en     km
en     km

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គ្រោង​ប្តឹង​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​ករណី​បង្ខូច​កេរ្តិ៍ឈ្មោះ​សម្តេច​

Share

ភ្នំពេញ៖ ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គ្រោង​ប្តឹង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ ដែល​បាន​បង្ខូច​កេ​រ្តី​ឈ្មោះ​សម្តេច​ភា្ជ​ប់​ទៅ​នឹង​ករណី​ឃាតកម្ម​អ្នកវិភាគ​ឯករាជ្យ​កាលពីដើម​ខែកក្កដា​កន្លង​មក​។​

hun-sen-thum

​បើ​តាម​សារព័ត៌មាន​ Fresh​ News​  បាន​ឲ្យ​ដឹង​ថា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សម្រេច​ប្តឹង​លោកស្រី​ ថា​ក់​ ឡា​នី​ ជា​សមាជិក​ព្រឹទ្ធសភា​មក​គណបក្ស​សម​ រ​ង្ស៊ី​ ថា​បាន​ចោទប្រកាន់​សម្តេច​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ លោក​ បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​ឯករាជ្យ​ដ៏​ល្បីឈ្មោះ​មួយ​រូប​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​ ១០​ កក្កដា​ ឆ្នាំ​ ២០១៦​កន្លង​មក​។​

​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ សម្តេច​នាយក​រដ្ឋមន្ត្រី​នឹង​ប្តឹង​ លោកស្រី​ ថា​ក់​ ឡា​នី​ ជា​សមាជិក​ព្រឹទ្ធសភា​មក​គណបក្ស​សម​ រ​ង្ស៊ី​នៅ​ ពេល​ឆាប់ៗ​នេះ​។​ អ្នកនាំពាក្យ​រូប​នេះ​ បញ្ជាក់​ថា​ ការ​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ គឺជា​ ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​។​

ជុំវិញ​បញ្ហា​ន​នេះ​ វិទ្យុ​ស្ត្រី​ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​នៅឡើយ​ទេ​ ពី​លោក​ ស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​ គណបក្ស ​សម​ រ​ង្ស៊ី​ ។​ ចំណែក​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ប៉ុ​ល​ ហំ​ម​ សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ​ ព្រោះ​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅឡើយ​។

 

Share

ព័ត៌មានទាក់ទង

Image