en     km
en     km

​បទ​សម្ភាសន៍​៖​ គ​.​ជ​.​ប​ នឹង​ជ្រើស​មន្ត្រី​ជាប់កិច្ចសន្យា​ឃុំ​សង្កាត់​ចំនួន​ ៦១០៣​នាក់​ នៅ​ទូ​ទាំង​ប្រទេស​🔊

Share

ភ្នំពេញ៖ ក្រោយ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ថ្នាក់​ខេត្ត​រួច​ គ​.​ជ​.​ប​ និង​បន្ត​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ថ្នាក់​ឃុំ​ ចំនួន​ជាង​៦១០៣​នាក់​បន្ត​ទៀត​ ដើម្បី​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​។​

​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​ស្ត្រី​កម្ពុជា​នៅ​ថ្ងៃនេះ​។​

លោក​ ហង្ស​ ពុទ្ធា​ បន្ត​ថា​ នៅ​ថ្ងៃនេះ​ លេខាធិការដ្ឋាន​រាជធានី​-​ខេត្ត​ រៀបចំ​ការ​បោះ​ឆ្នោត​ចាប់ផ្តើម​បិទ​ផ្សាយ​ព័ត៌មាន​ស្ដី​ពី​ដំណើរការ​នេះ​នៅ​គ្រប់​ឃុំ​សង្កាត់​ទូ​ទាំង​ប្រទេស​ ហើយ​ប្រជាពលរដ្ឋ​អាច​សួរ​រក​ព័ត៌មាន​នេះ​បាន​ និង​អាច​ទទួល​ពាក្យសុំ​ចូល​ប្រឡង​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​ឃុំ​សង្កាត់​។​
​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ ថា​តើ​បេក្ខជន​ម្នាក់ៗ​ត្រូវ​មាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ​ដើម្បី​ចូលរួម​ប្រឡង​។​

តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ អ្នករាយការណ៍​ព័ត៌មាន​របស់​ស្ត្រី​ និង​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ដូច​តទៅ​៖

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា។

Share

ព័ត៌មានទាក់ទង

Image