en     km
en     km

នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់លា​លែង​ពី​តំណែង​បន្ទាប់​ពី​ដឹង​ថា​ខ្លួន​បាត់បង់​អ្នកគាំទ្រ​កាន់តែ​ច្រើន​

Share

ណេប៉ាល់៖ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​នេ​ប៉ា​ លោក​Khadga​ Prasad​ Oli​ បាន​និយាយ​ថា​ លោក​ពិតជា​បាន​លាលែង​ពី​តំណែង​មែន​ ហើយ​លិខិត​លាលែង​បាន​ដាក់​ជូន​ប្រធានាធិបតី​ទៀត​ផង​។​

 លោក​ Khadga​ Prasad​ Oli​។រូបភាព DW
លោក​ Khadga​ Prasad​ Oli​។រូបភាព DW

​តាម​គេហទំព័រ​ DW​ របស់​អា​ល្លឺ​ម៉​ង​ លោក​ Khadga​ Prasad​ Oli​ អាយុ​ ៦៤​ ឆ្នាំ​ដែល​បាន​លាលែង​ពី​តំណែង​ គឺ​ដោយសារ​លោក​យល់​ថា​  លោក​បាត់បង់​ការ​គាំទ្រ​ច្រើន​ពី​សមាជិក​សភា​ មក​ក្រុមចម្រុះ​នៃ​គណបក្សកាន់អំណាច​។​  លោក​បាន​ចូល​កាន់​តំណែង​បាន​រយៈពេល​ ៩​ ខែ​ ។​

​លោក​ត្រូវ​បាន​ចោទ​ថា​ មិន​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​តម្លាភាព​។​ ប៉ុន្តែ​ Prasad​ Oli​ បាន​និយាយ​លើ​កញ្ចក់​ទូរទស្សន៍​របស់​ប្រទេស​នេះ​ថា​៖«​ខ្ញុំ​សម្រេច​ស​ដូចនេះ​គឺ​ដើម្បី​ បើកផ្លូវ​ឱ្យ​មានការ​ជ្រើសរើស​ នាយក​រដ្ឋមន្ត្រី​ថ្មី​ ហើយ​ ខ្ញុំ​បាន​ដាក់​លិខិត​លាលែង​ ទៅ​ប្រធានាធិបតី​រួច​ហើយ​»​។​

​ក្រុម​អ្នកវិភាគ​គិត​ថា​ ការ​លាលែង​របស់​លោក​ Prasad​ Oli​ នឹង​នាំ​ឱ្យ​មានការ​គិតគូរ​ឡើង​វិញ​ ក្នុង​ចំណោម​គណបក្ស​នយោបាយ​នៃ​ប្រទេស​នេះ​ដើម្បី​ផ្សះផ្សា​ជាតិ​ ជា​ពិសេស​ ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​សេចក្ដី​ត្រូវការ​របស់​ជនជាតិ​ដើម​ ដែល​បាន​ប្រឆាំង​រដ្ឋធម្មនុញ្ញ​ករណី​ចោទ​ថា​ បំបិទ​សេរីភាព​ សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​របស់​ប្រទេស​នេះ​៕​

​ប្រភព​:DW​

Share

ព័ត៌មានទាក់ទង

Image