en     km
en     km

​អ្នកស្រី​ ទេព​ វ​ន្នី​៖​ យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ទាមទារ​វែកមុខ​អ្នកបញ្ជា​សម្លាប់​លោក​ កែម​ ទ្បី​

Share

ភ្នំពេញ៖ ​ក្រុម​ស្ត្រី​បឹង​កក់​អះអាង​ថា​ ការ​បន្ត​យុទ្ធនាការ​អាវ​ខ្មៅ​ថ្ងៃ​ច័ន្ទ​នេះ​គឺ​ ក្នុង​គោលបំណង​ដើម្បី​ស្នើ​សុំ​ឱ្យ​តុលាការ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​ចំនួន​ ៤​ រូប​ និង​មន្ត្រី​ គ​.​ជ​.​ប​ មួយ​រូប​ផង​ដែរ​ តែ​បន្ថែម​លើ​នេះ​ ពួក​គេ​ក៏​ទាមទារ​ឱ្យ​តុលាការ​ស្វែងរក​ការ​ពិត​ទៅ​លើ​អ្នក​ដែល​បញ្ជា​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ទ្បី​។​

ក្រុមស្រ្តីបឹងកក់ធ្វើយុទ្ធការថ្ងៃច័ន្ទពណ៌ខ្មៅនាពេលកន្លងមក។រូបភាពពី facebook ទេព វន្នី
ក្រុមស្រ្តីបឹងកក់ធ្វើយុទ្ធការថ្ងៃច័ន្ទពណ៌ខ្មៅនាពេលកន្លងមក។រូបភាពពី facebook ទេព វន្នី

​តំណាង​ស្ត្រី​បឹង​កក់​គឺ​អ្នកស្រី​ ទេព​ វ​ន្នី​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​ ០១​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ថា​ យុ​ន្ធ​នា​ការ​អាវ​ខ្មៅ​ថ្ងៃ​ចន្ទ​នេះ​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​វេលា​ម៉ោង​ ៥​ រសៀល​ ក្នុង​តំបន់​បឹ​ក​កក់​ដែល​មាន​អ្នកចូលរួម​ចន្លោះ​ពី​ ៣០​ ទៅ​ ១០០​នាក់​ ដោយ​ពួក​គេ​នឹង​មាន​អុជ​ទៀន​ ធូប​ ព្រមទាំង​មាន​កាន់​ផ្កា​ភ្ញី​ផង​ដែរ​។​ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា​ កម្មវិធី​នេះ​មាន​របៀបវារៈ​មួយទៀត​ គឺ​ទាមទារ​ឱ្យ​រក​មនុស្ស​នៅ​ពី ក្រោយ​ ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​។​ អ្នកស្រី​ ទេព​ វ​ន្នី​៖​ «​គោលបំណង​របស់​យើង​ដែល​សំខាន់ៗ​ហ្នឹង​ដូច​ស​ប្តា​ហ៍​មុនៗ​ចឹ​ង​គឺ​យើង​នៅ​តែ​ធ្វើ​ដដែល​គ្រាន់តែ​ថា​ក្នុង​ស​ប្តា​ហ៍​នេះ​យើង​បន្ថែម​សារ​មួយ​សំខាន់​ថែម​ទៀត​គឺ​ពាក់ព័ន្ធ​នឹង​ការ​បាត់បង់​ជីវិត​របស់​លោកពូ​ បណ្ឌិត​កែម​ ទ្បី​ គឺ​យើង​ទាមទារ​ឱ្យ​មានការ​ផ្តល់​យុទ្ធ​ធម៌​សម្រាប់​លោកពូ​កែម​ ទ្បី​ ក៏​ដូច​ជា​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ជា​ពិសេស​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង មូល​នៅ​កម្ពុជា​…»​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ បន្ត​ថា​ យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​បន្ត​ទៀត​ គឺ​ដើម្បី​ស្នើ​ឱ្យ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​។​

គួរ​បញ្ជាក់​ថា​យុ​ន្ធ​នា​ការ​អាវ​ខ្មៅ​ថ្ងៃ​ចន្ទ​នេះ​ ចាប់ផ្តើម​ប្រារព្ធ​ទ្បើ​ង​ចាប់តាំងពី​មានការ​ចាប់ខ្លួន​មន្ត្រី​អា​ដ​ហុ​ក​ចំនួន​ ៤​រូប​ រួម​មាន​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ត​ លោក​ នី​ សុខា​ និង​អ្នកស្រី​ លឹ​ម​ មុន្នី​ ទាក់ទង​នឹង​បទ​សូកប៉ាន់​សាក្សី​ ចំណែក​មន្ត្រី​ គ​.​ជ​.​ប​ មួយ​រូប​ទៀត​គឺ​លោក​ នី​ ចរិយា​ ពាក់ព័ន្ធ​ករណី​សមគំនិត​សាក្សី​ ក្នុង​សំណុំរឿង​អ្នក​នាង​ ខុ​ម​ ចាន់​ដា​រ៉ា​ទី​ ហៅ​ស្រី​មុំ​។​

យុទ្ធនាការ​ថ្ងៃ​ចន្ទ​នេះ​ បាន​ផ្អាក​អស់​រយៈពេល​មួ​យស​ប្តា​ហ៍​ហើយ​ បន្ទាប់​ពី​ក្រុម​ស្ត្រី​បឹង​កក់​ជាប់រវល់​ចូលរួម​ដង្ហែ​សព​លោ​កប​ណ្ឌិ​ កែម​ ទ្បី​៕​

Share

ព័ត៌មានទាក់ទង

Image