en     km
en     km

ប្រពន្ធ​លោក​ កែម​ ឡី​៖​ មួយ​ខែ​នៃ​ឃា​ក​កម្ម​លើ​ប្ដី​ខ្ញុំ​ គឺ​មិន​មាន​សញ្ញាណ​យុត្តិធម៌​ឡើយ​

Share

​ភ្នំពេញ៖ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ គឺជា​ខួប​មួយ​ខែ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​គេ​ ទទួលស្គាល់​ថា​ជា​អ្នកវិភាគ​និយាយ​ការ​ពិត​ ពី​បញ្ហា​សង្គម​។​ អ្នកស្រី​ ប៊ូ​ រចនា​ ភរិយា​របស់​លោក​ បណ្ឌិត​ កែម​ ឡី​ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ វិទ្យុ​ស្ត្រី​ថា​ រយៈពេល​មួយ​ខែ​មកនេះ​ លោកស្រី​មិន​ទទួល​បាន​សញ្ញា​ជាក់លាក់​ណាមួយ​ ថា​ប្ដី​របស់​អ្នកស្រី​ទទួល​បាន​ យុត្តិធម៌​ នោះ​នៅឡើយ​ ។​

អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក បណ្ឌិត កែម ឡី។
អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក បណ្ឌិត កែម ឡី។

អ្នកស្រី​បញ្ជាក់​ថា​ មួយ​ខែ​មកនេះ​ អ្នកស្រី​មិន​បាន​ធ្វើ​អ្វី​ឡើយ​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្ដី​ គឺ​ក្រៅពី​ការ​រស់នៅ​របស់​អ្នកស្រី​និង​ កូនៗ​ ស្ថិត​ក្នុង​ស្ថានភាព​ ភ័យ​ខ្លាច​ ដែល​អ្នកស្រី​ចាំបាច់​ដូរ​ទីតាំង​ការ​រស់នៅ​។​

​អ្នកស្រី​ថា​ ខួប​១០០​ថ្ងៃ​ខាង​មុខ​នេះ​ ក៏​អ្នកស្រី​មិន​អាច​សង្ឃឹមថា​ ប្ដី​របស់​អ្នកស្រី​ នឹង​ទទួល​បាន​យុត្តិធម៌​ អ្វី​ជាក់លាក់​ដែរ​។​

​ចង់​ដឹង​ថា​តើ​អ្នកស្រី​ មាន​ប្រសាសន៍​ អ្វីខ្លះ​ទៀត​  សូម​ស្ដាប់​បទ​សម្ភាសន៍​ រវាង​កញ្ញា​ ជុំ​ ជោគ​ ជាតា​ និង​ អ្នកស្រី​ ប៊ូ​ រចនា​ ភរិយា​លោក​បណ្ឌិត​ កែម​ ឡី​ ដូច​តទៅ​នេះ​៖

 

Share

ព័ត៌មានទាក់ទង

Image