en     km
en     km

បេក្ខជន​ ដូ​ណា​ល់​ ត្រាំ​ ទទូច​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ឯកភាព​ជាតិ​ជាមួយនឹង​លោក​

Share

​បេក្ខជន​ប្រ​ធា​ធិ​បតី​នៃ​គណបក្ស​សាធារណៈរដ្ឋ​ មហាសេដ្ឋី​អចលនៈទ្រព្យ​ ដូ​ណា​ល់​ ត្រាំ​ ទទូច​ឲ្យ​មានការ​ឯកភាព​ជាតិ​ ជុំវិញ​យុទ្ធនាការ​របស់​លោក​ បើ​ទោះជា​ មានការ​បែកបាក់​គ្នា​ នៅ​ក្នុង​ចំណោម​សមាជិក​គណបក្ស​សាធារណៈរដ្ឋ​ក៏​ដោយ​។​ ​លោក​ ដូ​ណា​ល់​ ត្រាំ​ បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​មហា​ប្រជុំ​មួយ​ក្នុង​រដ្ឋ​ ផ្ល​រី​ដា​ កាល​ពិ​ថ្ងៃ​ម្សិលមិញ​ ដែល​លោក​បាន​អះអាង​ថា​ យុទ្ធនាកា​របស់​លោក​ មាន​ភាពល្អ​ប្រសើរ​។​

​បេក្ខជន​ប្រ​ធា​ធិ​បតី​នៃ​គណបក្ស​សាធារណៈរដ្ឋ​ មហាសេដ្ឋី​អចលនៈទ្រព្យ​ ដូ​ណា​ល់​ ត្រាំ​
​បេក្ខជន​ប្រ​ធា​ធិ​បតី​នៃ​គណបក្ស​សាធារណៈរដ្ឋ​ មហាសេដ្ឋី​អចលនៈទ្រព្យ​ ដូ​ណា​ល់​ ត្រាំ​

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ រយៈពេល​ចុង​ក្រោយ​នេះ​ នៅ​ក្នុង​ចំណោម​មន្ដ្រីជាន់ខ្ពស់​នៃ​គណបក្ស​សាធារណៈរដ្ឋ​បាន​ធ្វើការ​ស្ដីបន្ទោស​ទៅ​កាន់​លោក​ ដូ​ណា​ល់​ ត្រាំ​ យ៉ាង​ខ្លាំង​ ដោយសារ​តែ​លោក​មាន​ជម្លោះ​ជាមួយ​ម្ដាយ​ឪពុក​ជនជាតិ​ ស្បែក​ខ្មៅ​ម្នាក់​ ដែល​កូន​របស់​គេ​បាន​ស្លាប់​ក្នុង​សមរ​ភូម​នៃ​ប្រទេស​ អែ​រ៉ា​ក​ ដែល​ពេល​នោះ​ លោក​ ត្រាំ​ បាន​ពោល​ថា​ ការ​ស្លាប់​នៃ​ទាហាន​អា​មេ​រិ​កាំ​ង​រូប​នេះ​ គឺជា​ការ​ខាតបង់​នៃ​ពេលវេលា​។​

​នៅ​ក្នុង​យុទ្ធនាកា​របស់​លោក​ ជា​ថ្មី​ម្ដងទៀត​នេះ​ មហាសេដ្ឋី​អចលនៈទ្រព្យ​រូប​នេះ​ បាន​និយាយ​ថា​ ពេលវេលា​នេះ​ពលរដ្ឋ​អា​មេ​រិ​កាំ​ង​ចាំបាច់​ត្រូវ​ ឯកភាព​គ្នា​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​មេដឹកនាំ​ថ្មី​ របស់​អា​មេ​រិ​ក​ ដែល​មាន​ភាព​ស្អាតស្អំ​។​

​ការ​ថ្លែង​អំពាវនាវ​របស់​លោក​ ដូ​ណា​ល់​ ត្រាំ​ ជា​ថ្មី​ទៀត​នេះ​ ស្រប​ពេល​ដែល​មានការ​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ថា​ បេក្ខជន​រូប​នេះ​ មាន​សម្លេង​គាំទ្រ​ ថែម​ទៀត​បើ​ប្រៀប​ជាមួយនឹង​លោកស្រី​ ហ៊ី​ល​ ឡា​រី​ គ្លី​ន​តុ​ន​ បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ។​

​សហរដ្ឋអាមេរិក​ និង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អណ​ត្ដិ​ទី​ ៤៥​ ជំនួស​លោក​ អូ​បា​ម៉ា​ ដែល​ត្រូវ​ចូល​និវត្ដន៍​ ហើយ​ការ​បោះ​ឆ្នោត​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ០៨​ វិច្ឆិកា​ ឆ្នាំ​២០១៦​ ៕​ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image