en     km
en     km

អា​ល្លឺ​ម៉​ង់​៖​ ខ្មាន់កាំភ្លើង​ម្នាក់​បើក​ការ​បាញ់ប្រហារ​នៅ​ទីក្រុង​ Munich​

Share

​អា​ល្លឺ​ម៉​ង់​៖​ ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការ​បាញ់ប្រហារ​មួយ​ នៅ​ចំ​កណ្តាល​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ឯ​ទីក្រុង​ Munich​ ប្រទេស​អា​ល្លឺ​ម៉​ង់​។​ ការ​បាញ់ប្រហារ​នេះ​ បាន​បណ្តាល​ឱ្យ​មនុស្ស​ ៩​ នាក់​ស្លាប់​ ហើយ​បន្ទាប់​មក​ខ្មាន់​កាំ​ ភ្លើង​រូប​នោះ​ ក៏​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​តែ​ម្តង​។​ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​ប៉ូលិស​អា​ល្លឺ​ម៉​ង់​បាន​។​

ប៉ូលីសអាល្លឺម៉ង់កំពុងរក្សាសន្តិសុខដល់ពលរដ្ឋខ្លួន បន្ទាប់ពីមានការបាញ់ប្រហារមកលើប្រជាជនស្លាប់ជាច្រើននាក់។រូបភាពពីBBC
ប៉ូលីសអាល្លឺម៉ង់កំពុងរក្សាសន្តិសុខដល់ពលរដ្ឋខ្លួន បន្ទាប់ពីមានការបាញ់ប្រហារមកលើប្រជាជនស្លាប់ជាច្រើននាក់។រូបភាពពីBBC

​មន្ត្រី​ប៉ូ​លី​សអា​ល្លឺ​ម៉​ង់​បាន​ប្រាប់​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា​ ជនសង្ស័យ​មាន​អាយុ​ ១៨​ ឆ្នាំ​រូប​នេះ​ ជា​ជនជាតិ​អា​ឡឺ​ម៉​ង់​កាត់​អ៊ី​រ៉​ង់​ រស់នៅ​ក្នុង​ទីក្រុង​ Munich​។​ តែ​យ៉ាង​មន្ត្រី​ប៉ូ​លី​សបញ្ជាក់​ថា​ សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​ពី​មូលហេតុ​ ដែល​នាំ​ឱ្យ​យុវជន​រូប​នោះ​ធ្វើ​សកម្មភាព​នេះ​បាន​នៅឡើយ​នោះ​ទេ​។​

​ប៉ូ​លី​សបាន​បន្ថែម​ថា​ យ៉ាងតិច​ណាស់​ក៏​មាន​មនុស្ស​ជាង​ ២០​ ផ្សេង​ទៀត​ដែល​បាន​រង​របួស​ក្នុង​ការ​បាញ់ប្រហារ​នេះ​។​

​មាន​សេចក្តីរាយការណ៍​មក​ថា​ ការ​បាញ់ប្រហារ​នេះ​អាច​មានការ​ចូលរួម​ពី​ក្រុម​ខ្មាន់កាំភ្លើង​រហូត​ដល់​ទៅ​បី​នាក់​ផ្សេង​ទៀត​ផង​ដែរ​។​ត​

​សាកសព​ជនសង្ស័យ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ចំងាយ​ប្រហែល​ ១​ គីឡូម៉ែត្រ​  ពី​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ Olympia​ ស្ថិត​នៅ​ភាគ​ខាងលិច​ជាយក្រុង​ Moosach​ ៕​ ប្រភព​៖BBC

Share

ព័ត៌មានទាក់ទង

Image