en     km
en     km

​អា​មេ​រិ​ក​ និង​ចិន​ កំពុង​ប្រជែង​គ្នា​យ៉ាង​ខ្លាំងក្លា​ដើម្បី​ដណ្តើម​មេដាយមាស​អូ​ឡាំ​ពិ​ក​នៅ​ប្រេ​ស៊ី​ល​

Share

Rio​ Olympics​ 2016​ ៖មហាអំណាច​ពិភពលោក​សហរដ្ឋអាមេរិក​ និង​មហា​យក្ស​អាស៊ី​គឺ​ប្រទេស​ចិន​ ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​តែ​ព្យាយាម​ប្រជែង​គ្នា​យ៉ាង​ក្តៅ​គគុក​ដើម្បី​ដណ្តើម​យក​មេដាយមាស​ពី​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​នៅ​ទីក្រុង​រី​យ៉ូ​ត​ ប្រទេស​ប្រេ​ស៊ី​ល​។​

usa-Olamy-thum

​ចំណាត់ថ្នាក់​លេខ​ ១​ បណ្តោះអាសន្ន​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​តារា​ត្រូវ​បាន​លោត​ឡើង​លោត​ចុះ​ជា​និច្ច​ នេះ​ក៏​ព្រោះតែ​ប្រទេស​ទាំង​ពី​កំពុង​ប្រជែង​យក​មេដាយមាស​រៀងៗ​ខ្លួន​។​

​យ៉ាងណា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ១០​ សីហា​នេះ​ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចំណាត់ថ្នាក់​បណ្តោះអាសន្ន​គឺ៖​

​សហរដ្ឋអាមេរិក​ ៖​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ១​ មាន​មេដាយមាស​ ចំនួន​ ៩,​ ប្រាក់​ ៨,​ សំរិត​ ៩​ សរុប​មាន​ ២៦​មេដាយ​។​
​ចំណែក​ប្រទេស​ចិន​ ៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ២​ មាន​មេដាយមាស​ ចំនួន​ ៨,​ ប្រាក់​ ៣,​ សំរិត​ ៦​ សរុប​មាន​ ១៧​មេដាយ​។​

​រីឯ​ប្រទេស​ហុង​ការី​ ៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ៣​ មាន​មេដាយមាស​ ចំនួន​ ៤,​ ប្រាក់​១,​ សំរិត​ ១​ សរុប​មាន​ ៦​មេដាយ​។​

​ចំណែក​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​វិញ​ ប្រទេស​ថៃ​៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ១០​ មាន​មេដាយមាស​ចំនួន​ ២,​ ប្រាក់​ ១​ ,​ សំរិត​ ១​ សរុប​មាន​ ៤​ មេដាយ​។​

ប្រទេស​វៀតណាម​៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ១៩​ស្ទួន​ មាន​មេដាយមាស​ចំនួន​ ១​ សរុប​មាន​ ១​។​
​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ២៥​ មាន​មេដាយ​ប្រាក់​ ២​ សរុប​មាន​ ២​គ្រឿង​។​ ប្រទេស​ហ្វី​លី​ពិន​៖​ ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ ៣១​ស្ទួន​ មេដាយ​ ប្រាក់​១​ ,​ សរុប​មាន​ ១​មេដាយ​។​

​រីឯ​កម្ពុជា​ដែល​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​ ៦​រូប​ ធ្វើការ​ប្រកួតប្រជែង​លើ​៤​ វិញ្ញាសា​ នៅ​មិន​ទាន់​ទទួល​បាន​មេដាយ​នៅឡើយ​នោះ​ទេ​។​ នេះ​បើ​យោង​តារា​ចំណាត់ថ្នាក់​មេដាយ​របស់​បណ្តាញ​ព័ត៌មាន​ BBC៕

Share

ព័ត៌មានទាក់ទង

Image