en     km
en     km

ទី​សក្ការៈបូជា​ Erawan​ នៅ​ក្រុង​បាងកក​ រង​ការ​វាយប្រហារ​ជា​ថ្មី​

Share

បាងកក៖​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថៃ​បាន​រាយការណ៍​មក​ថា​ យ៉ាងតិច​ណាស់​មាន​មនុស្ស​ ៦​នាក់​បាន​រង​របួស​ បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​បាន​បើក​សម្រុកចូល​ទីកន្លែង​សក្ការៈ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ឈ្មោះ​ថា​អេ​រ៉ា​វ៉ា​ត់​ Erawan​  ស្ថិត​នៅ​កណ្តាល​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​

ភ្នាក់ងារជួយសង្គ្រោះកំពុងព្យាបាលអ្នករងរបួល។
ភ្នាក់ងារជួយសង្គ្រោះកំពុងព្យាបាលអ្នករងរបួល។

​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិ​ន​ហួរ​(Xinhua)​ បានឱ្យ​ដឹង​ថា​ ភ្លាមៗ​បន្ទាប់​ពី​កើតហេតុ​ការណ៍​ ក្រុម​សង្គ្រោះ​បន្ទន់​បាន​ផ្តល់​ការ​ព្យាបាល​ដល់​អ្នក​រង​របួស​នៅ​ហ្នឹង​កន្លែង​ផង​ដែរ​ នា​យប់​ថ្ងៃ​ទី​ ២២​ ក​ក្ដ​ដា​ម្សិលមិញ​។​

យ៉ាងណា​គេ​មិន​ទាន់​អាច​ដឹង​បាន​ទេ​ថា​ តើ​ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយ​ឧបទ្ទវហេតុ​ ឬ​ជា​ការ​ប៉ុនប៉ង​ធ្វើ​ភ​វរ​កម្ម​នោះ​ទេ​។​

ទីកន្លែងសក្ការៈ អេរ៉ាវ៉ាត់ នៅក្រុងបាងកក ប្រទេសថៃ។
ទីកន្លែងសក្ការៈ អេរ៉ាវ៉ាត់ នៅក្រុងបាងកក ប្រទេសថៃ។

​សូម​រំលឹក​ថា​ ទី​សក្ការបូជា​ Erawan​ នៃ​សាសនា​ហិណ្ឌូ​នេះ​ បាន​រង​ការ​ផ្ទុះ​គ្រាប់បែក​ម្តង​រួម​មក​ហើយ​ កាលពី​ខែសីហា​ឆ្នាំ​២០១៥​។​

​ទី​សក្ការបូជា​ Erawan​ នេះ​មាន​ទីតាំង​ស្ថិត​នៅ​កណ្តាល​ក្រុង​បាងកក​ ។​ទី​សក្ការៈ​នេះ​ជាទី​និយម​សម្រាប់​ភ្លៀវ​ទេសចរ​ ហើយ​ជនជាតិ​ថៃ​ជា​ច្រើន​បាន​ទៅ​ទីនោះ​ ដើម្បី​ថ្វាយ​ដ​ង្វា​យ​ដល់​រូប​បដិមា​មួយ​ដែល​តំណាង​ឱ្យ​ព្រះ​វិស្ណុ​តាម​ជំនឿ​របស់​ថៃ​ ដែល​ជា​ព្រះ​អាទិទេព​តាម​សាសនា​ហិណ្ឌូ​ (Hindu)​ ៕

​ប្រភព​៖​ Xinhua

Share

ព័ត៌មានទាក់ទង

Image