en     km
en     km

​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​២១០៦​នៅ​ប្រេ​ស៊ី​ល​៖​ អា​មេ​រិ​ក​ទទួល​បាន​មេដាយមាស​ច្រើន​ជាងគេ​ ខណៈ​ចិន​ធ្លាក់​មក​លេខ​ ៣​ វិញ​

Share

Rio​ Olympics​ 2016​ ៖​ គិត​ត្រឹម​ថ្ងៃ​ទី​១៥​ សីហា​ នេះ​ មហាអំណាច​ពិភពលោក​គឺ​សហរដ្ឋអាមេរិក​ ទទួល​បាន​មេដាយមាស​ច្រើន​ជាងគេ​ក្នុង​តារា​នៃ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ នៅ​ទីក្រុង​រី​យ៉ូ​ត​ ប្រទេស​ប្រើ​ស៊ី​ល​។​ចំណែក​ មហា​យក្ស​អាស៊ី​គឺ​ប្រទេស​ចិន​ ត្រូវ​ធ្លាក់​មក​លេខ​ ៣​វិញ​ បន្ទាប់​ចក្រភព​អង់គ្លេស​បាន​វ៉ា​យក​តំណែង​លេខ​ពីរ​ពី​ចិន​ជា​បណ្តុះ​អាសន្ន​។​ នេះ​បើ​យោង​តាម​តារា​ចំណា​ច់​ថ្នាក់​ជ័យ​លា​ភី​របស់​ BBC​ ។​

កីឡាករដែលទទួលបានមេដាយនៅក្នុងព្រឹត្តិការណ៍អូឡាំពិកនៅប្រេស៊ីល។រូបភពពីBBC
កីឡាករដែលទទួលបានមេដាយនៅក្នុងព្រឹត្តិការណ៍អូឡាំពិកនៅប្រេស៊ីល។រូបភពពីBBC

​យោង​តាម​តារា​ជ័យ​លា​ភី​បណ្តុះ​អាសន្ន​នេះ​គឺ​

​សហរដ្ឋអាមេរិក​ ៖​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ១​ មាន​មេដាយមាស​ ចំនួន​ ២៦,​ ប្រាក់​ ២១,​ សំរិត​ ២២​ សរុប​មាន​ ៦៩​មេដាយ​។​

​ចំណែក​ចក្រភព​អង់គ្លេស​៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ២​ មាន​មេដាយមាស​ ចំនួន​ ១៥,​ ប្រាក់​ ១៦,​ សំរិត​ ៧​ សរុប​មាន​ ៣៨​ មេដាយ​។

​ប្រទេស​ចិន​៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ៣​ មាន​មេដាយមាស​ ចំនួន​ ១៥,​ ប្រាក់​ ១៣,​ សំរិត​ ១៧​ សរុប​មាន​ ៤៥​មេដាយ​។​

​ប្រទេស​រុ​ស្ស៊ី​ ៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ៤​ មាន​មេដាយមាស​ ចំនួន​ ៩,​ ប្រាក់​១១,​ សំរិត​ ១០​ សរុប​មាន​ ៣០​មេដាយ​។​

​រីឯ​ប្រទេស​អា​ឡឺ​ម៉​ង់​៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ៥​ មាន​មេដាយមាស​ ចំនួន​ ៨,​ ប្រាក់​ ៥,​ សំរិត​ ៤​ សរុប​មាន​ ១៧​ មេដាយ​។​

​ចំណែក​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​វិញ​

ប្រទេស​ថៃ​៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ១៩​ ស្ទួន​ មាន​មេដាយមាស​ចំនួន​ ២,​ ប្រាក់​ ១​ ,​ សំរិត​ ១​ សរុប​មាន​ ៤​ មេដាយ​។​

​ប្រទេស​វៀតណាម​៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ៣៥​ស្ទួន​ មាន​មេដាយមាស​ចំនួន​ ១​ ,​ប្រាក់​ ១​ សរុប​មាន​ ២​ មេដាយ​។​

ប្រទេស​សិ​ង្ហា​បុរី​៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ៤៤​ស្ទួន​ មាន​មេដាយមាស​ចំនួន​ ១​  សរុប​មាន​ ១​ មេដាយ​។​

​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ៤៩​ស្ទួន​ មាន​មេដាយ​ប្រាក់​ ២​ សរុប​មាន​ ២​ មេដាយ​។​

ប្រទេស​ហ្វី​លី​ពិន​៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ៥៤​ស្ទួន​ មេដាយ​ ប្រាក់​១​ ,​ សរុប​មាន​ ១​មេដាយ​។​

​រីឯ​កម្ពុជា​ដែល​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​ ៦​រូប​ ធ្វើការ​ប្រកួតប្រជែង​លើ​៤​ វិញ្ញាសា​ នៅ​មិន​ទាន់​ទទួល​បាន​មេដាយ​នៅឡើយ​នោះ​ទេ​។​
​ប្រភព៖BBC

Share

ព័ត៌មានទាក់ទង

Image