en     km
en     km

ស្ត្រី​ជនជាតិ​អ៊ី​រ៉​ង់​ម្នាក់​តវ៉ា​ឱ្យ​ ស្ត្រី​អ៊ី​រ៉​ង់​អាច​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ក​ដូច​បុរស​

Share

​ភ្នំពេញ៖ សកម្មជន​ស្ត្រី​ជនជាតិ​អ៊ី​រ៉​ង់​ម្នាក់​ បាន​លើក​បដា​តវ៉ា​មួយ​ផ្ទាំង​ក្នុង​អំឡុង​ការ​ប្រកួត​កីឡាបាល់ទះ​ នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នាទី​ក្រុង​រី​យ៉ូ​ត​ប្រទេស​ប្រេ​ស៊ី​ល​។​

កញ្ញា​ Darya​ Safai​ ស្ត្រី​ជនជាតិ​អ៊ី​រ៉​ង់​បាន​លើក​ផ្ទាំង​បដា​ដែល​មាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា​៖«​សូម​ឱ្យ​ស្ត្រី​អ៊ី​រ៉​ង់​អាច​ចូល​ទៅ​ក្នុង​ពហុ​កីឡាដ្ឋាន​របស់​ខ្លួន​ផង​»​
កញ្ញា​ Darya​ Safai​ ស្ត្រី​ជនជាតិ​អ៊ី​រ៉​ង់​បាន​លើក​ផ្ទាំង​បដា​ដែល​មាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា​៖«​សូម​ឱ្យ​ស្ត្រី​អ៊ី​រ៉​ង់​អាច​ចូល​ទៅ​ក្នុង​ពហុ​កីឡាដ្ឋាន​របស់​ខ្លួន​ផង​»​

​ផ្ទាំង​បដា​នោះ​ក៏​ត្រូវ​បាន​សន្តិសុខ​យក​ចេញ​ភ្លាមៗ​ដែរ​ បន្ទាប់​ពី​ស្ត្រី​ជនជាតិ​អ៊ី​រ៉​ង់​នោះ​បាន​លើក​បង្ហាញ​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ កញ្ញា​ Darya​ Safai​ ស្ត្រី​ជនជាតិ​អ៊ី​រ៉​ង់​បាន​លើក​ផ្ទាំង​បដា​ដែល​មាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា​៖«​សូម​ឱ្យ​ស្ត្រី​អ៊ី​រ៉​ង់​អាច​ចូល​ទៅ​ក្នុង​ពហុ​កីឡាដ្ឋាន​របស់​ខ្លួន​ផង​»​។​

​ស្ត្រី​អ៊ី​រ៉​ង់​ជា​ទូទៅ​ ត្រូវ​បាន​ហាមឃាត់​ ឬ​ដាក់​កំហិត​មិន​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​ ចាប់តាំងពី​មាន​បដិវត្តន៍​អ៊ី​ស្លា​ម​ក្នុង​ឆ្នាំ​ ១៩៧៩​ ។​

​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​បាន​ហាមឃាត់​នូវ​រាល់​សេចក្តីថ្លែងការណ៍​ នយោបាយ​ណាមួយ​ក្នុង​ការ​ប្រកួត​នេះ​។​

​នាង​ Safai​ បាន​ប្រាប់​ទីភ្នាក់ងារ​ AP​ ថា​ ទោះបីជា​នាង​ហាក់ដូចជា​ញញឹម​ក៏​ដោយ​ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​នាង​ពោរពេញ​ទៅ​ដោយ​ការ​តវ៉ា​ ហើយ​កែវភ្នែក​របស់​ Safai​ ដែល​ពេញ​ដោយ​ទឹកភ្នែក​នៅ​ខណៈនោះ​គឺ​ដោយសារ​តែ​នាង​មានការ​ឈឺចាប់​។​

​នាង​បាន​បន្ត​ថា​ នាង​ត្រូវ​បាន​គេ​ស្នើ​ឱ្យ​ចាកចេញ​ ប៉ុន្តែ​នាង​នៅ​តែ​ឈរ​នៅ​ទីនោះ​ ព្រោះ​វា​ជា​សិទ្ធិ​របស់​នាង​។​

​នាង​ Safai​ កើត​នៅ​ប្រទេស​អ៊ី​រ៉​ង់​ ប៉ុន្តែ​នាង​កំពុង​ស្នាក់​នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក​។​ នាង​បាន​លើក​បដា​ធ្វើការ​តវ៉ា​របស់​នាង​នៅ​ក្នុង​ការ​ប្រកួត​បាល់ទះ​ ដែល​ជា​ការ​ប្រកួត​របស់​បុរសៗ​រវាង​ប្រទេស​អេ​ហ្ស៊ី​ប​ និង​ប្រទេស​អ៊ី​រ៉​ង់​។​

​នាង​ Safai​ និយាយ​ថា​៖​ «​ស្ត្រី​គួរតែ​មាន​សិទ្ធិ​ដូច​មនុស្ស​គ្រប់​គ្នា​ដែល​,​ បុរស​ និង​ស្ត្រី​គឺ​អាច​ចូលរួម​ការ​ប្រកួត​ដូច​គ្នា​»​។​

​ចាប់តាំងពី​ឆ្នាំ​ 2012​ មក​រដ្ឋាភិបាល​អ៊ី​រ៉​ង់​បាន​ហាមឃាត់​ស្ត្រី​ពី​ការ​ចូលរួម​ប្រកួត​បាល់ទះ​ ហើយ​កីឡា​នេះ​បាន​ក្លាយជា​កីឡា​ដ៏​ពេញ​និយម​កាន់តែ​ខ្លាំង​ឡើង​ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​ទាំង​បរុស​និង​ស្ត្រី​៕​ ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image