en     km
en     km

អា​មេ​រិ​ក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ចិន​ដោះ​លែង​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​បួន​នាក់​

Share

​វ៉ា​ស៊ី​ន​តោន​៖​ សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ដល់​ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​ទី​០៩​ សីហា​នេះ​ ឱ្យ​ដោះ​លែង​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​បួន​នាក់​ និង​ពួក​សកម្មជន​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ធ្វើ​វិ​ទ្ធ​ង្ស​កាល​ស​ប្តា​ហ៍​មុន​។​

លោកស្រី អ៊ីឡាបែត ទ្រូដូ (Elizabeth Trudeau) ។
លោកស្រី អ៊ីឡាបែត ទ្រូដូ (Elizabeth Trudeau) ។

​មេធាវី​លោក​ Zhou​ Shifeng​ លោក​ Gou​ Hongguo​ និង​សកម្មជន​ដ​ដៃ​ទៀត​មាន​លោក​ Hu​ Shigen​ ព្រមទាំង​លោក​ Zhai​ Yanmin​ ត្រូវ​កាត់ទោស​ជាប់​ពន្ធនាគារ​ពី​ ៣​ ទៅ​ ៧​ ឆ្នាំ​ ដោយ​តុលាការ​ភាគ​ឦសាន​នៃ​ទីក្រុង​ Tianjin​ ប្រទេស​ចិន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោកស្រី​ Elizabeth​ Trudeau​ និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​យើង​សូម​ជំរុញ​ឱ្យ​អាជ្ញាធរ​ចិន​ឱ្យ​ដោះ​លែង​លោក​មេធាវី​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ ឬ​ការ​ឃុំឃាំង​ រួម​ទាំង​អ្នក​ផ្តន្ទាទោស​រួច​ទៅ​ហើយ​ក្តី​»​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​  មេធាវី​បួន​រូប​នេះ​ ត្រូវ​បាន​កាត់ទោស​កាលពី​ស​ប្ដា​ហ៍​មុន​ក្នុង​ចំណោម​ជា​ច្រើន​នាក់​ជាប់​ពាក់ព័ន្ធ​ នឹង​ក្រុមហ៊ុន​មេធាវី​ដែល​ត្រូវ​បាន​បង្ក្រាប​ ចាប់តាំងពី​ខែកក្កដា​ ឆ្នាំ​មុន​ ខណៈ​ប្រធានាធិបតី​ ស៊ី​ជិន​ភីង​ បា​នប​រឹត​បន្តឹង​យ៉ាង​ខ្លាំង​លើ​ការ​ត្រួតពិនិត្យ​ សន្តិសុខ​ និង​ស្ថិរភាព​ជាតិ​ឡើង​វិញ​។​

សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​ថា​៖«​មេធាវី​និង​សកម្មជន​ផ្សេង​ទៀត​រាប់​សិប​នាក់​ត្រូវ​ បាន​ឃុំខ្លួន​នៅ​អំឡុង​ថ្ងៃ​ទី​ ៩​ ខែកក្កដា​ ឆ្នាំ​ ២០១៥​ ក្នុង​នោះ​រួម​ទាំង​ លោក​ Li​ Heping​ ដែល​ ឃុំខ្លួន​គាត់​ដោយ​មុន​បាន​ជំនុំ​ជម្រះក្ដី​ និង​ មិន​បាន​ផ្ដល់​ទីប្រឹក្សា​ច្បាប់​ដល់​គ្រួសារ​របស់​ពួក​គាត់​ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រូប​នេះ​បន្ត​ថា​៖«​យើង​សូម​អំពាវនាវ​ឱ្យ​មានការ​បញ្ឈប់​ជា​បន្ទាន់​នូវ​ករណី​ប្រឆាំង​នឹង​មេធាវី​និង​សកម្ម​ជ​ន​ទាំងនោះ​ និង​បញ្ឈប់​ការ​រឹត​បន្តឹង​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​សកម្មភាព​ខាង​វិជ្ជាជីវៈ​»៕​

ប្រភព​CNA

Share

ព័ត៌មានទាក់ទង

Image