en     km
en     km

ឥណ្ឌា​បើក​ប្រតិបត្តិ​ទ្រង់ទ្រាយ​ធំ​ស្វែងរក​យន្តហោះ​យោធា​ដែល​បាត់​ខ្លួន​

Share

ឥណ្ឌា៖ ​មន្ត្រី​អាកាសចរណ៍​ឥណ្ឌា​ បាន​រាយការណ៍​ប្រាប់​សារព័ត៌មាន​ BBC​ ថា​ យន្តហោះ​យោធា​របស់​ឥណ្ឌា​ដោយ​មាន​ផ្ទុក​មនុស្ស​ចំនួន​ ២០​នាក់​ បាន​ខ្លួន​នៅ​ពេល​ហោះហើរ​រំលង​ឈូង​សមុទ្រ​  Bengal​។​

យន្តហោះដែលបានបាត់ខ្លួននៅឥណ្ឌា។រូបភាពពីBBC
យន្តហោះដែលបានបាត់ខ្លួននៅឥណ្ឌា។រូបភាពពីBBC

​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​ Antonov-32​ បាន​ហោះ​ចេញពី​តំបន់​ Chennai​ (Madras)​ នៅ​ម៉ោង​ ០៨:៣០​ នាទី​ ដោយ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កំពង់​ផែ​នៃ​ប្រជុំ​កោះ​ភាគ​ខាងកើត​នៃ​រដ្ឋ​ Andaman​ និង​រដ្ឋ​ Nicobar​។​ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ឥណ្ឌា​នេះ​ ត្រូវ​ចុះ​ចត​នៅ​ម៉ោង​ ១១:​ ៣០​នាទី​។​

មន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌា​បាន​និយាយ​ថា​ យន្តហោះ​ចំនួន​ ៤​ គ្រឿង​ នាវា​ចំនួន​ ១២​ គ្រឿង​ និង​ នាវាមុជទឹក​មួយ​គ្រឿង​ ត្រូវ​បាន​ពង្រាយ​ ដើម្បី​ស្វែងរក​យន្តហោះ​ដែល​បាត់​ខ្លួន​នោះ​។​

​កងទ័ពអាកាស​ឥណ្ឌា​ច​ប្រមាណ​ ១០០​នាក់​ បាន​ប្រតិបត្តិការ​ស្វែងរក​យន្តហោះ​Antonov-32​ដែល​បាត់​នេះ​។​

​អ្នកនាំពាក្យ​របស់​កងទ័ពជើងទឹក​មួយ​រូប​ បាន​ប្រាប់​ទីភ្នាក់ងារ​រ៉​យ​ទ័​រថា​ យន្តហោះ​ឈ្លបយកការណ៍​ និង​នាវា​កំពុង​តែ​ស្វែងរក​យន្តហោះ​បាត់​ខ្លួន​នៅ​ជិត​ច្រក​ម៉ា​ឡា​កា​ដែល​ជា​កន្លែង​មូល​ ដ្ឋា​ន​យោធា​មួយ​របស់​ប្រទេស​ឥណ្ឌា​៕

​ប្រភព​៖BBC

Share

ព័ត៌មានទាក់ទង

Image