en     km
en     km

បទ​សម្ភាសន៍​ ៖​ តើ​មាន​ព្រឹត្តិការណ៍​អ្វី​បានជា​មានការ​ចល័ត​ទ័ព​ពី​ព្រំដែន​ភាគ​ខាងលិច​មក​ដាក់​ក្បែរ​រាជធានី​ភ្នំពេញ​?(មានសំលេង)

Share

​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ មានការ​ចល័ត​កងទ័ព​ ពី​ព្រំដែន​ភាគ​ខាងលិច​នៃ​ខេត្តព្រះវិហារ​ មក​ដាក់​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​ឬ​ជាយ​ រាជធានី​ភ្នំពេញ​ដោយ​ដឹក​ឆ្លងកាត់​ខេត្តកំពង់ធំ​ និង​កំពង់ចាម​ ដែល​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។​ តើ​មាន​ព្រឹត្តិការណ៍​អ្វី​បានជា​ មានការ​ចល័ត​កម្លាំង​ទ័ព​ និង​រថក្រោះ​រាប់​សិប​គ្រឿង​បែប​នេះ​ ជា​បន្ដ​។​

ការ​ចល័ត​កងទ័ព​ ពី​ព្រំដែន​ភាគ​ខាងលិច​នៃ​ខេត្តព្រះវិហារ​ មក​ដាក់​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ
ការ​ចល័ត​កងទ័ព​ ពី​ព្រំដែន​ភាគ​ខាងលិច​នៃ​ខេត្តព្រះវិហារ​ មក​ដាក់​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ

គេ​នៅ​ចាំ​បាន​ថា​ ក្រោយ​ការ​បោះ​ឆ្នោត​ សភា​ អាណត្តិ​ទី​៥​ ថ្ងៃ​ទី​២៨​កក្កដា​ ដែល​ពេល​នោះ​ ផ្ទុះ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ និង​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ ក៏​មានការ​ចល័ត​គ្រឿង​ស​ពា្វ​វុ​ធ​ ដូចនេះ​ដែរ​។​ ការ​ចល័ត​ទ័ព​និង​សព្វាវុធ​ ជា​ថ្មី​ទៀត​នេះ​ ក៏​កើតឡើង​ជួន​ពេល​ ស្ថានភាព​នយោបាយ​ឡើង​កំ​ដៅ​ និង​ក្រោយ​ពេល​បុរស​ម្នាក់​អំពាវនាវ​តាម​ហ្វេ​ស​ប៊ុ​ក​ឱ្យ​មាន​រដ្ឋប្រហារ​ ហើយ​សមត្ថកិច្ច​ក៏​កំពុង​ ស្វែងរក​ចាប់ខ្លួន​បុរស​នេះ​ដែរ​។​ ប៉ុន្តែ​អ្នកនាំពាក្យ​ ក្រសួងការពារជាតិ​ បាន​អះអាង​ថា​ មិន​មាន​អ្វី​ទេ​គឺ​ដើម្បី​ដោះ​ដូរ​ចំនួន​ទ័ព​ ប៉ុណ្ណោះ​។​

​ដើម្បី​ ជ្រាប​បន្ត​ទៀត​ សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ជុំ​ ជោគ​ជាតា​ ជាមួយ​ នាយ​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ដូច​តទៅ​៖

 

Share

ព័ត៌មានទាក់ទង

Image