​ថា​ លោក​មេធាវី​ គី​ តិច​ តំណាង​សម្តេច​ ហ៊ុន​ សែន​ បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ លោក​ សម​ រ​ង្ស៉ី​ និង​ លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ សម​ រ​ង្ស៉ី​ ក្នុង​សំណុំរឿង​ចោទ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សម្តេច​ ហ៊ុន​ សែន​ ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​ សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​ ចំពោះ​រឿង​នេះ​សម្តេច​ ហ៊ុន​ សែន​ បាន​ ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​តែ​១០០​រៀល​ប៉ុណ្ណោះ​៕

Share

ព័ត៌មានទាក់ទង

Image