en     km
en     km

រដ្ឋាភិបាល​កំណត់ពេល​៦​ខែ​ទៀត​ ឱ្យ​វិស័យ​ឯកជន​ត្រូវ​ទទួលយក​ជន​ពិការ​ចូល​ធ្វើការ​🔊

Share

​ភ្នំពេញ​៖​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការដ្ឋាន​ ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​ លោក​ ឯម​ ច័ន្ទ​មក​រា​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ទុក​រយៈពេល​តែ​ ៦​ខែ​ទៀត​ប៉ុណ្ណោះ​ ឱ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​ទ្បា​យ​ណា​ដែល​មិន​ទាន់​បញ្ចូល​ជន​ពិការ​ឱ្យ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ ស្ថាប័ន​របស់​ពួក​គេ​។​
disable

​ប៉ុន្តែ​បើ​នៅ​តែ​មិន​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ​ទៀត​នោះ​ រាជរដ្ឋាភិបាល​ និង​ដៃគូរ​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​ ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​ ១០៨​ ស្តី​ពី​ «​ការ​កំណត់​អត្រា​ និង​បែបបទ​នៃ​ការ​ជ្រើសរើស​ជន​ពិការ​ចូល​បម្រើ​ការងារ​»​ ព្រឹក​ថ្ងៃ​ពុធ​ ទី​ ១០​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

 

​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ជន​ពិការ​ប្រមាណ​ជា​ ៥០​ម៉ឺន​នាក់​ ហើយ​ក្នុង​ចំណោម​ជន​ពិការ​ទាំងនោះ​ដែរ​ មាន​ជន​ពិការ​ជា​យុវជន​ ប្រមាណ​ជា​ ១៧​ ភាគរយ​ដែល​ពួក​គេ​កំពុង​ស្វែងរក​តម្រូវ​ការងារ​ទីផ្សារ​ពី​ស្ថាប័នរដ្ឋ​ ក៏​ដូច​ជា​វិស័យ​ឯកជន​។​

​អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការដ្ឋាន​ ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​ លោក​ ឯម​ ច័ន្ទ​   មក​រា​ មាន​ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​បាន​បង្កើត​ឱ្យ​មាន​អនុក្រឹត្យ​លេខ​ ១០៨​ តាំងពី​ឆ្នាំ​២០១០​ នៅ​ក្នុង​អនុក្រឹត្យ​នេះ​តំរូវ​ឱ្យ​គ្រប់​ក្រសួង​សា្ថ​ប័ន​រដ្ឋ​ និង​ស្ថាប័នឯកជន​ មាន​កត​ព្វ​កិច្ច​ជ្រើសរើស​ជន​ពិការ​ឱ្យ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​។​

​លោក​ ឯម​ ច័ន្ទ​មក​រា​ បន្ត​ថា​ ដើម្បី​អនុវត្ត​តាម​អនុក្រឹត្យ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ស្ថាប័នរដ្ឋ​បាន​ផ្តល់​ឱកាស​ឱ្យ​ជន​ពិការ​ចូល​បម្រើ​ការងារ​ជិត​គ្រប់​កូតា​ ដែល​បាន​កំណត់​នៅ​ក្នុង​អនុក្រឹត្យ​លេខ​ ១០៨​ រួច​ ហើយដោយ​ទ្បែ​ក​នៅ​តែ​ស្ថាប័នឯកជន​ប៉ុណ្ណោះ​ ដែល​មិន​ទាន់​បាន​អនុវត្ត​តាម​អនុក្រឹត្យ​នោះ​។​

​លោក​ ឯម​ ច័ន្ទ​មក​រា​ សង្កត់ធ្ងន់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ ទុក​រយៈពេល​ឱ្យ​ស្ថាប័នឯកជន​ចំនួន​ ៦​ ខែ​ទៀត​ត្រូវ​បញ្ចូល​ជន​ពិការ​ ដែល​មាន​សមត្ថភាព​ឱ្យ​ចូល​បម្រើ​ការងារ​ស្ថាប័ន​របស់​ខ្លួន​ បើ​នៅ​តែ​រឹងទទឹង​ទៀត​នោះ​រដ្ឋាភិបាល​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​។​

​លោក​ ឯម​ ច័ន្ទ​មក​រា​៖​ «​នៅ​ក្នុង​វិស័យ​ឯកជន​នេះ​គឺថា​គ្រប់​វិស័យ​តាំង​ ពី​វិស័យ​កាត់ដេរ​ វិស័យ​សណ្ឋាគារ​ វិស័យ​ទេសចរណ៍​ ។​ល​។​ គឺថា​យើង​នឹង​ចាប់ផ្តើម​អនុវត្ត​ឱ្យ​បាន​ស្មើៗ​គ្នា​ពីព្រោះ​ថា​គាត់​មាន​កត​ព្វ​កិច្ច​ តាម​ពិត​គាត់​ត្រូវធ្វើ​តាំ​ពី​ឆ្នាំ​២០១០​មក​ម្លេះ​ ក្រោយ​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ២០១០-២០១៦​ ហើយ​ ៦​ឆ្នាំ​ហើយ​យើង​ឃើញ​ថា​នៅ​មិន​ទាន់​បាន​អនុវត្ត​នោះ​ទេ​ »​។​

​នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា​ ហៅ​កាត់​ថា​ CDPO​ លោក​ ងិ​ន​ សៅ​រ័​ត្ន​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ លោក​ សាទរ​ ការ​ប្ដេជ្ញា​របស់​ លោក​ ឯម​ ច័ន្ទ​មក​រា​ ដោយ​លោក​អះអាង​ថា​ ជន​ពិការ​មិន​ទាន់​ទទួល​បាន​ឱកាស​ការងារ​ គ្រប់គ្រាន់​ឆ្លើយ​តប​ទៅ​នឹង​អនុក្រឹត្យ​លេខ​ ១០៨​ នៅ​ទ្បើ​យ​នោះ​ទេ​។​​

«​ការ​កំណត់​អត្រា​ និង​បែបបទ​នៃ​ការ​ជ្រើសរើស​ជន​ពិការ​ចូល​បម្រើ​ការងារ​»​ ព្រឹក​ថ្ងៃ​ពុធ​ ទី​ ១០​ ខែសីហា​ ឆ្នាំ​២០១៦
​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​ ១០៨​ ស្តី​ពី​ «​ការ​កំណត់​អត្រា​ និង​បែបបទ​នៃ​ការ​ជ្រើសរើស​ជន​ពិការ​ចូល​បម្រើ​ការងារ​»​ ព្រឹក​ថ្ងៃ​ពុធ​ ទី​ ១០​ ខែសីហា​ ឆ្នាំ​២០១៦

លោក​ ងិ​ន​ សៅ​រ័ត​ន្ន​ គូសបញ្ជាក់​ដែរ​ថា​កត្តា​ដែល​រាំងស្ទះ​ ឱ្យ​ជន​ពិការ​ខ្វះ​ការងារ​ធ្វើ​នោះ​មាន​ដូច​ជាទី​០១​ កត្តា​ជន​ពិការ​ខ្លួនឯង​ផ្ទាល់​ខ្វះ​ភាព​ក្លាហាន​។​ ទី​០២​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ឱកាស​ការងារ​របស់​រាជរដ្ឋាភិបាល​ដល់​ជន​ពិការ​នៅ​មាន​កម្រិត​ និង​ទី​០៣​ កម្រិត​នៃ​ការ​អប់រំ​របស់​ជន​ពិការ​ក៏​នៅ​មាន​កម្រិត​ ជា​ពិសេស​កត្តា​គ្រួសារ​ផ្ទាល់​មិនសូវ​បាន​ ជំរុញ​ឬ​លើកទឹកចិត្ត​ទៅ​ដល់​កូន​របស់​ពួក​គេ​ឱ្យទៅ​សិក្សា​ជាដើម​។​

​នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា​រូប​នេះ​ ស្នើ​ឱ្យ​ស្ថាប័នរដ្ឋ​ និង​ស្ថាប័នឯកជន​ ត្រូវ​បើកឱកាស​ការងារ​បន្ត​ទៀត​ទៅ​ដល់​ជន​ពិការ​ និង​ត្រូវ​គោរព​ទៅ​តាម​អនុក្រឹត្យ​ដែល​បាន​ចេញ​ឱ្យ​លើកកម្ពស់​ជន​ពិការ​។​

​លោក​ ងិ​ន​ សៅ​រ័​ត្ន​៖​ «​ច្បាប់​គឺជា​របស់​យើង​ទាំងអស់​គ្នា​ ដែល​យើង​ទាមទារ​ឱ្យ​វិស័យ​ឯកជន​ វិស័យ​រដ្ឋ​ រួម​គ្នា​អនុវត្ត​ដើម្បី​ឱ្យ​សិទ្ធិ​របស់​ជន​ពិការ​ក្លាយជា​ការ​ពិត​ ហើយ​ជន​ពិការ​មានឱកាស​ការងារ​ដូច​អ្នក​មិន​ពិការ​ប្រសិនបើ​រដ្ឋ​គោរព​តែ​វិស័យ​ឯកជន​ មិន​គោរព​តើ​ច្បាប់​ហ្នឹង​របស់​រដ្ឋ​តែ​មួយ​ឬ​ក៏​ច្បាប់​របស់​វិស័យ​ឯកជន​ដែរ​ ហើយ​ចំនុច​មួយទៀត​យើង​សូម​លើកទឹកចិត្ត​បងប្អូន​យុវជន​ ជន​ពិការ​របស់​យើង​ផង​ដែរ​សូមកុំ​រង់ចាំ​ការងារ​រត់​រក​គាត់​ មេត្តារ​ត់រក​ការងារ​ឱ្យ​បាន​ច្រើន​ផង​ដែរ​ហើយ​ព្យាយាម​គិត​យ៉ាងម៉េច​ឱ្យ​មាន​ជំនាញ​ មានចំណេះ​ដឹង​ មានបទពិសោធន៍​ដូច​គេ​ដូច​ឯង​ដែរ​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ថ្ងៃនេះ​ដែរ​ថា​ សិក្ខាសាលា​ខាងលើ​នេះ​ពិតជា​មាន​   សា​រះ​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ឱកាស​ឱ្យ​ជន​ពិការ​មានការ​ងារ​ធ្វើ​។​

​លោក​ អាត់​ ធន់​ មាន​ជំនឿ​ចិត្ត​ថា​ ប្រសិនបើ​ស្ថាប័នរដ្ឋ​ដាក់​ផែនការ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​លើកកម្ពស់​ជន​ពិការ​នោះ​ ជន​ពិការ​ប្រាកដជា​មានឱកាស​ការងារ​កាន់តែ​ច្រើន​ថែម​ ទៀត​។​ លោក​ អាត់​ ធន់​ ក៏​សាទរ​ផង​ដែរ​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ទុក​រយៈពេល​ ៦​ ខែ​ទៀត​ ឱ្យ​ស្ថាប័នឯកជន​ពិចារណា​បញ្ចូល​ជន​ពិការ​ឱ្យ​ចូល​បម្រើ​ ការងារ​ក្នុង​ស្ថាប័ន​របស់​ពួក​គេ​។​

​លោក​ អាត់​ ធន់​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ «​ប្រសិនបើជា​រដ្ឋ​ដាក់​ផែនការ​ ឱ្យ​ច្បាស់​ ហើយ​ឱ្យ​ខាង​តែ​បាន​ខ្ញុំ​គិត​ថា​ អាច​ជួយ​ច្រើន​ដល់​ជន​ពិការ​បើ​គិត​មើល​ជន​ពិការ​ នៅ​ជប៉ុន​ច្រើន​ណាស់​គេ​ធ្វើ​បាន​ ចុះ​នៅ​កម្ពុជា​មិន​ច្រើន​ដូច​ជប៉ុន​នោះ​ទេ​ ខ្ញុំ​គិត​ថា​វា​ជា​រឿង​មួយ​ល្អ​ព្រោះ​តាម​អនុក្រឹត្យ​ហ្នឹង​គឺថា​ទុក​រយៈពេល​៣​ឆ្នាំ​ហើយ​ ឥលូវ​បន្ថែម​ ៦​ខែ​ បន្ថែម​ទៀត​អ​ញ្ចឹ​ង​ជា​ពេលវេលា​មួយ​សមរម្យ​សម្រាប់​រៀបចំ​ឱ្យ​ជន​ពិការ​ហ្នឹង​ មានឱកាស​នៅ​ក្នុង​ការ​ចូល​ហើយ​ឱ្យ​ក្រុមហ៊ុន​ឬ​វិស័យ​ឯកជន​ផ្សេងៗ​មានឱកាស​នៅ​ក្នុង​ការ​រៀបចំ​បាន​ល្អ​»​។​

​យោង​តាម​អនុក្រឹត្យ​លេខ​ ១០៨​ ចុះ​ថ្ងៃ​ទី​ ៣០​ ខែសីហា​ ឆ្នាំ​២០១០​ ស្តី​ពី​ការ​កំណត់​អត្រា​ និង​បែបបទ​នៃ​ការ​ជ្រើសរើស​ជន​ពិការ​ចូល​បម្រើ​ការងារ​ គឺ​មាន​គោលបំណង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ​តាម​រយៈ​ការ​ជំរុញ​ឱកាស​ការងារ​ ដែល​មាន​ប្រាក់​ចំណូល​អាច​រស់នៅ​បាន​ដោយ​ឯករាជ្យ​ លើកទឹកចិត្ត​ដល់​ជន​ពិការ​ចូលរួម​យ៉ាង​សកម្ម​ ក្នុង​កិច្ចការ​សង្គម​ដើម្បី​សេចក្តី​ថ្លៃថ្នូរ​ និង​សមភាព​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អនុក្រឹត្យ​បាន​កំណត់​អត្រា​ការងារ​របស់​ជន​ពិការ​ ក្នុង​ក្រសួង​ស្ថាប័ន​សាធារណៈ​ដែល​មាន​បុ​គ្គ​លឹ​ក​ចាប់ពី​ ៥០​ នាក់​ទ្បើ​ង​ទៅ​ត្រូវ​មាន​ជន​ពិការ​ដែល​មាន​លក្ខណៈសម្បត្តិ​បម្រើ​ការងារ​ចំនួន​ ១​នាក់​។​  

​រីឯ​វិស័យ​ឯកជន​ ដែល​មាន​ បុ​គ្គ​លឹ​ក​ចាប់ពី​ ១០០​ នាក់​ត្រូវ​មាន​ជន​ពិការ​បម្រើ​ការងារ​ចំនួន​ ១​នាក់​។​

​យោង​តាម​អនុក្រឹត្យ​លេខ​ ១០៨​ ដដែល​ ជំពូក​ទី​០៥​ មាត្រា​១៥​ ចែង​ថា​ ប្រធាន​ក្រសួង​ស្ថាប័ន​ ស្ថាប័នរដ្ឋ​ ដែល​មិន​បាន​ត្រូវ​បង់​វិភាគទាន​ចូល​ហិប​មូលនិធិ​ ជន​ពិការ​ជា​ប្រាក់​ស្នើ​នឹង​៥០​ ភាគរយ​ នៃ​ប្រាក់បៀវត្ស​មូលដ្ឋាន​ប្រចាំខែ​របស់​មន្ត្រីរាជការ​ ក្នុង​មួយ​ខែ​តាម​ប្រភេទ​ក្រប​ខណ្ឌ​ សម្រាប់​មន្ត្រីរាជការ​ជា​ជន​ពិការ​ ១​ នាក់​ ។​

​នីតិបុគ្គល​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​តាម​ អនុក្រឹត្យ​នេះ​ទេ​នោះ​ត្រូវ​បង់​វិភាគទាន​ចូល​ហិប​មូលនិធិ​ជន​ពិការ​ជា​ប្រាក់​ស្មើនឹង​ ៤០​ ភាគរយ​នៃ​ប្រាក់បៀវត្ស​អប្បបរមា​ប្រចាំខែ​របស​កម្មករនិយោជិត​ ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​ និយោជិត​ជា​ជន​ពិការ​ ១​នាក់​៕

Share

ព័ត៌មានទាក់ទង

Image