en     km
en     km

អង្គការសុខភាពមួយថា ស្រី្តគឺជាគោលដៅថ្មីដែលគេទាក់ទាញឱ្យចេះជក់បារី🔊

Share

​ដោយសារ​តែ​អា​ត្រា​ស្រី​ជក់បារី​នា​ពេល​បច្ចុប្បន្ន​នេះ​ នៅ​មាន​កម្រិត​ទាប​ ពួក​គេ​បាន​ក្លាយជា​គោលដៅ​ថ្មី​ដែល​ក្រុមហ៊ុន​ផលិត​បារី​កំពុង​សម្លឹង​ឃើញ​។​ ដើម្បី​ទាក់ទាញ​ស្រី្ត​ឱ្យ​ចាប់អារម្មណ៍​លើ​បារី​ ក្រុមហ៊ុន​ទាំងនោះ​បាន​រចនា​កញ្ចក់​បារី​ថ្មីៗ​ ស្រស់​ស្អាត​ និង​ មាន​រូបរាង​គួរ​ឱ្យ​ទាក់ទាញ​។​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ មុំ​ គង់​ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​។​

​ខណៈ​ដែល​ម៉ាក​បារី​ទាំងនោះ​មិន​ទាន់​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ លោក​រំពឹង​ថា​ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ នឹង​អាច​ហាម​មិន​ឱ្យ​ម៉ាក់​បារី​ទាំងនោះ​ មិន​ឱ្យ​មាន​ដាក់​តាំង​លក់​តាម​តូប​នានា​ ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។​

ស្តាប់សំឡេង៖

 

 

លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា។រូបភាពថតដោយ ណាតា
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា។រូបភាពថតដោយ ណាតា

ដើម្បី​ទាក់ទាញ​អ្នក​ជក់បារី​ ជា​ពិសេស​ស្រី្ត​ គឺ​ម៉ាក​កញ្ចប់​បារី​ថ្មី​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស្អាត​។​ លោក​ មុំ​ គង់​ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ ថ្លែង​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​វគ្គប​ណ្តោះ​បណ្តាល​ ស្តី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី​ ដល់​អាជ្ញាធរ​ភូមិ​ សង្កាត់​ អាជីវករ​ ម្ចាស់​ភោជ នីយដ្ឋាន​ ម្ចាស់​ក្លឹ​ប​កំសាន្ត​ និង​ម្ចាស់​ហាង​ម៉ាស្សា​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​។​

​លោក​ មុំ​ គង់​ បន្ត​ថា​ បច្ចុប្បន្ន​កញ្ចប់​បារី​ត្រូវ​បាន​ផលិត​ឡើង​ ដោយ​មាន​ពណ៌​ស្រស់ៗ​ មាន​រាង​តូច​ ស្លី​ម​ ព្រមទាំង​បញ្ជាក់​ពី​ម៉ា​កថា​សម្រាប់​ស្រី្ត​។​

​ជាមួយ​គ្នា​នេះ​ដែរ​ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ស្ត្រី​ឱ្យ​ងាក​មក​ទិញ​បារី​ ក្រុមហ៊ុន​ផលិត​បារី​ បាន​ដាក់​រូបភាព​នៅ​លើ​កញ្ចប់​មាន​រូប​ផ្លែ​ឈើ​ផ្សេងៗ​ តំណាង​ឱ្យ​ផ្លែ​ស្ត្រ​ប៊ឺ​រី​ ផ្លែ​គី​វី​ និង​រសជាតិ​ផ្លែក្រូច​ ដើម្បី​បំភ័ន្ត​ឱ្យ​ស្ត្រី​យល់​ថា​ ជក់បារី​អាច​មាន​សុខភាព​ល្អ​បាន​ដែរ​។​

​ទន្ទឹម​នឹង​នេះ​លោក​បាន​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា​ ដោយសារ​អា​ត្រា​ជក់បារី​របស់​ស្ត្រី​នៅ​មាន​កម្រិត​ទាប​ បច្ចុប្បន្ន​នេះ​ កញ្ចប់​បារី​ប្រភេទ​ថ្មី​មួយ​ម៉ាក​ទៀត​ ត្រូវ​បាន​គេ​ផលិត​ឡើង​ឱ្យ​មាន​រាង​ដូច​ប្រអប់​គ្រឿង​តុបតែង​ខ្លួន​របស់​ស្ត្រី​ ព្រមទាំង​មាន​កញ្ចក់​ឆ្លុះ​មុខ​ផង​ ដើម្បី​ទាក់ទាញ​ស្ត្រី​ ដោយសារ​តែ​ពួក​គេ​គឺ​គោលដៅ​ថ្មី​របស់​ក្រុមហ៊ុន​ផលិត​បារី​។​ «អញ្ចឹងគេផលិតបារីហ្នេងឱ្យមានពណ៌ដូចរបស់កុមារ ដូចរបស់កូនៗយើងដែលប្រើ ប្រាស់ពណ៌ ដើម្បីអី ក្រុមហ៊ុនគឺដើម្បី ឱ្យកមុមារនៅពេលប្រើកូល័រ គឺស្គាល់កូល័រ ចូលចិត្តកូល័រអញ្ចឹងនៅពេលដែលផលិតបារី ដែលមានរូប រាងដូចកូល័រ ហ្នឹង គឺធ្វើឱ្យកុមារហ្នឹងចាប់ផ្តើមអារម្មណ៍ស្រលាញ់បារី»

​លោក​បន្ថែម​ថា​ ក្រៅពី​ស្ត្រី​ កុមារ​ ក៏​ជា​គោលដៅ​របស់​ពួក​គេ​ផង​ដែរ​។​ «អញ្ចឹងដោយសារបារីដែលមានរូបភាពសម្រាប់ទាក់ទាញស្រ្តីអស់ហ្នឹង មិនទាន់មកដល់ស្រុកយើង វាយលុកនៅស្រុកយើងនៅឡើយ អញ្ចឹងបង្កាមុន មុននឹងរឿងទាំងអស់ហ្នឹងមិនទាន់មកដល់។»

​នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​រូប​នេះ​ បាន​ថ្លែង​ថា​ អា​ត្រា​ស្រី្ត​ជក់បារី​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​មាន​តែ​ ៣%​ ប៉ុណ្ណោះ​ ។​ យ៉ាង​មិ​ញ​លោក​ មុំ​ គង់​  រំពឹង​ថា​ ម៉ាក​បារី​ទាំងនោះ​នឹង​មិន​ត្រូវ​បាន​នាំ​ចូល​ ឬ​ដាក់​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​តែ​កម្ពុជា​ មានច្បាប់​មួយ​តឹង​រឹង​។​

អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមក្នុងសិក្ខាសាលានៅថ្ងៃនេះ។
អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមក្នុងសិក្ខាសាលានៅថ្ងៃនេះ។

​លោក​ សំណាង​ មេការ​ក្លឹ​បដា​យ​មែន​ II​ ដែល​បាន​មក​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នៅ​ថ្ងៃនេះ​  បាន​ប្រាប់​ថា​ បើ​ទោះបីជា​នៅ​ក្នុង​កន្លែង​របស់​លោក​មាន​ដាក់​ផ្លា​ក​សញ្ញា​ដាក់​ហាម​មិន​ឱ្យ​ជក់បារី​ក៏​ដោយ​ ប៉ុន្តែ​អ្នក​ដែល​មក​កំសាន្ត​ នៅ​តែ​នាំ​គ្នា​ជក់​ដោយ​ក្នុង​នោះ​មាន​ប្រមាណ​ ៥០%​។​
​បែប​នេះ​ក្តី​លោក​ថា​ ស្ត្រី​ជកបារី​មាន​មិន​ដល់​ ១%​ នោះ​ទេ​។​ លោក​ថា​ ប្រសិនបើ​មាន​ដាក់​តាំង​លក់​ម៉ាក​ បារី​ស្រស់​ស្អាត​ ទាំងនោះ​ នឹង​មាន​ស្ត្រី​ប្រើប្រាស់​បារី​ពី​ ៦០%​ ទៅ​ ៧០%​។​
​យ៉ាងណាមិញ​លោក​ប្តេជ្ញា​ថា​ និង​ផ្សព្វផ្សាយ​ទៅ​ដល់​ភ្ញៀវ​មិន​ឱ្យ​ជក់បារី​ និង​កាត់​បន្ថយ​ការ​ដាក់​តាំង​លក់​បារី​។ សំណាង៖ «អត់ឥលូវពួកយើង ទៅវិញយើងមានតែកាត់បន្ថយទំាងអស់ប៉ុន្តែគ្រាន់តែចង់ឱ្យមានការផ្សព្វផ្សាយឱ្យទូលំទូលាយដូចតាមវិទ្យុ ឬក៏តាមទូរទស្សន៍អីទៅដើម្បី យើង និយាយជាមួយភ្ញៀវយើងដឹងស្រួលម៉ង គាត់ដឹងថាអ្វីជាអ្វី ជួនកាលភ្ញៀវខ្លះគាត់អត់ទាន់ដឹងថាអ្វីជាច្បាប់អញ្ជឹងគាត់ជាសាធារណៈយើងមិន អាចបន្ទោសគាត់បាននោះទេតែបើសិនជាយើងផ្សព្វផ្សាយលក្ខណៈទូលំទូលាយយើងស្រួលនិយាយជាមួយគាត់»

​របាយការណ៍​សុខភាព​ពិភពលោក​ បាន​បង្ហាញ​ថា​ នៅ​ទូ​ទាំង​ពិភពលោក​មាន​មនុស្ស​ ៦​ លាន​នាក់​ បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ ដោយសារ​ជំងឺ​ដែល​បង្ក​ដោយ​ការ​ប្រើប្រាស់​ថ្នាំជក់​ ហើយ​មនុស្ស​ ៦​ សែន​នាក់​បាន​ស្លាប់​ ដោយសារ​ស្រូប​ផ្សែង​បារី​ពី​គេ​។​ ចំណែក​នៅ​កម្ពុជា​ មនុស្ស​ប្រមាណ​ ៣០​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ដោយ​បារី​នេះ​។​

​ការ​ជក់បារី​បាន​បង្ក​ឱ្យ​មាន​ជំងឺឆ្លង​ និង​ជំងឺមិនឆ្លង​ជាង​២០០​ប្រភេទ​ដូច​ជា​មហារីក​សួត​ មាត់​ បំពង់ក​ តម្រងនោម​ និង​ជំងឺ​ផ្សេងៗ​ទៀត​ ហើយ​ចំពោះ​ស្រី្ត​ធ្វើ​ឱ្យ​កើនឡើង​នូវ​ជំងឺមហារីក​សុដន​ជាដើម​៕

 

Share

ព័ត៌មានទាក់ទង

Image