en     km
en     km

ភូមា​សង្ឃឹមថា​ ADB​ នឹង​ផ្ដល់​ប្រាក់​កម្ចី​ជាង​១០០​លាន​ដុល្លារ​ដើម្បី​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ថ្មី​

Share

ភ្នំពេញ៖ ​រដ្ឋមន្ត្រីក្រសួង​អគ្គិសនី​ និង​ថាមពល​ ភូមា​និយាយ​ថា​ រដ្ឋាភិបាល​សង្ឃឹមថា​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ នឹង​ជួយ​ធានា​ហិរញ្ញប្បទាន​របស់​ខ្លួន​ ដើម្បី​ស្ថាបនា​បណ្តាញអគ្គីសនី​ត​ភ្ជាប់​ពី​រដ្ឋ​ Mawlamyine​ ទៅ​តំបន់​សេដ្ឋកិច្ច​ Dawei​ ដែល​ត្រូវ​ចំណាយ​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​។​adbបើ​តាម​សារព័ត៌មាន​ Myanmar​ Times​ លោក​រដ្ឋមន្ត្រី​ យូ​ប៉េ​ ហ្សី​ន​តុ​ន​ បាន​ចរចា​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ ADB​ ដើម្បី​ទទួល​បាន​មូ​និ​ធិ​ត​ភ្ជាប់​ពី​ស្ថានីយ៍​អគ្គី​ស​នី​ ២៣០​ គីឡូវ៉ាត​។​

​លោក​ អ៊ូ​ សាន់​យូ​ ជំនួយ​របស់​លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​កាសែត​ The​ Myanmar​ Times​ ថា​ គម្រោង​នេះ​បាន​បរាជ័យ​ម្តង​រួច​ទៅ​ហើយ​ក្រោម​ការ​ដឹកនាំ​រដ្ឋាភិបាល​មុន​។​

​លោក​និយាយ​ថា​ ប្រាក់​កម្ចី​ពី​ធនាគារ​ Exim​ Bank​ របស់​ចិន​ដែល​អត្រា​ការ​ប្រាក់​ ២​ ភាគរយ​ត្រូវ​បាន​គេ​ផ្តល់​ សម្រាប់​គម្រោង​ដែល​ស្ថិត​ក្រោម​រដ្ឋាភិបាល​មុន​ត្រូវ​បាន​ព្យួរ​ព្រោះ​អត្រា​ការ​ប្រាក់​ខ្ពស់​ពេក​ ហើយ​គេ​ត្រូវ​ទទួល​ប្រាក់​កម្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ ADB​ វិញ​។​

​យោង​តាម​លោក​រដ្ឋមន្ត្រី​ការ​ប៉ាន់​ប្រមាណ​រដ្ឋាភិបាល​មុន​ថា​ គម្រោង​ដែល​ទទួល​បាន​មូលនិធិ​ Exim-funded​ នឹង​ត្រូវ​ចំណាយ​អស់​សរុប​ 180​ លាន​ដុល្លារ​មេ​រិ​ក​។​ ក្រសួងផែនការ​ និង​ហិរញ្ញវត្ថុ​ថ្មី​ បាន​ធ្វើការ​គណនា​អំពី​គម្រោង​បណ្តាញអគ្គីសនី​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ ១០៣​លាន​ដុល្លារ​ ជា​ប្រាក់​កម្ចី​របស់​ADB​។​

​លោក​បាន​បន្ត​ថា​គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​នៅ​ពេល​ការ​ចរចា​ ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​បញ្ចប់​៕​ ប្រភព​:Myanmar​ Times​  

Share

ព័ត៌មានទាក់ទង

Image