en     km
en     km

បទ​សម្ភាសន៍​៖​ ជនជាតិ​ដើម​ភាគតិច​ មានចំណេះ​ដឹង​ផ្នែក​ព័ត៌មាន​ដើម្បី​ជួយ​ការពារ​ដីធ្លី​🔊

Share

​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ដែល​រង​ផល​ប៉ះពាល់​ ដោយ​ការ​ផ្តល់​ដី​សម្បទាន​ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ បង្កើត​ក្រុម​អ្នក​សារព័ត៌មាន​ ដើម្បី​ជួយ​អប់រំ​និង​ផ្ដល់​ចំណេះដឹង​ ដល់​សហគមន៍​ឱ្យ​យល់​ដឹង​ពី​ផល​ប៉ះពាល់​ដែល​ពលរដ្ឋ​ បាន​ជួប​ប្រទះ​កន្លង​មក​។​

​លោក​ ទុ​យ​ ញែ​ប​ ជនជាតិ​ទំពួន​តំណាង​ប្រជាពលរដ្ឋ​២៧​សហគមន៍​ នៅ​ខេត្ត​រតនគីរី​ដែល​បច្ចុប្បន្ន​លោក​ជា​តំណាង​ អ្នក​សារព័ត៌មាន​សហគមន៍​លោក​មាន​ប្រសាសន៍​ថា​លោក​បាន​ បង្កើត​សហគមន៍​សារព័ត៌មាន​នេះ​ឡើង​ដើម្បី​ ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ច្បាប់​ផ្សេងៗ​ និង​ពិភាក្សា​រក​ដំណោះស្រាយ​ជា​ជាង​ការ​ប្រើ​ហិង្សា​ ករណី​មានការ​រំលោភ​បំពាន​ដីធ្លី​កើតឡើង​។​

​លោក​ ទុ​យ​ ញែ​ប​ ដែល​បាន​ផ្ដល់​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ នៅ​ក្នុង​វេទិកា​សហគមន៍​ មួយ​ស្ដី​ពី​ដីធ្លី​របស់​ជនជាតិ​ដើម​ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​៤​សីហា​ នៅ​រាជធានី​ភ្នំពេញ​  លោក​បាន​ អះអាង​ថា​ ពលរដ្ឋ​ក្នុង​សហគមន៍​របស់​លោក​កាន់តែ​ច្រើន​ឡើង​ បាន​ទទួល​ ការ​យល់​ដឹង​ពី​សិទ្ធិ​របស់​ពួក​គាត់​ តាម​រយៈ​ការ​អប់រំ​របស់​ក្រុម​អ្នក​សារព័ត៌មាន​សហគមន៍​។​

​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​លោក​ ទុ​យ​ ញែ​ប​ ដូច​តទៅ​៖


​លោក​ ទុ​យ​ ញែ​ប​ ជនជាតិ​ទំពួន​ជា​តំណាង អ្នក​សារព័ត៌មាន​សហគមន៍​
​លោក​ ទុ​យ​ ញែ​ប​ ជនជាតិ​ទំពួន​ជា​តំណាង អ្នក​សារព័ត៌មាន​សហគមន៍​

 

 

Share

ព័ត៌មានទាក់ទង

Image