en     km
en     km

ជប៉ុន​ដំឡើង​មី​ស៊ី​ល​ដើម្បី​បំផ្លាញ​មី​ស៊ី​ល​កូរ៉េ​ខាងជើង​

Share

​ក្រុង​តូ​ក្យូ​៖​ ប្រទេស​ជប៉ុន​នឹង​ធ្វើការ​អភិវឌ្ឍ​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​បាញ់​ពី​ដីគោក​ទៅ​ដែនសមុទ្រ​ ដែល​ការ​អភិវឌ្ឍ​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​នៅ​ភាគ​ខាងត្បូង​នៃ​ដែន​កោះ​របស់​ជប៉ុន​។​

នាវាជប៉ុន។

​ការ​អភិវឌ្ឍ​នេះ​បាន​បង្ក​ជា​ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​ចិន​លើ​ដែនទឹក​ដែល​កំពុង​មាន​ជម្លោះ​ស្រាប់​។​

​ប្រទេស​ចិន​និង​ជប៉ុន​មាន​ជំ​លោះ​រយៈពេល​ជា​យូរ​មក​ហើយ​ ដោយសារ​បញ្ហា​ជម្លោះ​លើ​កូន​កោះ​គ្មាន​មនុស្ស​រស់នៅ​មួយ​ ដែល​ប្រទេស​ជប៉ុន​ហៅ​ថា​ Senkaku​ ហើយ​ចិន​ហៅ​ថា​ Diaoyu​ ។​

​កាសែត​ Yomiuri​ Shimbun​ ដែល​ជា​កាសែត​លក់ដាច់​ជាងគេ​ក្នុង​ប្រទេស​ជប៉ុន​ បាន​រាយការណ៍​ថា​ការ​ ដាក់​ពង្រាយ​អាវុធ​របស់​ទីក្រុង​តូ​ក្យូ​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ មាន​ចម្ងាយ​ប្រមាណ​ ៣០០​  គីឡូម៉ែត្រ​ នៅ​ ក្នុង​ខេត្ត​អូ​គី​ណា​វ៉ា​។​

​កាសែត​ Yomiuri​ ដ​ដែរ​នេះ​បាន​បន្ត​ថា​ ការ​ពង្រាយ​កាំជ្រួច​នឹង​ធ្វើ​ឡើង​រហូត​ឆ្នាំ​ ២០២៣​។​

​ប្រភព​ដដែល​នេះ​បន្ត​ដា​ ៖« ប្រទេស​ចិន​បាន​បង្ក​ ជំ​លោះ​នៅ​ប្រជុំ​កោះ​សេន​កា​ដោយ​ធ្វើ​ឱ្យ​ជប៉ុន​ បង្កើន​ការពារ​ដែនអាកាស​កាន់តែ​ខ្លាំង​ »​។

​ប្រទេស​ជប៉ុន​បាន​ធ្វើការ​តវ៉ា​ប្រឆាំង​ប្រទេស​ចិន​តាំងពី​ខែមិថុនា​បន្ទាប់​ពី​ នាវាចម្បាំង​កងទ័ពជើងទឹក​ចិន​បាន​ចេញដំណើរ​មក​ជិត​ដែល​កោះ​សេន​កា​កូ​ដែល​បណ្ដាល​ឱ្យ​ភាព​តានតឹង​ កើតឡើង​មក​ដល់​ពេល​នេះ​៕
​ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image