en     km
en     km

អ្នក​សេដ្ឋកិច្ច​៖​ ការ​បើក​ផ្សារ​ព្រំដែន​ត្បូងឃ្មុំ​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​តិចតួច​ បើ​ធៀប​ជាមួយ​វៀតណាម​🔊

Share

ភ្នំពេញ៖ ​ប្រទេស​កម្ពុជា​គ្រោង​នឹង​បង្កើត​ផ្សារ​ព្រំដែន​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ដោយ​ជំនួយ​ទឹកប្រាក់​ប្រមាណ​ ២​ លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​រដ្ឋាភិបាល​វៀតណាម​។​ គម្រោង​សាងសង់​ផ្សារ​នៅ​ព្រំដែន​នេះ​ អ្នក​សេដ្ឋកិច្ច​និយាយ​ថា​ កម្ពុជា​ទំនង​នឹង​ទទួល​បាន​ផលប្រយោជន៍​តិចតួច​ បើ​ធៀប​ជាមួយ​ភាគី​វៀតណាម​ ព្រោះ​កម្ពុជា​មាន​តែ​ផលិតផល​កសិកម្ម​តែ​មួយ​ប៉ុណ្ណោះ​។​ ទោះ​បែប​នេះ​ក្តី​ អភិបាលខេត្ត​នោះ​ថា​ ការ​បង្កើត​ផ្សារ​នេះ​ នឹង​ជួយ​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​ធូ​ធារ​។​

 

may-thum

​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​វៀតណាម​ បាន​ចុះ​កិច្ចព្រមព្រៀង​បង្កើត​ផ្សារ​គំរូ​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២៨​ ក​ក្ដ​ដា​ នៅ​ក្រសួងពាណិជ្ជកម្ម​។​ ការ​បង្កើត​ផ្សារ​រួម​គ្នា​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ត្រង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ថា​វី​ត្បូងឃ្មុំ​ ដោយ​ចំណាយ​ទឹកប្រាក់​ ២​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ថវិកា​នេះ​ជា​ជំនួយ​របស់​ប្រទេស​វៀតណាម​។​

​ការ​បង្កើត​ផ្សារ​ព្រំដែន​នេះ​ មន្ត្រី​រដ្ឋាភិបាល​រំពឹង​ថា​  សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​តាម​រយៈ​លំហូរ​ទំនិញ​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ​។​
​តើ​អ្នក​សេដ្ឋកិច្ច​ និង​អ្នកវិភាគ​ យល់​ដូច​ម្ដេច​ដែរ​ចំពោះ​ការ​បើក​ផ្សារ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​២​ ខណៈ​កម្ពុជា​ មាន​ផលិតផល​ខ្លួនឯង​នៅ​មាន​កម្រិត​ដូច្នេះ​នោះ​?​

អ្នកជំនាញ​សេដ្ឋកិច្ច​លោក​ គី​ សេរី​វឌ្ឍន៍​ បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​និយាយ​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​មួយ​កម្រិត​ទៀត​ ប៉ុន្តែ​ទំនិញ​នាំ​ចូល​មក​កម្ពុជា​តាម​ច្រកព្រំដែន​អន្តរជាតិ​ដទៃ​ទៀត​នឹង​ថយ​ចុះ​ នៅ​ពេល​ផ្សារ​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ​ចាប់​ដំណើរការ​ ព្រោះ​ផ្សារ​គ្រោង​នឹង​បង្កើត​ថ្មី​នេះ​ នៅ​ជិត​ទីក្រុង​ហូរ​ជី​ង​មិ​ញ​ ជាង​ច្រកព្រំដែន​អន្តរជាតិ​បា​វិត​។​

លោក​បន្ថែម​ថា​ ផ្សារ​នេះ​ក៏​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ដឹក​ជញ្ជូន​ទំនិញ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ​ ផ្សារ​ព្រំដែន​រួម​គ្នា​នេះ​ នឹង​ក្លាយជា​ភស្តុ​តាង​មួយ​ដើម្បី​សំគាល់​ពី​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​

អ្នកវិភាគ​សេដ្ឋកិច្ច​រូប​នេះ​បន្ថែម​ថា​ ផលិតផល​ក្នុង​ខេត្ត​ត្បូងឃ្មុំ​គឺ​អាច​ជួយ​បង្កើត​ទីផ្សារ​ដំឡូង​មី​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។​ តែ​បែប​នេះ​ក្ដី​លោក​ថា​ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​តិច​ជាង​ប្រទេស​វៀតណាម​ ព្រោះ​ផលិតផល​នាំ​កម្ពុជា​នៅ​មាន​កម្រិត​។​ លោក​ គី​ សេរី​វឌ្ឍន៍​៖«​ខ្ញុំ​មើល​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ច្រក​ចេញចូល​សេដ្ឋកិច្ច​ធំ​គឺ​ មាន​តែ​ដំឡូង​ទេ​ ប្រជាជន​យើង​ដឹក​ចេញចូល​ទៅ​នោះ​ ប៉ុន្តែ​ទំនិញ​ដែល​ឆ្លង់កាត់​ពី​ប្រទេស​កម្ពុជា​ទៅ​(​វៀតណាម​)​ភាគច្រើន​គឺ​ បារី​ និង​ស្រា​ ដែល​ជា​ទំនិញ​ឆ្លង់កាត់​ទេ​ ព្រោះ​យើង​អត់​ប្រើប្រាស់​បារី​នោះ​ទេ​»​។​

យ៉ាងណា​ លោក​អភិបាលខេត្ត​ត្បូងឃ្មុំ​លោក​ ប្រាជ្ញ​ ច​ន្ទ័​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ ការ​បង្កើត​ផ្សារ​នោះ​ គឺ​ស្ថិត​នៅ​លើ​ទឹកដី​កម្ពុជា​ក្បែរ​ព្រំដែន​កម្ពុជា​ វៀតណាម​។​ លោក​បន្ថែម​ថា​ ប្រជា​ពល​ស្ថិត​នៅ​ភូមិ​ឃុំ​ដា​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​នាំ​ចេញ​កសិ ផល​កសិកម្ម​ដើម្បី​ដាក់​លក់​នៅ​ក្នុង​ផ្សារ​នោះ​។​ លោក​ ប្រាជ្ញ​ ច​ន្ទ័​៖«​ដំឡូង​មី​ ពោត​ សណ្តែក​ កៅស៊ូ​ ស្រូវ​ អង្ករ​ នាំ​មក​នូវ​ទីផ្សារ​គឺជា​ការ​ផ្លាស់​ប្តូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​ទាំង​វៀតណាម​ និង​យើង​ គេ​ក៏​ទំនិញ​មក​លក់​ យើង​ក៏​យក​មក​លក់​កន្លែង​និង​ដូច​គ្នា​ ព្រោះ​វៀតណាម​ក៏​ត្រូវការ​លក់ ទំនិញ​គាត់​ដែរ​»​។​

ចំណែក​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​ យល់​ឃើញ​ថា​ ការ​បង្កើត​ផ្សារ​ព្រំដែន​រួម​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​វៀតណាម​ គឺ​ពិតជា​បាន​ផ្តល់​ផល​ប្រជា​យោន៍​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​សង់ខាង​ ក៏​ប៉ុន្តែ​លោក​ថា​ ការ​ផ្លាស់​ប្តូរ​ទំនិញ​គ្នា​ហាក់​គ្មាន​តុ​ល្យា​ភាព​គ្នា​ទេ​ ដោយសារ​ផលិតផល​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ​។​ លោក​បន្ថែម​ ថា​ ការ​បង្កើត​ផ្សារ​នេះ​ ក៏​ជា​ការ​ពង្រឹង​ចំណង់​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​ លោក​ សូ​ ច​ន្ថា​៖«​ខ្ញុំ​មើលទៅ​ការ​សាងសង់​ផ្សារ​និង​វា​អាច​ជួយ​ ដល់​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​សង់ខាង​និយាយ​ពី​ផ្នែក​សេដ្ឋកិច្ច​ សម្រាប់​ផ្នែក​នយោបាយ​កម្ពុជា​ និង​វៀតណាម​ នៅ​តែ​មាន​ទំនាក់ទំនង​ស្អិត​ល្មួត​ ដូច្នេះ​ឆ្លុះ​បញ្ចាំង​ថា​ កម្ពុជា​មិនមែន​ចាប់​ចិន​ផ្តាច់មុខ​ទេ​ ក៏​ប៉ុន្តែ​កម្ពុជា​ចាប់​ចិន​ផង​ ចាប់​វៀតណាម​ផង​ ក្នុង​កាលៈទេសៈ​នេះ​»​។​

​បើ​តាម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ពេល​ថ្មីៗ​នេះ​ នៅ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ភាគី​វៀតណាម​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មានការ​កើនឡើង​ពី​ជាង​ ៣​ ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​២០១៥​ ខណៈ​ដែល​ការ​នាំ​ចូល​ពី​វៀតណាម​មក​កម្ពុជា​មាន​ចំនួន​ទឹកប្រាក់​ជិត​ ២​ ពាន់​ ៥​ រយ​លាន​ដុល្លារ​ ចំណែកឯ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ វៀតណាម​ ប្រមាណ​ជិត​ ១​ ពាន់​លាន​ ដុល្លារ​ ប៉ុណ្ណោះ​៕

Share

ព័ត៌មានទាក់ទង

Image