en     km
en     km

បទ​សម្ភាសន៍​៖​ ជនជាតិ​ដើម​ភាគតិច​ ត្រូវការ​ជំនួយ​ ពី​អ្នកជំនាញ​ដើម្បី​ ជួយ​គាំពារ​សិទ្ធិ​ពួក​គាត់​ឡើង​វិញ​?

Share

ភ្នំពេញ៖ ​ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រារព្ធ​ទិវា​អន្ដរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ លើក​ទី​២២​ ឆ្នាំ​២០១៦​ នៅ​ថ្ងៃ​អង្គារ​ ទី​៩​សីហា​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ ប្រធាន​វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ហៅ​កាត់​ថា​ NGO​ Forum​  បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ជនជាតិ​ដើម​ភាគតិច​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទាក់ទង​និង​វិស័យ​អប់រំ​ ការងារ​ បរិស្ថាន​ និង​វប្បធម៌​។​

​បើ​តាម​លោក​ តឹក​ វ​ណ្ណា​រ៉ា​ ដដែល​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ដែល​មាន​ប្រមាណ​ជា​២០​ម៉ឺន​នាក់​ នៅ​ប្រទេស​កម្ពុជា​ ពួក​គាត់​កំពុង​ តែ​ត្រូវការ​អ្នក​ពាក់ព័ន្ធ​ ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់​។​

​ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម​ សូម​អញ្ជើញ​ ស្ដាប់​កិច្ច​សម្ភាសន៍​រវាង​ កញ្ញា​ ជុំ​ ជោគ​ជាតា​ អ្នក​សារព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ FM102​ ជាមួយ​លោក​ តឹក​ វ​ណ្ណា​រ៉ា​ ប្រធាន​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ហៅ​កាត់​ថា​ NGO​ Forum​ ដូច​តទៅ​៖


លោក តឹក វណ្ណារ៉ា ប្រធានវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ថា NGO Forum
លោក តឹក វណ្ណារ៉ា ប្រធានវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ថា NGO Forum

​បញ្ហា​សំខាន់ៗ​ទាំងនោះ​ រួម​មាន​៖
១.​ទាក់ទង​និង​វិស័យ​អប់រំ​ និង​ការងារ​៖
​ស្នើ​សុំ​យកចិត្តទុកដាក់​ដោះស្រាយ​បន្ដ​ លើ​ការ​អប់រំ​ ផ្នែក​ភាសា​ គឺ​ ភាសា​ដើម​ និង​ភាសាជាតិ​ ។​
​ស្នើ​សុំ​ឱ្យ​មាន​គ្រូបង្រៀន​ បាន​ទៅ​បង្រៀន​នៅ​គ្រប់​មូលដ្ឋាន​ជនជាតិ​ដើម​ភាគតិច​អោយ​បាន​គ្រប់គ្រាន់​ និង​ជាប់លាប់​។​
​សើ្ន​សុំ​ឱ្យ​ការ​សាងសង់​សាលារៀន​បន្ថែម​ មាន​បណ្ណាល័យ​ និង​មាន​សៀវភៅ​សិក្សា​គ្រប់គ្រាន់​សំរាប់​ជនជាតិ​ដើម​ភាគតិច​នៅ​ទូ​ទាំង​ប្រទេស​។​
​សើ្ន​សុំ​ឱ្យ​មាន​ ការ​ផ្ដល់​អាហារូបករណ៍​រដ្ឋ​ពេញលេញ​ ។​
​ស្នើ​សុំ​ឱ្យ​ក្រសួង​ការងារ​ជួយ​ផ្ដល់​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​។​
​ស្នើ​សុំ​ មានការ​កសាង​  កន្លែង​ស្នាក់​នៅ​ ដល់​យុវជន​ និង​សិ​ស្សិ​ជនជាតិ​ដើម​ភាគតិច​ កម្រិត​ស្រុក​ខេត្ត​ និង​រាជធានី​។​

២.​ក្រសួង​អភិវឌ្ឍន៍ជនបទ​ បន្ដ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដឹកនាំ​ ឬ​មួយ​ពង្រឹង​ដំណើរការ​ប្រព្រឹត្ត​ទៅ​  នៃ​កិច្ចប្រជុំ​គណៈ​ក​ម្មា​ការ​អន្ដរក្រសួង​ទៀងទាត់​  ដើម្បី​ពង្រីក​បន្ថែម​លើ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ សម្រាប់​ជនជាតិ​ដើម​ភាគតិច​។

៣.​ ស្នើ​ឲ្យ​បញ្ឈប់​ការ​រើសអើង​គ្រប់​ទម្រង់​លើ​ជនជាតិ​ដើម​ភាគតិច​ នៅ​ក្នុង​វិស័យ​អប់រំ​ សុខាភិបាល​ សេដ្ឋកិច្ច​ សង្គមកិច្ច​ សិ​ល្បះ​ វប្បធម៌​ និង​ព័ត៌មានវិទ្យា​ ។​ ជា​ពិសេស​ ស្នើ​ឲ្យ​មានការ​ដាក់​បញ្ចូល​ មេរៀន​ ស្ដី​ពី​ វប្បធម៌​ និង​ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ ទៅ​ក្នុង​សៀវភៅ​សិក្សា​ នៃ​កម្មវិធី​អប់រំ​ជាតិ​ នៅ​ក្នុង​មុខ​វិជ្ជា​ ប្រវត្តិវិទ្យា​ ពលរដ្ឋវិទ្យា​ ភូមិវិទ្យា​ និង​ភា​ខ្មែរ​ ជាដើម​។​

Share

ព័ត៌មានទាក់ទង

Image