en     km
en     km

ERA​ និង​បក្សនយោបាយ​សុំ​ឲ្យ​ កែប្រែ​សេចក្តី​ព្រាង​ក្រមសីលធម៌​ គ​.​ជ​.​ប (មានសំឡេង)

Share

ភ្នំពេញ៖ សម្ព័​ន​កំណែទម្រង់​ការ​បោះ​ឆ្នោត​ (ERA)​ និង​បក្សនយោបាយ​ បាន​ទទូច​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​.)​ កែប្រែ​ចំនុច​មួយ​ចំនួន​គឺ​ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សុ​ក្រឹត្យ​ភាព​។​ អង្គការ​ និង​បក្សនយោបាយ​នោះ​យល់​ថា​ក្រមសីលធម៌​ របស់​(​គ​.​ជ​.​ប​.)​ មាន​ច​រឹក​រឹតត្បិត​សេរីភាព​ ជា​ខ្លាំង​។ ​ចំណែកឯ​មន្ត្រី​ (​គ​.​ជ​.​ប​.)​ ថា​នឹង​មានការ​ពិចារណា​នូវ​ចំនុច​ដែល​បាន​ស្នើរ​នេះ​។​ រាយការណ៍​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​៖

 

​កិច្ច​ពិភាក្សា​តុមូល​ស្ដី​ពី​ការ​ផ្តល់​អនុសាសន៍​ ទៅ​លើ​សេចក្តី​ព្រាង​ក្រម​សីល​ធ​ម៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​.)​នៅ​ថ្ងៃ​ទី​២៧​ កក្កដា​ឆ្នាំ​២០១៦​
​កិច្ច​ពិភាក្សា​តុមូល​ស្ដី​ពី​ការ​ផ្តល់​អនុសាសន៍​ ទៅ​លើ​សេចក្តី​ព្រាង​ក្រម​សីល​ធ​ម៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​.)​នៅ​ថ្ងៃ​ទី​២៧​ កក្កដា​ឆ្នាំ​២០១៦​

​នៅ​ក្នុង​ពិធី​នៃ​កិច្ច​ពិភាក្សា​តុមូល​ស្ដី​ពី​ការ​ផ្តល់​អនុសាសន៍​ ទៅ​លើ​សេចក្តី​ព្រាង​ក្រម​សីល​ធ​ម៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​.)​នៅ​ថ្ងៃ​ទី​២៧​ កក្កដា​ឆ្នាំ​២០១៦​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ធ្វើ​ការងារ​កិច្ចការ​បោះ​ឆ្នោត​ និង​បក្សនយោបាយ​​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ពី​ការ​ព្រួយបារម្ភ​ ក្រមសីលធម៌​(​គ​.​ជ​.​ប​.)​ ដែល​មាន​ច​រឹក​រឹតត្បិត​

​ក្នុង​ចំណោម​នោះ​ គឺ​លោក​ ព្រាប​ កុ​ល​ ជា​សមាជិក​ម្នាក់​នៃ​សម្ព័​ន​កំណែទម្រង់​ការ​បោះ​ឆ្នោត​ (ERA)​ បាន​បង្ហាញ​ ថា​ការ​ហាម​ថតរូប​នៅ​កន្លែង​គូស​សន្លឹក​ឆ្នោត​ពេល​ដែល​កំពុង​បោះ​ឆ្នោត​ ជា​ការ​សម​ស្រប​គឺ​លោក​គាំទ្រ​។​

​ប៉ុន្តែ​លោក​ទទូច​ថា​ ករណី​អ្នក​សង្កេតការណ៍​គួរ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ថតរូប​នៅ​ក្នុង​ដំណាក់កាល​ផ្សេងៗ​ទៀត​ជា​ពិសេស​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត​។​

​ដូច​គ្នា​នេះ​លោកស្រី​ ម៉េ​ង​ សុភា​វី​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះ​ឆ្នោត​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គាំទ្រ​ចំពោះ​គំនិត​ លោក​ ព្រាប​ កុ​ល​។​ តែ​អ្នកស្រី​ ក៏​ចង់ឱ្យ​មានការ​បន្ថែម​ចំនុច​មួយ​ចំនួន​នៅ​ក្នុង​ក្រម​សីល​ធ​ម៍​បក្សនយោបាយ​ បេក្ខជន​ និង​ភា្ន​ក់​ងារ​បក្សនយោបាយ​ត្រង់​មាត្រា​៩​ កថាខណ្ឌ​២​ដែល​បាន​ចែង​ពី​ការ​ហាម​មិន​ឲ្យ​ មានការ​លើក​ស្លាក​នយោបាយ​ បិទ​ស្លាក​នយោបាយ​លើ​សម្ភារៈ​របស់​រដ្ឋ​ជាដើម​គឺ​គួរតែ​កែប្រែ​។​

​ចំនែក​ លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​ថា​(​ខុមហ្វ្រែល​)​បាន​លើក​ឡើង​ថា​ ក្រម​សីល​ធ​ម៍​មួយ​ចំនួន​មានការ​ល្អ​ប្រសើរ​។​ តែ​មាន​ផ្នែក​មួយ​ចំនួន​គួរតែ​មានការ​ប្រែ​ និង​បន្ថែម​គឺ​ដូច​ជា​ ករណី​ថា​រំលោភ​ក្រ​មសិល​ធ​ម៍​មានទោស​។​ លោក​បន្ត​ថា​ កត្តា​នេះ​មិន​គួរ​មានទោស​ទេ​។​

​ជាមួយ​គ្នា​នេះ​ លោក​ក៏​ចង់ឱ្យ​មានការ​រក្សា​ក្រម​សីល​ធ​ម៍ចាស់​ដែល​ ហាម​មិន​ឲ្យ​ប្រើ​សម្ភារៈ​រដ្ឋ​ក្នុង​ការ​ឃោសនាបោះឆ្នោត​ឲ្យ​បក្ស​ណាមួយ​ផង​ដែរ​។​

​ចំណែក​លោក​ កែវ​ ផល្លា​ តំណាង​ឲ្យ​មន្ត្រី​ (​គ​.​ជ​.​ប​.)​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ មាន​ប្រសាសន៍​ថា​សេចក្តី​ព្រាង​ក្រម​សីល​ធ​ម៍​របស់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​.)​ មិនមែន​ព្រាង​ហើយ​ឲ្យ​អនុវត្តន៍​ភា្ល​ម​នោះ​ទេ​គឺ​ត្រូវការ​ឆ្លង​យោបល់​ពី​អ្នក​ពាក់ព័ន្ធ​ដែល​ជា​អ្នក​អនុវត្តន៍​។​

​លោក​ថា​ចំពោះ​អនុសាសន៍​របស់​ ERA​ (​គ​.​ជ​.​ប​.)​ នឹង​ពិភាក្សា​គ្នា​បន្ត​ទៀត​។​

​អនុសាសន៍​របស់​ ERA​ ចំពោះ​សេចក្តី​ព្រាង​ក្រម​សីល​ធ​ម៍​របស់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ មាន​ចំនួន​៥​ចំនុច​នេះ​ ភាគច្រើន​មានការ​រឹត​បន្តឹង​ សេរីភាព​អ្នក​សង្កេតការណ៍​ និង​ករណី​ចែង​មិន​ច្បាស់​អំពី​ការ​យក​រថយន្ត​របស់​រដ្ឋ​ ទៅ​ឃោសនា​ នៅ​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​។​

​ប្រទេស​កម្ពុជា​ នឹង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ ២​គឺ​ការ​បោះ​ឆ្នោត​ក្រុម​ ប្រឹក្សា​ឃុំ​សង្កាត់​ ខែមិថុនា​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ សភា​ ឆ្នាំ​២០១៨​ ដែល​អ្នក​សង្កេតការណ៍​យល់​ឃើញ​មាន​ សារសំខាន់​ព្រោះ​ការ​បោះ​ឆ្នោត​លើក​នេះ​ ក្រោម​ការ​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ ដោយ​មាន​សហភាព​អឺរ៉ុប​ និង​ប្រទេស​ជប៉ុន​ ជួយ​សហការ​ការងារ​ បច្ចេកទេស​៕​

Share

ព័ត៌មានទាក់ទង

Image